បច្ចុប្បន្ននៅក្រុងភ្នំពេញ មានស្ពានអាកាសចំនួន៨ ដែលកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃ ខណៈនៅមានគម្រោងស្ពាន៣-៤ ត្រូវបានរដ្ឋាភិបាលកំពុងសិក្សាបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8f2ihfebwA4sjZ0yEV7PD1Q-O4Gw8BLFXmdAQ1sEyF5zvrnGDEwWMsKuSIfgjQvPIO2fqzz9_ERGAdcG4V4UnY3Un5_EKZUPGsOJ-QGmqy4BXJuFQhFdwGxpJGth9VLTFnuApVev8QLYnGQd6Ju_BNeL29-Z6g9EaEDGWB_U_etm-kWsMmp9RJQRGZZAf/s1600/image_2024-08-10_10-26-09.png

នៅក្នុងចំណោម៨នេះ មានមួយកសាងតាំងពី២០០៩ ដែលជាស្ពានអាកាសដំបូងគេនៅកម្ពុជា គឺស្ពានអាកាសក្បាលថ្នល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3gd1c1Y5iGz6ZRiOQXqFxZjVJePvakfhwDjmbwRmaaAz-K88tGVnzxlIZzw8RQXj4F8BwnAy5dJ4EHKB6MtblnFThjzaolPsfbt43tTlBsR_mOwlU0PZZM43ErrF3XQS9L4K4hWVONup1d1tRIZkNE7ayPK8Nw0vLa1nkxlDndPltDOSdlhH5yKQj3mdN/s1280/95502047_1493537100827037_8051026233414123520_n.jpg

ស្ពានេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ OCIC របស់លោកអ្នកឧកញ៉ា ពុង ខៀវសែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifzB4UKFOKC_Y8pZHefALv5Zer0DKX4ghrAuOvuntgIcvrr8QxQedPlMkQWV-N_QPQzF5UwAIhhJtFOIS-fp83K3sJSkrhGUJvwIbEyDFkPi_uZF4S2RodpueF6hKQiGkr7C3KZkU-ZIK-4ypXVQDuv28WmsgM9USEJ09qrOgb-Msw9W_8NccURwmBpm-i/s800/17400001.jpg

ស្ពានអាកាសក្បាលថ្នល់ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០០៩ និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១០ ដោយចំណាយថវិកាអស់ ៦.៤៤០.២១៦ដុល្លារសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNc_R0eYQq7NkWOzC7XhKe-IOwUYBsMNXZJkCoidlMSdXkCK2VDDMcX_cOznuF3AlKrYVdAp2lsQDBWx9gV7g5k3A9Blbyozi8ANaraB6pm1K4JjfFa0prKeYLuw9ZiYJJSTG06CPQw4UEtU9Hcp2aEOxUr19oGADy2-fYFoStE9rMNDwipg8rTMmlHibl/s1280/95249346_1493537030827044_5031562747133820928_n.jpg

ស្ពាននេះមានបណ្ដោយ៣០៨ម៉ែត្រ ទទឹង១៤,២ ម៉ែត្រ កំពស់៥,២០ម៉ែត្រ ស្ថិតនៅលើដងមហាវិថីព្រះនរោត្តម និងផ្លូវជាតិលេខ២ ត្រង់ចំណុចរង្វង់មូលក្បាលថ្នល់ ហើមានទីតាំងស្ថិតក្នុង ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌចំការមន៕