ប្រិយមិត្តអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញតារាស្រី មាលា កូនខ្មែរកាត់បារាំងដែលកំពុងឡើងកូដ ថតរូបយ៉ាងស្និទ្ធស្នាលជាមួយបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថែមទាំងផ្តល់ស្នាមថើបមាត់ឱ្យគ្នាទៀត។ ឃើញស្រីស្អាតប៉ះស្រីស្អាតនិងថើបគ្នាបែបនេះអ្នកគាំទ្រមើលអ្នកទាំងពីរសឹងតែភ្លេចដកដង្ហើម ខណៈអ្នកខ្លះក៏មានបំណងការចង់ឱ្យពួកគេសម្តែងរឿងប្រភេទ GL ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI626qDxKY4mqzfWAlDaHDVt_W_4sMqFfHeUx8LuCjhV57iTClj-bCg8N5hqY5XZEz5Glgzq48W4WK5sNF6RtO0TcIm4ygLopFZUm2h3vfcObZKLcm3WNj-VAvSA9LVsVD_U_Rw3_Ljauxa5R_kKsr97yXKm1Cl1CJ0l3acsIlLNQoun06LtT5hI_RC8WE/s1800/454442907_18360473515106129_3586157976877337311_n.jpg

ជឿជាក់ថាសម្រាប់អ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយថា តារាម៉ូដែល មាលា ដែលមានម្តាយជាជនជាតិខ្មែរនិងឪពុកជាជនជាតិបារាំងកំពុងឡើងកូដយ៉ាងខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេសកម្ពុជា។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ មាលា បានក្តោបឱកាសទីផ្សារបានយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងខ្សែភាពយន្តខ្នាតធំ ស្ប៉តពាណិជ្ជកម្ម សម្តែងក្នុង MV រួមទាំងការងារសិល្បៈជាច្រើនទៀត។ មិនត្រឹមតែមានទីផ្សារសិល្បៈប៉ុណ្ណោះទេ មាលា ក៏មានជំនួញផ្ទាល់ខ្លួនលក់ផលិតផលសម្រាប់មិត្តនារីៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY4tXzIum4oKwVxpqxZRAx-4WsL6KC6S258NwlK-lgOxcmAZTJtKixw4d_3tn5tSGLX1egsnPiYXeGm4C0FTk_vWrzJ3pHlTW5f2L7iTdELfHBMQ-n9OCrCE-chJs7RaelgbkXuIZnB1tfkmPAQo1jkiPUY9oFPgwPenkurA1BzuOOJK5r84T3ciRSS5FR/s1800/454468997_18360473578106129_8986274737455168445_n.jpg

អ្វីដែលកាន់តែចាប់អារម្មណ៍កន្លងមកនេះ មាលា បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នៅពេលថតរូបស៊ិចស៊ីជាមួយបវរកញ្ញា កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 ផ្ទុះពេញបណ្តាញសង្គម។ នាពេលថ្មីៗនេះទៀតសោត អ្នកគាំទ្រក៏បានឃើញ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមាលា បានថតរូបជាមួយគ្នាស្រស់ស្អាតទាំងទ្វេតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEickuUbRJtZNcuV3-kgW1hcwfOT2JbfDUSADUpkbwM2g5IN808KLtJ9pp5fqM5_zIKoLGQVg6JyHhzvk-5tU_YLY3qJrlXLsxdbou01-zB0NirRDDf-xKZ7yxjwuO0JgD6pS39oCz1gV3HRA6etp73Bw0nACqRMHGKXcDvmO6k7oXQwazj5amGM4qTY0NmF/s1800/454568706_18360473569106129_8308145417396524396_n.jpg

តាមរយៈវីដេអូខ្លីដែលបានចែករំលែកនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៧ ខែសីហា ស្រីស្អាត មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 បានស្ថិតនៅក្នុងសំលៀកបំពាក់ពណ៌សទាំងទ្វេប្រៀបដូចជាកូនក្រមុំ។ អ្នកទាំងពីរបានបញ្ចេញសកម្មភាពស្និទ្ធស្នាលទៅតាម Concept របស់ពួកគេអបជាមួយនឹងផ្កាកូលាបពណ៌សថែមទៀតកាន់តែដូចជាគូស្នេហ៍ពិតៗ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមើលហើយញញឹមតែម្នាក់ឯងសឹងតែភ្លេចដកដង្ហើមនោះគឺគេបានឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហក់ទៅថើបមាត់ មាលា តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAiEaJYXRsd1Rvkq_g9sVL6HbeL6ubqa6yKm1JmrO84-NGZBSZhh7m0Rc1NxCh1BUKHa1n7d3pwEghLZq4-V2RS5WRwMPTjaOGQyKRNdfmZScM-If0jitmrVZmzEQk5_tBXiz_zcJi5NY9m5nH1snvXTYNn-MKmUlqkir_9_P8Smc1uvO9-uVAhlo81SfR/s1799/454647810_18360473587106129_2808182536308259991_n.jpg

ឃើញវីដេអូស្រីស្អាតប៉ះស្រីស្អាតប្រៀបដូចជាគូស្នេហ៍កំពុងប្រលោមស្នេហ៍គ្នានេះបានធ្វើឱ្យអ្នកគាំទ្រមានការរំភើបចិត្តទៅជាមួយ។ អ្នកលេងបណ្តាញសង្គមបានបង្ហាញចំណាប់អារម្មណ៍ថា ស្វីតដល់ឋានព្រះច័ន្ទ ស្អាតគួរឱ្យស្រលាញ់ទាំងពីរ បើបានរឿង GL មួយទៀតមិនដឹងល្អមិចទេ សមជាមួយគ្នាណាស់។

គួរបញ្ជាក់ថា កន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់សម្តែងប្រភេទរឿងស្រីស្រលាញ់ស្រីរួចមកហើយក្នុងការផ្សព្វផ្សាយផលិតផលមួយ ប្រសិនបើមាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចាប់ដៃគូសម្តែងរឿង GL ជាមួយគ្នាពិតមែនប្រាកដជាផ្អើលអ្នកគាំទ្រមិនខាន៕