បន្ទាប់ពីអាជ្ញាធរជាតិអប្សរាចេញសេចក្តីប្រកាសពីការកែសម្រួលនូវលក្ខខណ្ឌដើម្បីភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរបានធ្វើឱ្យមហាជនមានប្រតិកម្មចម្រុះក្នុងនោះតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស នាង ដាវីន ក៏មិនពេញចិត្តចំពោះការដាក់តម្លៃរបស់អាជ្ញាធរអប្សរាដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgclDnuEFVKXjN1kDZlb3l2L9UxM7sUXw5qRMc51O3IsLXMZDiKhzsotRtbxLxBX5eJkNIRSYDC54eLEY7m2ttOMcORNca_b-OSFJFs1emlY1-Z3wD_6PmV0NN9XRbwxnQvp-WDFBm6pdz4wBs0GHl-qZ_uhzJhbzlAZksW6Wm1EtW2VSj-uWE4svOX-6iV/s1802/image_2024-08-06_14-30-53.png

នៅលើបណ្តាញសង្គមរបស់ នាង ដាវីន បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា «ទៅចង់បានលុយពីការថតហ្នឹងធ្វើស្អី? ហេតុអ្វីចោលអង្ករ ទៅចង់បានអង្កាម? ចុងក្រោយអាចអង្ករក៏អស់ អង្កាមក៏គ្មាន។ ឱ្យគេថតទៅ ថតឱ្យស្អាត ថតឱ្យអស្ចារ្យ ប្រូម៉ូតសេវាកម្មយើង ហៅភ្ញៀវឱ្យមកលេងមក ហើយយើងលក់សំបុត្រ។ hmmm ខំប្រឹងតិចទៀត អាជ្ញាធរអប្សរា»។ តារាចម្រៀងរូបនេះបានលើកឡើងទៀតថា «ចង់រីកចម្រើន ? ចង់អភិវឌ្ឍន៍ ? ឬក៏ចង់ក្លាយទៅជាប្រទេសដែលគេឮតែឈ្មោះហើយគេមិនចង់មកស្គាល់ ? ឱ! ប្រទេសខ្ញុំអើយ សំបូររឿងដែលមិនគួរកើតមានច្រើនម្ល៉េះ?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-hsj_fC8jYtE4eNK8vYu2ZEzfYhZSVxw78y8fD4NvJBO52pemFNZoJlACbFDJqBAP4nzoCYBLLtY89-7huWkz6_Vxq3zBhw94K2epbs-us_-vQMNvngocsl6FTXjpILNG26BR1_FtwVGh4GoCVc7hHowE4PNMFkXexOnTjnTJqcRwbBwxD6Vhym_D1h-2/s2048/image_2024-08-06_14-30-55.png

នាង ដាវីន បានបន្ថែមទៀតថា «តម្លៃថតនៅអង្គរវត្តគេគិតថ្លៃពី90$ដល់5000$។ ចង់ប្រាប់ថាបើគេឈប់ទៅលេង គេឈប់ទៅផ្សព្វផ្សាយប្រទេសខ្លួនឯងកុំខឹងគេណា។សូមគិតពិចារណាសាជាថ្មី និយាយតែប៉ុណ្ណឹងទេក្រែងលោប៉ះពាល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAj520AmX793G4bd8XLZnXPZXWTjtTA2EjLbkp1b1XhueA4BweUZz2CNBwe0Ibh88zfN2aIBF4dYmzvplBjhxduhiMRQMOhpKg9noqee217U6BP2MzTQMYiiYt4utp92UB0tySMYk7pYNUC7g0KwxEGrZyBuirXNHPk6dMty2gpltwF-ZjtNIfc6FNlkHW/s1443/image_2024-08-06_14-30-56.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ សីហា អាជ្ញាធរជាតិអប្សរាបានបញ្ចេញតម្លៃសេវាកម្មសាធារណៈប្រភេទសេវាកម្មដែលតម្រូវឱ្យដាក់ពាក្យស្នើសុំនិងត្រូវបង់ប្រាក់ដោយមាន៤ជម្រើសសម្រាប់ទាំងជាតិនិងអន្តរជាតិ។ ក្នុងការប្រកាសនេះការថតដែលមានតម្លៃថ្លៃជាងគឺការថត ស្ប៉តពាណិជ្ជកម្មផលិតផលខ្នាតធំ ដែលជម្រើសទី១ គឺមានតម្លៃ៥០០០ដុល្លារក្នុង១ថ្ងៃ និងជម្រើសទី៤ដែលទាបបំផុត១៥០០ដុល្លារក្នុងមួយថ្ងៃ។ សម្រាប់ជាតិជម្រើសទី១ថតស្ប៉តពាណិជ្ជកម្មផលិតផលខ្នាតធំគឺមានតម្លៃ២០០០ដុល្លារ និងជម្រើសទី៤ទាបបំផុតគឺ៣០០ដុល្លារក្នុង១ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDQQkqgY-7_oo6RUd5yyWSqIfaCoqZIdYdXd8nz6eJuCG-1r8eHH_EPsI_bknyT7C_e_71khZmzkZHuzrQ7Gek0Gn3jXfjUBxkpJPt7dZIwK2xJjw1YlRuoZKoQUHP-PxTsiNtH4X-HPgjuT5k8XViTS8AFWlL_Zi5seoCt9uBWkZvWfnzCdNAL88YMP9f/s1080/image_2024-08-06_14-30-59.png

គួរឱ្យដឹងថា តម្លៃជម្រើសទី១ គឺទីតាំងថតនៅប្រាសាទអង្គរវត្ត និងរាល់ប្រាសាទដទៃទៀត។ ជម្រើសទី២ ទីតាំងថតនៅប្រាសាទបាយ័ន តាព្រហ្ម បន្ទាយស្រី និងរាល់ប្រាសាទដទៃទៀត។ ការថតក្នុងជម្រើសទី២នេះ ពុំរាប់បញ្ចូលប្រាសាទអង្គរវត្ត។ ជម្រើសទី៣ ទីតាំងថតនៅប្រាសាទបាគង ព្រះគោ ភ្នំបាខែង មេបុណ្យខាងកើត ប្រែរូប តាកែវ ខ្លោងទ្វារអង្គរធំ ពិមានអាកាស បាភួន ព្រះលានជល់ដំរី ព្រះលានស្ដេចគម្លង់ ព្រះខ័ន នាគព័ន្ធ ប្រាសាទមេបុណ្យខាងលិច បារាយណ៍ទឹកថ្លា ប្រាសាទបេងមាលា និងរាល់ប្រាសាទដទៃទៀត។ ការថតក្នុងជម្រើសទី៣នេះ ពុំរាប់បញ្ចូលប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម និងប្រាសាទបន្ទាយស្រី។ ជម្រើសទី៤ រាល់ប្រាសាទដទៃទៀត ដែលពុំមានបញ្ជាក់ក្នុងជម្រើសទី១ ទី២ និងទី៣៕