មិនមែនមានតែ LISA BACKPINK ទេដែលបញ្ចូលផ្លែឈើនេះក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់នាង សូម្បីតែ Rosé BACKPINK, Irene Red Velvet, Song Hye Kyo និងកំពូលតារាល្បីៗជាច្រើនទៀតក៏បញ្ចូលផ្លែឈើនេះក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់ពួកគេផងដែរ ដោយសារវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពរាងកាយ និងសម្រស់។ ដោយជារឿយៗ LISA បានចែករំលែកអាហារពេលព្រឹករបស់នាងជាមួយនឹងគ្រឿងផ្សំដែលមិនអាចខ្វះបាននោះគឺផ្លែប៊ឺ ខណៈនាងតែងញ៉ាំផ្លែបឺរជាមួយនំប៉័ងមួយបន្ទះ ឬជាមួយស៊ុត និងបន្លែបៃតងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO8w70mR7_8bRQN6k6VS0hF_iY73vPYOad-SPHcGlwL1yW0-PGjege-K138GyAk4oTNSnM7PzLDwO1FO-rERIXo6SGBiBBdCd9anKqmBsgA6kPFCT7AOGCnB50mJ9FSnclcEfneSzuNHaoXtNzahOMbt1OlgizqSYHP13bOvh4kYrJMB-zhwwAgnS8JbAQ/s1109/photo_2024-08-12_15-21-20.jpg

ជាការពិតណាស់ផ្លែបឺរគឺមានប្រសិទ្ធភាពប្រឆាំងភាពចាស់ ព្រោះវាមានវីតាមីន E និង C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ជួយការពារស្បែកពីផលប៉ះពាល់នៃរ៉ាឌីកាល់សេរី ដែលជាមូលហេតុនៃការប្រឆាំងភាពចាស់ និងស្នាមជ្រីវជ្រួញ។ លើសពីនេះផ្លែបឺរក៏ជួយផ្តល់សំណើមដល់ស្បែក កែលម្អនូវស្នាមអុចខ្មៅ និងការពារកំដៅថ្ងៃ ជាពិសេសវាក៏អាចប្រើសម្រាប់ធ្វើជាម៉ាសបិទភ្នែក បិទមុខ ដើម្បីផ្តល់ខូឡាជែន និងជួយកម្ចាត់កោសិកាស្បែកដែលងាប់យ៉ាងមានប្រសិទ្ធភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijY_tAI_gJTAmku3iQB-MBiwYsi4RnHR2ekP-YPqZ2-eTjMJOVki4ybtjRZcO8filIWpzibk5AF9WcSDRq4zPHXU2kkfk6ldxPDEIe2mazfEjo9INa73N1TQhAGxA_Fb5OSRUS9hmkE-cDcowPMf9SQSgIbY2o6Fgs3ZZZBpek4A5GaW4CbK9HNopIS24-/s960/photo_2024-08-12_15-21-24.jpg

ហេតុនេះប្រសិនបើអ្នកមានស្បែកងាយនឹងកើតមុន អ្នកគួរតែលាងសម្អាតមុខរបស់អ្នកជាមួយនឹងប្រេងផ្លែបឺរ ព្រោះប្រេងនេះអាចជួយកាតបន្ថយមុន និងការពារស្បែកពីការខូចខាតមួយចំនួនពីបរិយាកាសខាងក្រៅ។ ទន្ទឹមនឹងនេះផ្លែបឺរក៏ជួយសម្រកទម្ងន់ផងដែរ ដោយសារវាមានផ្ទុកវីតាមីន សារធាតុរ៉ែ ខ្លាញ់ និងជាតិសរសៃច្រើន ដូច្នេះវាតែងតែនាំមកនូវអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារយ៉ាងសំខាន់ ដូចជាជួយដុតបំផ្លាញជាតិខ្លាញ់លើស និងរក្សាលំនឹងទម្ងន់សម្រាប់ស្ត្រីផងដែរ ដែលនេះពិតជាស័ក្តិសមបំផុតសម្រាប់របបអាហារសម្រកទម្ងន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCQT9ICRlAUzNT2CxNe47A8jdLJ6RVdgqlHXB6Adtl5yvH-SJO8-UrkKxrZH-q0eBJD_hZqJLpfwHNLEFUHuNFUjVysZqCA2_vEVMXVriAVY4Mmq4WIiIbpOY78uV3G8BFtdIJX9hgC2KGMua7nejWHbB_UAuw-VfTGGILlizyNJ87px6p9BA03x8KJT7-/s1200/photo_2024-08-12_15-21-25.jpg

បន្ថែមពីនេះទៀតការញ៉ាំផ្លែបឺរជារៀងរាល់ថ្ងៃក៏ធ្វើឱ្យសក់និងក្រចកស្រស់ស្អាតខ្លាំងទៀតផង ដោយសារសារធាតុ Biotin, វីតាមីន B និង E របស់វាអាចធ្វើឱ្យសក់ប្រែមកជាភ្លឺចែងចាំង និងការពារសក់បែកចុង ហើយប្រេងផ្លែបឺរក៏ត្រូវបានគេប្រើសម្រាប់លាបលើក្រចក និងជើងដើម្បីឱ្យក្រចកមានសំណើមផងដែរ។ ដូច្នេះការបញ្ចូលផ្លែឈើនេះក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃ គឺពិតជាល្អបំផុតសម្រាប់សុខភាពរាងកាយ និងសម្រស់ ព្រោះវាជារបបអាហារដែលមានតុល្យភាពអាចជួយឱ្យអ្នកទទួលបានអ្វីដែលអ្នកត្រូវការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnPEuxB5Yro8X5QPQARiY8nJK6NujNZIcZJwvNUmYRq5073GxJlFogp6GHMywjgZRYK9Uv4LPuOwdJs_PTQnpzi8i0eOSLidKuWP8LkPmr8KsVpSdVTzYiABWFkbt8wVjeVkfA0ebPxd7yGnvXowjm615-rTx9Par5y_ZgOtyR2wJEl-ER9c2JkpLz_e1m/s478/photo_2024-08-12_15-21-25%20(2).jpg