Home តារាជាតិ ឌីជេ ក្តិប លើកឡើងក្តៅគគុកសង្ស័.យចង់សំដៅទៅកាន់តារាល្បីពីរនាក់

ឌីជេ ក្តិប លើកឡើងក្តៅគគុកសង្ស័.យចង់សំដៅទៅកាន់តារាល្បីពីរនាក់

92
0

ជុំវិញភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ឌីជេ ក្តិប បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះចេញមកបង្ហោះសារយ៉ាងក្តៅគគុក។ ទោះបីជាមិនដាក់ឈ្មោះចំៗប៉ុន្តែមនុស្សជាច្រើនជឿថាសំណេររបស់លោកហាក់ចង់សំដៅទៅកាន់តារាចម្រៀង មាស សុខសោភា និងតារាកំប្លែង ពាក់មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMVdFNNRvaX4S6kjfkD6Okm5xnyWhzq6t10tZLIazOVbSSDe0LcReHKH-ZPpgun7zo95BLBkI7fnMrgixCohXGY9kT_hV_0_Kpn4MBxJ62fZo_7rsOUiqsGT1v8hvrVfSaaEKfdHT00EZOH4sMRnDeV4CXPQ1KDzooRiW2J286NWDlT1ZjDn2k5D36eRU/s2048/image_2026-06-25_09-15-01.png
នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឌីជេ ក្តិប បានបង្ហោះសំណេរមួយថា «សង្គមនេះ!មនុស្សតាំងខ្លួនជាលោកឪនៅអាចយកប្រពន្ធគេបាន ចុះទម្រាំអាមនុស្សមានប្រពន្ធធ្វើសម្ដែងជួយសង្រ្គោះមនុស្សស្រី រឿងអីគេយកគ្នាមិនបាន (មិនចឹង) គ្រាន់តែគេយកគ្នាដោយក្រមវិជ្ជាជីវៈ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxgCN0B6daveEveT5SpkrfxQjxeSaspqn75TeZaW2vNFCdMaiG3Zcuf9xfvnBBkXx3QANmnChmYUm3F3C226woNla4ezacCx66Lmb04jU9pqlwnbgSwM5ZFVvucxDh3dv5WjChG5i1i43otocwXm5s-NGYDs3UXsACmzAUQsBbkmTMcxw-q1MkrHLmSWI/s1440/image_2026-06-25_09-14-56.png

សំណេរយ៉ាងក្តៅគគុកនេះបានទាក់ទាញអ្នកលេងបណ្តាញសង្គមយ៉ាងឆាប់រហ័សនិងមានការបញ្ចេញមតិយោបល់យ៉ាងច្រើន។ អ្នកមួយចំនួនបានលើកឡើងថាសំណេររបស់ ឌីជេ ក្តិប គឺមុតស្រួយនិងមានអត្ថន័យចុកចាប់ណាស់។ ចំណែកមតិផ្សេងទៀតមិនចង់ឱ្យតារាចម្រៀងរូបនេះលូកដៃចូលទៅក្នុងរឿងចម្រូងចម្រាសទាំងនេះទេដើម្បីរក្សាតម្លៃខ្លួនឯងពីព្រោះគ្មានផលអ្វីដល់លោក។ ទាក់ទងនឹងការបញ្ចេញមតិផ្សេងៗ ឌីជេ ក្តិប បានបញ្ជាក់ថាខ្លួនចង់តែរអ៊ូបន្តិចប៉ុណ្ណោះ។

ការលើកឡើងរបស់ ឌីជេ ក្តិប មានមនុស្សជាច្រើនជឿថាលោកចង់សំដៅទៅកាន់រឿងចម្រូងចម្រាសរបស់តារាចម្រៀង មាស សុខសោភា និងគូស្នេហ៍ ចំណែកមួយឃ្លាទៀតចង់សំដៅទៅកាន់តារាកំប្លែង ពាក់មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix_JxCh_ntT-BdOahkCEM4nJT5tMd3OWgL5dMAN6mgk_D-rjDqzI6x2viExQEl7hg-B7qoLXyG0Ns5NrximvsJcDNMZlaO0GHp0uTBqGOSCHYog81G0dadf3TvvittqB7xRCT3MpKct0RyBXrV6xNeSr9mOpxPEjrb5S7chg3AnaHvgAUSDnjE_CKlDvw/s2048/image_2026-06-25_09-15-04.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9tcnN6P6bYutxC-QV3MjZE54YKnDfCLOnPlve4GFE-gy3PCm_jeNV_o7h8ZLN_Tci1BpeHtTeTsFAZ6i2W-qupKMjEUNNpuSkoTKUATfXE_y5GJR9Z6F5Biz8kDeVwjbKphvCoXvePvRv2p9_YnCeRziQG44bXHlT36Dbgurov3Q03nCgjjElvvAZ_4c/s844/image_2026-06-24_16-19-22.png

ដូចទស្សនិកជ្រាបហើយមកថាតារាចម្រៀង មាស សុខសោភា បានហៅតាភ្នំត្បែងថាជាលោកឪៗ ប៉ុន្តែក្រោយមកអ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នាខណៈគូស្នេហ៍របស់តារាចម្រៀងល្បីឈ្មោះរូបនេះក៏រងនូវការចោទប្រកាន់ជារឿយៗមកថាដណ្តើមប្រពន្ធគេ។ នេះគឺជារឿងអាស្រូវដ៏ធ្ងន់របស់តារាចម្រៀង មាស សុខសោភា ចាប់តាំងពីអ្នកនាងប្រឡូកនៅក្នុងវិថីសិល្បៈ ហើយមកទល់ពេលនេះនៅតែមានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិផ្លែផ្កាជារឿយៗ។

សម្រាប់ឃ្លា «មនុស្សមានប្រពន្ធធ្វើសម្ដែងជួយសង្រ្គោះមនុស្សស្រី រឿងអីគេយកគ្នាមិនបាន» របស់ ឌីជេ ក្តិប គឺមានការសង្ស័យថាចង់សំដៅទៅកាន់តារាកំប្លែងពាក់មី ដែលកំពុងមានមតិវែកញែកយ៉ាងក្តៅគគុក។ សកម្មភាពរបស់តារាកំប្លែងរូបនេះនិងនារីម្នាក់មានឈ្មោះថា លក្ខិណា នៅក្នុងការ Live នាពេលថ្មីៗនេះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងដោយចាត់ទុកទង្វើនេះមិនសមរម្យ។ ជារឿយៗតារាកំប្លែង ពាក់មី បានលើកឡើងថាភាពស្និទ្ធស្នាលនេះគ្រាន់តែជាការសម្តែង ប៉ុន្តែមហាជនថានោះគ្រាន់តែជាការកុហក ធ្វើជាខែលការពារប៉ុណ្ណោះ៕