Home ព័ត៌មានអន្តរជាតិ ថៃជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ហេតុអ្វីបានជាមិនមានម៉ាករថយន្តផ្ទាល់ខ្លួន?

ថៃជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ហេតុអ្វីបានជាមិនមានម៉ាករថយន្តផ្ទាល់ខ្លួន?

58
0

ធា្លប់ឆ្ងល់អត់? ហេតុអ្វីបានជាប្រទេសថៃមិនមានម៉ាករថយន្តផ្ទាល់ខ្លួន ខណៈប្រទេសជិតខាងនៅតំបន់អាស៊ីអាគ្នេយ៍ដូចជាម៉ាឡេស៊ីមានម៉ាករថយន្តជាតិចំនួនពីរគឺ Proton និង Perodua ហើយវៀតណាមក៏មានម៉ាកយីហោចំនួនមួយផងដែរគឺ VinFast ដែលហៀបនឹងវាយលុកប្រទេសថៃ។ ប៉ុន្តែប្រទេសថៃវិញគឺមិនមានម៉ាករថយន្តផ្ទាល់ខ្លួនឡើយ នេះគឺដោយសារកត្តាជាច្រើនដូចជា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9D7mRHkqjcuY9yNhTHjhEfvLxY3Lgqw2OBBgzrY1MkR1pG6u3hhhzGqyJjzNeMi-QkL8L_vg5IihM1KlozHOhLb7UrclKfIemjGOE2wOm3c467zlhDJLu6tbaFEAzKf8kOMRKl9ARX5PgF3KfpeVChQJleI1o2LKqUNH-HlCbh6TcNQjE92UvtsMA-fcY/s1000/photo_2024-08-10_09-31-31.jpg

ទំហំទីផ្សារក្នុងស្រុក៖ ជាការពិតណាស់ ទោះបីជាទីផ្សាររថយន្តនៅប្រទេសថៃមានទំហំធំក៏ដោយ ប៉ុន្តែបើប្រៀបធៀបទៅនឹងទីផ្សាររថយន្តក្នុងប្រទេសផ្សេងទៀតដូចជាចិន សហរដ្ឋអាមេរិក និងជប៉ុន គឺនៅតែមានទំហំតូចជាង។ ដូច្នេះទីផ្សារក្នុងស្រុកគឺមានកំណត់ នេះធ្វើឱ្យការវិនិយោគក្នុងការអភិវឌ្ឍម៉ាករថយន្តផ្ទាល់ខ្លួនមានហានិភ័យខ្ពស់ ដោយសារតែពួកគេប្រហែលជាមិនអាចបង្កើតប្រាក់ចំណេញគ្រប់គ្រាន់ដើម្បីគាំទ្រការវិនិយោគដ៏ធំនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6MrhIAEw_rGDn-W3Zo4liYc557Vrbt-aV52vT0lklw0TcKZOqXzcYJJoa0vQMlaiCHM61owVxmirGqq1O288THMUz6uiZxYmTQnU9sI1HQdoOTF8FsqSSY_qN2SM_oG9DVpX9fe3WwOMEw0iNJNTZcH9m8cuNt8LpLbBP-LeoM8f6iAsxlZwpwzMaBtgc/s1280/photo_2024-08-10_09-31-48.jpg
លើសពីនេះវាក៏ដោយសារភាពផ្តាច់មុខនៃម៉ាកបរទេសផងដែរ ដោយសារក្រុមហ៊ុនរថយន្តបរទេសធំៗជាច្រើនបានបណ្តាក់ទុនជាយូរមកហើយនៅក្នុងប្រទេសថៃ និងមានបណ្តាញផលិតកម្ម ចែកចាយដ៏រឹងមាំ ជាហេតុធ្វើឱ្យការប្រកួតប្រជែងជាមួយក្រុមហ៊ុនទាំងនេះពិបាកសម្រាប់ម៉ាករថយន្តថៃថ្មី។ ទន្ទឹមនឹងនេះប្រទេសថៃក៏មានការកង្វះបុគ្គលិកផងដែរ ដោយសារឧស្សាហកម្មរថយន្តត្រូវការបុគ្គលិកដែលមានជំនាញផ្សេងៗដូចជា វិស្វករ អ្នករចនា និងអ្នកជំនាញផ្នែកផលិតកម្ម ដោយប្រទេសថៃអាចនឹងនៅខ្វះបុគ្គលិកដែលមានកម្រិតចំណេះដឹង និងសមត្ថភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt4XP8Vq12dZbGuIsbCn0auHDgDTQ-EaEx_cwdL6YB8VBfIpnp-GN6Cz3dpM0mSHR94jaEfw0zPsHP8XU3viZplwi6eoJrtSO8CP3HXdSjLj-8gid8-WbnQj4WCsqHIr61X8gAsy7tghbIKMJwgKRQSsWxgn5DtKD_JNBcIg2l4kJMoRxXWB7SUYU-X8Iq/s1280/photo_2024-08-10_09-31-59.jpg

បន្ថែមពីនេះទៅទៀតដែនកំណត់បច្ចេកវិទ្យាដែលប្រើសម្រាប់ផលិត និងអភិវឌ្ឍរថយន្តគឺមានភាពស្មុគស្មាញ និងផ្លាស់ប្តូរឥតឈប់ឈរ ដែលការអភិវឌ្ឍន៍បច្ចេកវិទ្យាទាំងនេះទាមទារការវិនិយោគ និងពេលវេលាដ៏សំខាន់មួយ។ នេះជាមូលហេតុដែលប្រទេសថៃមិនមានម៉ាករថយន្តផ្ទាល់ខ្លួន ប្រសិនបើផលិតរថយន្តផ្ទាល់ខ្លួនក្រុមហ៊ុននឹងជួបឧបសគ្គជាច្រើន ខណៈទីផ្សាររថយន្តពិភពលោកបច្ចុប្បន្នគឺមានការប្រកួតប្រជែងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4XXsT7x6Pk8uj7Z2CkUeZfbtCB4o96-AkLxyOz8GzbBBKi6Bjfb1rvxX8__-DGFoiv2gilTav-XZ5M22aLu2uCYGAZUf_tPnqAuD6Q7oaljTn0vDkgO1qqnb5pBRaASVbHm4hRcRukLMnWAus-XiIB9Vwm-hQhANfF9V9d55mojWUlVm_gqe4ooqF5gSi/s1200/photo_2024-08-10_09-32-44.jpg

ហើយក្រុមហ៊ុនរថយន្តធំៗនានាដែលមានបច្ចេកវិទ្យា និងបទពិសោធន៍យូរឆ្នាំនឹងអាចយកឈ្នះប្រទេសថៃបានយ៉ាងងាយស្រួល។ ក្រៅពីជួបឧបសគ្គខាងលើគោលនយោបាយពន្ធដារនៃប្រទេសថៃ វាប្រហែលជានៅតែមិនអំណោយផលដល់ការអភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តក្នុងស្រុក បណ្តាលឱ្យថ្លៃដើមផលិតកម្មខ្ពស់ និងប៉ះពាល់ដល់តម្លៃលក់រថយន្ត ដែលហេតុផលទាំងនេះហើយ ទើបថៃគ្រាន់តែជាមូលដ្ឋានផលិតរថយន្តសម្រាប់ជនបរទេសប៉ុណ្ណោះ៕