Home ព័ត៌មានអន្តរជាតិ ការធ្វើដំណើរកម្សាន្តជាមួយសត្វចិញ្ចឹមកំពុងពេញនិយមនៅប្រទេសចិន

ការធ្វើដំណើរកម្សាន្តជាមួយសត្វចិញ្ចឹមកំពុងពេញនិយមនៅប្រទេសចិន

28
0

ប្រទេសចិន ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការធ្វើដំណើរជាមួយសត្វចិញ្ចឹមកំពុងពេញនិយមយ៉ាងខ្លាំងនៅប្រទេសចិននាពេលបច្ចុប្បន្ន ។ ហេតុនេះ សណ្ឋាគារនានាចាប់ផ្តើមអនុញ្ញាតឱ្យភ្ញៀវមកស្នាក់នៅអាចយកសត្វចិញ្ចឹមមកជាមួយបាន ហើយសណ្ឋាគារនឹងផ្តល់សេវាកម្មគ្រប់មុខ ដូចជា ៖ ចំណីសត្វ និងកម្រាលដេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZb9yl5DZa8AtrXcG9nyQSuBer9FTcHb-_XetkV-s8gwxxyjm7qwFQsU8oAC_nXrDi370qRfRsEHzvQiJrGtqoxskITndbwXNpaz9kP_sFknGTLDKEf4FccqRoBbbGkGBxh2GT9ttgPu7EWIwYG98UnGPydJADsOIhIn4Ce6HXqu64Sqp1wLjglctK-YZ7/s1508/image_2024-08-07_08-20-39.png

កំណើនភ្ញៀវទេសចរបានជួយជំរុញដល់អាជីវកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹមជាច្រើនផ្នែក ដោយសារភ្ញៀវទេសចរចិនជាច្រើននាក់ចូលចិត្តធ្វើដំណើរជាមួយសត្វចិញ្ចឹមជាទីស្រឡាញ់របស់ពួកគេ ។ ភ្ញៀវទេសចរចិនទាំងនេះបានរៀបចំគម្រោងធ្វើដំណើរដោយខ្លួនឯង និងទៅស្នាក់នៅសណ្ឋាគារណាផ្តល់សេវាកម្មសម្រាប់សត្វចិញ្ចឹម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLRqGvm8mSMoFk4KezmAv13A4xQCnvpC1gk832PgIRiBE9fF_DzrdGcc3nLQ12y2vY_xoZVMlXgR1LkYZnKf-amugTPzZuUcuJcjGQV4Sj_cvE1b6jdhuj8Iv-3PTY09Ck8eYKmC7m4sJcgwqy3SzJ60SKwucxv1y8W9dywMugV-47uYvXgHDkI9NI58xn/s1295/image_2024-08-07_08-20-49.png

សណ្ឋាគារមួយនៅទីក្រុង Suzhou ខេត្ត Jiangsu បានផ្តល់សេវាកម្មបន្ទប់ស្នាក់នៅដល់ភ្ញៀវ ដោយអនុញ្ញាតឱ្យពួកគេអាចយកសត្វចិញ្ចឹមមកជាមួយ ។ ហេតុនេះ ធ្វើឱ្យអតិថិជនកក់បន្ទប់ទាំង៩ របស់សណ្ឋាគារនេះជារៀងរាល់ថ្ងៃ ។ ម្ចាស់សត្វចិញ្ចឹមម្នាក់ឈ្មោះ Hang Zesi និយាយថា នៅពេលដើរកម្សាន្ត ខ្លួនចូលចិត្តស្នាក់នៅសណ្ឋាគារដែលអនុញ្ញាតឱ្យភ្ញៀវយកសត្វចិញ្ចឹមមកជាមួយដែរ ។

ចំណែកឧបករណ៍ផ្តល់ចំណីសត្វដោយស្វ័យប្រវត្តិ ដូចជា ៖ ឧបករណ៍បញ្ចេញទឹក និងប្រអប់ដាក់ខ្សាច់សម្រាប់ឆ្មា បានលក់ដាច់យ៉ាងខ្លាំងនៅប្រទេសចិន ពីព្រោះឧបករណ៍ទាំងនេះអាចផ្តល់ចំណីឱ្យឆ្មាស៊ីពេលម្ចាស់មិននៅផ្ទះ និងត្រូវទុកសត្វក្នុងផ្ទះតែឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7UT9oZD_50muwBrdI5KuuQUr5XIKzrrpwz1z_8XkkLWXqk9dqqIh9A2h-LjbzDonGcCyngkVVNpqQ5pQVHPrQHNNZfmtZNr6S_Qq1qjMNzMl5af3N67bLjNUemlXHl9qiPzNPS2GiVvLcnXqFdsC3a6U_Y7nzXM9C8FdyYw6lqo16o5EdI0OeUiFvgDa/s1200/image_2024-08-07_08-21-00.png

ក្រុមហ៊ុនអភិវឌ្ឍន៍ផលិតផល AI នៅទីក្រុង Shenzhen ខេត្ត Guangdong បានផលិតកាមេរ៉ាអាចថតការធ្វើចលនារបស់សត្វ ហើយវាមានមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចថតរូបសត្វចិញ្ចឹមពីចម្ងាយ និងបង្ហោះរូបភាពក្នុងបណ្តាញសង្គមទៀតផង ។ រយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនអាចលក់កាមេរ៉ានេះស្មើទឹកប្រាក់ជាង៧លានយាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ri-MXpBF1THX0NWCikHomu1_lFqgSqAVbMWoZ-4tGhpfpThtGbe_V93bPUhkvYiB_hqrkR3xe7iThvc4cXtRetsqpAxsnCF6rRtTQ39t7mATEN0gIzS_k4AxfEKROlqPRz2dTMaqh9Q3JZIofZcWVKINEa8e2TN-2XcwJLyEN3aKWiy3sgzTUoqJXrhu/s1500/image_2024-08-07_08-21-15.png

Lu Shengbo ជានាយកក្រុមហ៊ុនអភិវឌ្ឍន៍ផលិតផល AI និយាយថា ក្រុមហ៊ុនបានអភិវឌ្ឍន៍ការច្នៃប្រឌិតឧបករណ៍ ដើម្បីបំពេញតម្រូវការអ្នកស្រឡាញ់សត្វជាបន្តបន្ទាប់ ។ ហេតុនេះ វាធ្វើឱ្យក្រុមហ៊ុនទទួលបានការគាំទ្រច្រើនពីអតិថិជន និងរីកចម្រើនយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXeyvnFwPPbwHpKXbTqz6ItB8dUjYvN32vpcbgg02QLO24k0cbQYE0jhwUPOUvsL5ElKucQrZu1v_PhB8rFoGCZN-PjvYuXynvWDetha_ee0In1F10qFo9lSDSMCcdSVnPMFcJPKgGoEjxJcT9BYq4R0Cgk-ohcWjKja0T-KlwZKqoDMPjtQW5GlfMj8UC/s1500/image_2024-08-07_08-23-21.png

យោងតាមរបាយការណ៍ស្តីពីឧស្សាហកម្មសត្វចិញ្ចឹមរបស់ប្រទេសចិន ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បញ្ជាក់ថា ទីផ្សារលក់ឧបករណ៍ និងសេវាកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹម គឺស្មើទឹកប្រាក់២៧ម៉ឺនលានយាន់ ។ នៅឆ្នាំ២០២៦ ទឹកប្រាក់នឹងកើនឡើងរហូតដល់ជាង៣៦ម៉ឺនលានយាន់ ៕