Home ព័ត៌មានអន្តរជាតិ ពលរដ្ឋសិង្ហបុរី ២.៤ លាននាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ចន្លោះពី ១៥០ ទៅ៣០០ដុល្លារ!

ពលរដ្ឋសិង្ហបុរី ២.៤ លាននាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ចន្លោះពី ១៥០ ទៅ៣០០ដុល្លារ!

45
0

ពលរដ្ឋសិង្ហបុរីយ៉ាងហោចណាស់ ២.៤លាននាក់ នឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល ក្នុងទឹកប្រាក់ចន្លោះពី ១៥១ ដល់ ៣០៥ ដុល្លារអាមេរិក នៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីជួយកាត់បន្ថយថ្លៃចំណាយផ្សេងៗនៃការរស់នៅប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqrQLuq1tzaD5iVMavogjD_Jxl_Etsgqt-cBbThSoF0zxYk8q0qHyMR6nMCUCH56l1-MBYfLTHGurRiv2Gmksda91QaObpJYgpu856e13h41U0_nzxuGY5CIhmAWMSPGGCFRKIDkGDKsCHh9WLjxMioUB1r5qTx9g6ZtzK8znauVy5QIWrOdOyzIvSa8cS/s2500/image_2024-08-14_10-27-10.png

ក្រសួងហិរញ្ញវត្ថុរបស់សិង្ហបុរី បានគូសបញ្ជាក់កាលពីថ្ងៃទី១៣ ខែសីហានេះថា ពលរដ្ឋសិង្ហបុរីដែលមានអាយុចាប់ពី២១ ឆ្នាំឡើងទៅ ដែលរកប្រាក់ចំណូលបានតិចជាង ៧៥,៥០០ ដុល្លារអាមេរិកក្នុង ១ ឆ្នាំ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភបន្ថែមពីរដ្ឋាភិបាល។ ទឹកប្រាក់ចន្លោះពី ១៥១ ដល់ ៣០៥ ដុល្លារអាមេរិក នឹងត្រូវផ្តល់ឲ្យអាស្រ័យទៅលើការវាយតម្លៃប្រាក់ខែជាក់ស្តែងរបស់អ្នកទទួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdsG1WJHu14Obop0QFDZaaVG9nsUVS2juEPBUkX50rx_aRo9b_N8cFxIOwEH_UUi6FJDQfokxKwIlSCfwZuhsJfBPkX_1EVAP3o_cJZqfLVmSwPPMNj5xohQABOWGkElxl1BSdb5vJFbOwIl1qCRJQ9rPhTxyb9-9lcwZhyphenhyphenDVhhKnyD7quyKFow1HRCo8o/s2000/image_2024-08-14_10-27-26.png

យោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មាន CNA បានឲ្យដឹងថា ពលរដ្ឋវ័យជំទង់របស់សិង្ហបុរី ប្រមាណនឹង ២.៤លាននាក់ នឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលតាមរយៈកញ្ចប់ធានារ៉ាប់រង ស្របតាមប្រសាសន៍របស់លោក Lawence Wong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី បានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFLbBDFLx1jRSDxIvLZXCG27keynzh7XD25-1hLH_T7y8t4BQHFkGPG2JGEEBG9mqlAzC7b2bo60zRaiCNqjbcwk2b71o3X0WGmw9opGK7Iq4t_ftgBgaf9BdoVDgOyePe3b4V7vR1xgzlPLy_RIvUnNw11l_Sycf7oNfw5XaAMsFOInXQdb2VYRmzdSYP/s6016/image_2024-08-14_10-27-59.png

លោក Wong បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៣ អតិផរណាបានស្ថិតនៅក្នុងកម្រិតមធ្យម ដែលនាំឲ្យកំណើនសេដ្ឋកិច្ចជាតិធ្លាក់ចុះ ហើយប្រាក់ចំណូលប្រជាពលរដ្ឋក៏បានធ្លាក់ចុះដែរ។ យ៉ាងណាមិញ នៅឆ្នាំ២០២៤នេះ រដ្ឋាភិបាលសិង្ហបុរីរំពឹងថា ស្ថានភាពនេះនឹងប្រសើរឡើងវិញ ខណៈបានបន្ថែមនូវការគាំទ្រដល់អ្នកដែលមានប្រាក់ចំណូលទាប ដើម្បីទប់ទល់នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLqsvJBuZSANe-6plTqcyYVUl0PpQqNVvip_-_4NcXoW0JEcyTh0uHn5fcymcOtPL8fmmjY_Mn2poqIDeJWEY1FlchLD3HViV4uRy3wb47Iz2kdA6lxUw5VxMnHfvcxet9zqPssLXPODH-w5pbfs3hw-25AQ3l7JJpO_E_YJHlRhnSchOsZUULp74KcSMG/s1200/image_2024-08-14_10-28-18.png