Home ព័ត៌មានអន្តរជាតិ អាមេរិកគ្រោងសាងសង់បង្គោលភ្លើងយក្សនៅលើឋានព្រះច័ន្ទជាលើកដំបូង

អាមេរិកគ្រោងសាងសង់បង្គោលភ្លើងយក្សនៅលើឋានព្រះច័ន្ទជាលើកដំបូង

47
0

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Honeybee Robotics របស់អាមេរិកគ្រោងសាងសង់បង្គោលភ្លើងយក្សដែលមានទំហំធំ និងខ្ពស់ជាងរូបសំណាកសេរីភាពនៅលើឋានព្រះច័ន្ទជាលើកដំបូង ដើម្បីជួយបំភ្លឺតំបន់ជុំវិញភពនោះ ងាយស្រួលក្នុងការរុករកបន្ថែម។
នេះបើយោងតាមការចុះផ្សាយរបស់ Livescience កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ថាឆាប់ៗនេះភពព្រះច័ន្ទនឹងក្លាយជាកន្លែងសាងសង់របស់មនុស្សជាតិជាលើកដំបូង ជាមួយនឹងផែនការជាបន្តបន្ទាប់ដូចជាការតាំងលំនៅឋានអចិន្ត្រៃយ៍ ប្រព័ន្ធរថភ្លើងអេឡិចត្រូម៉ាញ៉េទិច និងរ៉េអាក់ទ័រនុយក្លេអ៊ែរជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk2FCA63qJ8dkKCAiSGwAzHXVVIhjFO9u1NGEL68lErSbv117HN9Yh_BZus8iz62yvaaWTURNBZMbHvydG9sPu-tMWXmAAyPpI5qFvWrEwJVh9W7NYmw9DtlyKHQxnbLPokN4f6EwknkbVSfRanp0D_ZGmRp-hs91qgfDuv4n_vqg0lake9iNiKvfXHSWt/s1024/image_2024-08-10_13-15-16.png

ប៉ុន្តែមុននឹងរឿងទាំងនោះកើតឡើងយើងត្រូវសាងសង់បង្គោលភ្លើងជាមុនសិន។ ទោះជាយ៉ាងណា មួយថ្ងៃនៅលើភពព្រះច័ន្ទគឺមានរយៈពេលស្មើនឹងពីរសប្តាហ៍នៅលើភពផែនដី ហើយយប់ខ្មៅងងឹតក៏មានរយៈពេលយូរផងដែរ ជាហេតុធ្វើឱ្យមានការលំបាកសម្រាប់អ្នកចុះចត។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Honeybee Robotics ដែលជាផ្នែកមួយនៃក្រុមហ៊ុន Blue Origin បង្កើតឡើងដោយ Jeff Bezos បានស្នើសុំដំណោះស្រាយមួយ ដោយគ្រោងដាក់បង្គោលភ្លើងយក្សនៅលើឋានព្រះច័ន្ទ ក្នុងគោលបំណងបំភ្លឺតំបន់ជុំវិញភពនោះ ងាយស្រួលក្នុងការរុករកបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc4nsWBxAG-MQZjVg4ucEANAWhzXk41fGHv6_78_P0LGOgH0Nxfu-0sfG2qJrV1FNgzaoTIPmeNZ80GnU0pkAzpRHVdYXD7_r3GFlsIsyJ8ylsKB7a827Yeq1GUyIRG4Vf_XjC9QPyIjrMP8UkxDpfEmCG-WdFaQq3mqVf4s9_OB6vXZ4cDWVNazBhsS9c/s1920/image_2024-08-10_13-17-01.png

យោងតាមលោក Vishnu Sanigepalli ដែលជាអ្នកដឹកនាំគម្រោង បានឱ្យដឹងថា បង្គោលភ្លើងយក្ស LUNARSABER នីមួយៗនឹងមានកម្ពស់រហូតដល់ ១០០ ម៉ែត្រដែលវាខ្ពស់ជាងរូបសំណាកសេរីភាពរបស់ទីក្រុងញូវយ៉កទៅទៀត។ បង្គោលភ្លើងទាំងនេះត្រូវបានរចនាឡើងដើម្បីរក្សាទុកថាមពលពន្លឺព្រះអាទិត្យក្នុងអំឡុងពេលថ្ងៃ ក៏ដូចជាបំភ្លឺតំបន់ជុំវិញភពនោះនៅពេលយប់។ ហេតុនេះកម្ពស់បង្គោលភ្លើងមិនត្រឹមតែជួយបំភ្លឺរណ្ដៅធំៗនៅលើព្រះច័ន្ទប៉ុណ្ណោះទេ ថែមទាំងជួយលើកឧបករណ៍វិទ្យាសាស្ត្រដែលមានទម្ងន់ដល់ទៅ ១ តោន ដូចជាកាមេរ៉ា និងឧបករណ៍ទំនាក់ទំនង ទៅកាន់ទីតាំងខ្ពស់សម្រាប់ធ្វើចលនាឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcpMUseDPX12Ue_yeXq4j1Hw_WIOSJ8zIZRfgkcXoz5wHMDLyta3zY1oRtqBupGoXc5zKsixGHnexZgiUqn-o4R7qy3NPiKov_dohmxnL7bTGGLVKoTUHCueAe8d6GldasWt8rqrSS6Ks2uCzL0Hg-8CT2sN8tgrowhTezMJ7flhkpmXG8bz9xyCx1NzfD/s1200/photo_2024-08-10_13-00-42.jpg

ទោះជាយ៉ាងណាគម្រោងសាងសង់បង្គោលភ្លើងយក្សនៅលើឋានព្រះច័ន្ទគឺមិនមែនជារឿងងាយស្រួលឡើយ ដោយគម្រោងនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍នៅលើផែនដី។ យោងតាម Livescience គម្រោង LUNARSABER អាចនឹងរួចរាល់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយប្រសិនបើគម្រោងដូចជា LUNARSABER កើតមាននោះឋានព្រះច័ន្ទនឹងលែងមានភាពងងឹតទៀតហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL9Pqd-cB0zoUwJstTd9deE9vFitz3rqD9CQNBOcFZthWeW-pGpOnreb6ZvWSNDA_whdZna0OozVN7yvh7Xu3jcNPNPPj01WpJMlzYCp3mVuSTcACwDyo_ie8JO3aSV8U0ubMXM4FDcvQPN5UjSzJeS7UPYkyrZbz5FVUMdruz1ubfGb7zuaOontlHJtCH/s1280/photo_2024-08-10_13-01-11.jpg