សួនឧទ្យានធំជាងគេ នៅក្នុងទីក្រុងភ្នំពេញ លាតសន្ធឹងលើផ្ទៃដី៣ហិចតា ត្រៀមលេចរូបរាងនៅពេលដ៏ខ្លីខាងមុខ លើកោះនរា នេះបើយោងតាមការបង្ហោះរបស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់”គម្រោងទីក្រុងនរា”។
សួនឧទ្យាន នេះនឹងផ្តល់បទពិសោធន៏ថ្មីដល់ការរស់នៅដល់ពលរដ្ឋ ឱ្យកាន់តែមានភាពទំនើបទាន់សម័យច្រើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។
សួននេះ មានឈ្មោះថា “នរាផាក” ដែលត្រូវបានបង្កើតឡើងជាសួនឧទ្យានបែបរចនាបទថ្មីមួយ មានទីតាំងស្ថិតនៅស្របតាមទន្លេ។
ទីក្រុងរណបកោះនរា ស្ថិតក្រោមការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) ហើយក៏ជាអគ្គនាយកធនាគារ កាណាឌីយ៉ាផងដែរ៕
ប្រភព និងរូបភាព៖ Norea City










