Home ព័ត៌មានអន្តរជាតិ ជំងឺអុតស្វាកំពុងរីករាលដាលប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក!

ជំងឺអុតស្វាកំពុងរីករាលដាលប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក!

31
0

បរទេស៖ ថ្មីៗនេះករណីនៃមេរោគអុតស្វាកំពុងកើនឡើងយ៉ាងខ្លាំងនៅបណ្តាប្រទេសជាច្រើនក្នុងទ្វីបអាហ្រ្វិក ដែលបង្កឱ្យមានការព្រួយបារម្ភថាជំងឺនេះអាចនឹងរីករាលទូទាំងពិភពលោក។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ចំនួនករណីជំងឺអុតស្វានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកើនឡើងដល់ជាង ១៤,០០០ ករណីហើយ ដោយមានអ្នកស្លាប់ចំនួន ៥១១ នាក់។ ជំងឺដ៏គ្រោះថ្នាក់នេះក៏រីករាលដាលដល់ប្រទេសជិតខាងចំនួនបួននៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរគឺ Burundi, Kenya, Rwanda និង Uganda ដែលប្រទេសទាំងបួននេះមិនដែលកត់ត្រាករណីកើតជំងឺស្វាពីមុនមកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4SHxVCqlU-Z358mSd3zhfTQm6IJlHoMGwcAbkLHKNJuWhcGtWye86tr-SSiFMBRdqbT36Fn2b5ndc4TegJGHB3Na3dsq35ed977ffrLiZkykcgaG4OKWV7tBkt_p8MVIZZx-Ro-codQ6n6_YMXeUsR9e7hfjtEvE61AvtiepGDLZrPZFoKeAaRwptreot/s800/image_2024-08-09_13-16-35.png

មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤ ថាពួកគេមានគម្រោងនឹងកោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយក្នុងពេលឆាប់ៗនេះដើម្បីកំណត់ថាតើការផ្ទុះឡើងជំងឺអុតស្វាគឺជាគ្រាអាសន្នសុខភាពសាធារណៈសកម្មឬយ៉ាងណា។ ជំងឺអុតស្វា ឬហៅថា Monkeypox គឺជាជំងឺមេរោគម្យ៉ាងដែលអាចឆ្លងរវាងមនុស្ស និងសត្វដែលមានមេរោគ។ យោងតាមអង្គការសុខភាពពិភពលោក ជំងឺនេះអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ដូចជាការស្ទាបអង្អែល ការថើប ឬការរួមភេទ ក៏ដូចជាតាមរយៈរបស់របរ ពូក សម្លៀកបំពាក់ និងម្ជុលជាដើម។ រោគសញ្ញារួមមានគ្រុនក្តៅ កន្ទួលរមាស់ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង អស់កម្លាំង និងហើមកូនកណ្តុរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZGh_cLIiVtkbQziQmcUc_Ky4F_l4rH4CUzjuWGzU2Zq1dU8P_53t2OlP_zELPi70pYHs63LxSgCq9Odes9aCBRxLg080oDG6MBZeCbwVIRVOVEDMdrzHkxvhsBN7ei79lRxhBSbp1vJyEEUM-cBenXNos57-iPCBqdv6-J6b_b17e2bQUDxV_zEqBTes0/s1200/image_2024-08-09_13-16-44.png

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជំងឺនេះត្រូវបានកត់ត្រាជាចម្បងនៅអាហ្រ្វិកកណ្តាល និងខាងលិច ប៉ុន្តែវាក៏ចាប់ផ្តើមរីករាលដាលដល់អឺរ៉ុប និងអាមេរិកខាងជើងក្នុងឆ្នាំ ២០២២ ផងដែរ។ Monkeypox អាចបង្កឱ្យមានជំងឺកាន់តែធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យស្លាប់ទៀតផង ទោះជាយ៉ាងណាជំងឺនេះក៏មិនមានភស្តុតាងណាមួយដែលបង្ហាញថាវាងាយឆ្លងនោះទេ។ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចាប់តាំងពីខែមករា ឆ្នាំ ២០២៣ មកសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីសង្ស័យជំងឺអុតស្វាចំនួន ២២,០០០ ដោយមានអ្នកស្លាប់ចំនួន ១,២០០ នាក់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimFDUbRWring-SbJ4RPD9NeI17PEZkFxkahYNKriYCwEZ8KFuVP9T8FU3Gk5rghxejEQuca4EdAhEM-VcUTw8je1ZHfeq3DoNfBMBZU1paC5sDmpfnyyxpANgYu6zgfEJmgYpETt_NL1KV7Te8bIbNvOcNVbxXG6caPrqUBIwtcuRgrVxc-9-LNgHKnAYK/s3000/image_2024-08-09_13-17-10.png

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន WHO បានណែនាំអ្នកដែលប៉ះមនុស្សឈឺ ឬមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ ឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺស្វា។ ដោយប្រទេសចំនួនពីរនៅក្នុងតំបន់អាហ្រ្វិក នីហ្សេរីយ៉ា និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានអនុម័តការប្រើប្រាស់វ៉ាក់សាំងជំងឺអុតស្វាសម្រាប់គោលបំណងសង្គ្រោះបន្ទាន់។ លោក Tedros បាននិយាយថាការបញ្ឈប់ការរីករាលដាលនៃជំងឺស្វានឹងតម្រូវឱ្យមានការឆ្លើយតបយ៉ាងទូលំទូលាយនិងជាអន្តរជាតិ។ WHO ក៏បានអំពាវនាវឱ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺនេះឱ្យបានឆាប់បំផុត៕