ទន្ទឹមនឹងតារារ៉េប វណ្ណដា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងស្រាប់តែមានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនបែរនិយាយថា វណ្ណដា គឺជាជនជាតិថៃ និងធ្លាយដល់ថា វណ្ណដា កូនអ្នកខេត្តសុរិន្ទ និងជាអ្នកខេត្តបុរីរម្យជាដើម។ ឃើញមានការលើកឡើងពីអ្នកលេងបណ្តាញសង្គមថៃ វណ្ណដា ជាជនជាតិថៃបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាហួសចិត្តយ៉ាងខ្លាំងខណៈស្រីស្អាត ឡូរីន សង្សារ វណ្ណដា ថារាល់ថ្ងៃមិនខ្លាចអ្នកណាដណ្តើម វណ្ណដា ចេញពីនាងនោះទេ ប៉ុន្តែខ្លាចតែផ្ទះលេខ២ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAo_MeyzISMisjvekdQHNPAU_CW7Z4-XkpS7rLHd8U4AA_lLedl2wY3ppbO6Iik12VRUhEbemTK2DiCXXGqjfa19RTxO_F7RcWlTO8cV5KphCAUNPzKaQtSZeNHyeEc6bBs2mxOvq_c1Abl85wlrya3gMQLgfUpU4LplCj4HCTGSV-uM-gmfWAQAqCeCo-/s1799/image_2024-08-05_12-15-39.png

ដូចមហាជនជ្រាបមកហើយថាចំណងស្នេហ៍ តារារ៉េប វណ្ណដា និងស្រីស្អាត តែងតែជាទីចាប់អារម្មណ៍របស់មហាជនមិនថាអ្នកទាំងពីរមានសកម្មភាពអ្វីក៏ដោយឱ្យតែធ្លាយនៅលើបណ្តាញសង្គមគឺមានការចែករំលែកបន្តរាប់ពាន់រាប់ម៉ឺននាក់។ ជាក់ស្តែងកាលពីកន្លងមកថ្មីៗនេះមុន វណ្ណដា ចេញទៅប្រទេសបារាំងសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ គូស្នេហ៍មួយគូនេះបានអង្គុយក្នុងរថយន្ត លើកៅអីតែមួយបង្ហាញភាពផ្អែមល្អែបថើបគ្នាមិនក្រែងចិត្តអ្នកគាំទ្រសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw1QX5DqiXdqSbIh5IvbjHY0N896fnCyCoVf3-0TV546NU-B_NnVUKRNCKPLVfOTisA-PjYBjR5pHItiu_8hdvsWWcnCbxd-6UVDq8cVrQuJWPaORNNcvZ88Kw5UQdNazJyc7I6wZjRS55HCFYiLj36RfeCeQs09sx68_a-d1cXNOVVGhiYvR9L-NtBIC1/s1284/image_2024-08-05_12-15-41.png

ឡូរីន ក៏មិនភ្លេចបង្ហាញនូវអារម្មណ៍មានមោទនភាពចំពោះគូស្នេហ៍ដូចគ្នាដែលបានលើកតម្កើនកិត្តិយសជាតិនៅលើឆាកអន្តរជាតិមានការសាទរពីប្រជាជនសឹងពេញប្រទេសថ្នាក់ដឹកនាំធំៗ និងអ្នកក្នុងចង្កោមសិល្បៈជាដើម។ ស្របពេលជាមួយនឹងការចាប់អារម្មណ៍ទៅលើតារារ៉េប វណ្ណដា មានមុខមាត់ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំលើពិភពលោកអ្នកលេងបណ្តាញសង្គមក្បែរខាងកម្ពុជាគឺប្រទេសថៃបានរកទំនុកលើកឡើងផ្សេងៗចំពោះតារាចម្រៀងរូបនេះរហូតដល់ថ្នាក់អ្នកលេងបណ្តាញសង្គមថៃខ្លះបែរជាលើកឡើងថា វណ្ណដា ជាជនជាតិថៃ និងអ្នកខ្លះថា វណ្ណដា ជាអ្នកខេត្តបុរីរម្យនិងខេត្តសុរិន្ទជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXCNF8l1tidJUj9QNi_c3GAzEValn_oXxxhuBpcNjXRccKJFJ-81-0SY-ex4hXNKcXkgOJA4bY3Z83GkM1OWwXqTxuJ4rCe-g8hjYllAvkBWDfnPSoAnkBU6qAF2zToLH8dGMzIbDWi0Wl0_RmVBhjXj0D7TEMkAqRHze1KIELUTlQhq7tLaWADrMR8ORp/s1452/image_2024-08-05_12-15-45.png

ការលើកឡើងដ៏ហួសចិត្តនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះសំណើចជាខ្លាំងយូរៗទៅសូម្បីតែ វណ្ណដា ក៏ផ្ទះលេខ២ចង់បានដែរ។

ជាមួយគ្នានេះ ទន្ទឹមនឹងផ្ទះលេខ២ចង់បាន វណ្ណដា ក្លាយជាធនធានសម្រាប់ប្រទេសថៃនេះស្រីស្អាត ឡូរីន សង្សារ វណ្ណដា ក៏បាននិយាយលេងសើចដែរថា រាល់ថ្ងៃនេះនាងមិនខ្លាចនរណាដណ្តើម វណ្ណដា នោះទេ ខ្លាចតែខាងផ្ទះលេខ២ប៉ុណ្ណោះ ប៉ុន្តែសំណេររបស់នាងបានបាត់ចេញពីបណ្តាញសង្គមហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv_WzcCKRyD3P2JPILiDPjSoUvKkugxQSRurkM3sqPNGNhg0zKhnC0-4qnc_gAhdkE9d7SPiehY6E7Ap5LlpMwL6-0XUqNcAmcX25eBm7a_SDkfFpb7gEwIuF1xbl-vRfeDy7DWI4aWcl99TlKRYwE34g8WaKFoLl54wi1o9_Lh2M8ApXn2IA_XozeFwS8/s1980/image_2024-08-05_12-15-44.png

គួរបញ្ជាក់ថា វណ្ណដា និង ឡូរីន បានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ រយៈពេលជាង១ឆ្នាំមកនេះ ជារឿយៗគូស្នេហ៍នេះបានចំណាយពេលផ្អែមល្អែមជាមួយគ្នានិងបង្ហាញជូនអ្នកគាំទ្រដូចគ្នា។ ជុំវិញទំនាក់ទំនងរបស់ពួកគេក៏ធ្លាប់លេចពាក្យចចាមអារ៉ាមថាបែកគ្នាផងដែរ ប៉ុន្តែត្រូវបាន ឡូរីន ធ្លាប់ចេញមកបញ្ជាក់ថាពុំមានរឿងបែបនេះនោះទេ ខណៈពេលខ្លះពួកគេមិនអាចបង្ហាញអ្វីគ្រប់សព្វជូនអ្នកគាំទ្របានទាំងអស់ឡើយ៕