Home ព័ត៌មានជាតិ សត្វជ្រឹងរាប់ពាន់ក្បាល ប្រមូលផ្តុំគ្នានៅមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ!

សត្វជ្រឹងរាប់ពាន់ក្បាល ប្រមូលផ្តុំគ្នានៅមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ!

150
0

មាត់ស្ទឹងសង្កែ នៃខេត្តបាត់ដំបង គឺជាទីតាំងដ៏សុខក្សេមក្សាន្តនៃសត្វជ្រឹងរាប់ពាន់ក្បាលតែងតែមកប្រមូលផ្តុំគ្នា ហោះហើរពេញលើអាកាសក៏ដូចជាទំលើមែកឈើទីនោះ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាល ពិសេសបានក្លាយជាកន្លែងដ៏ពេញនិយម ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr3rr6-iCh4y7VJ5LdrSBsX7huFoe7pkTI8iq8PP86LeJTMWJ0hBQQCmkhLfDlGJKHu6Oj-xDaR0APQkat9fX7OgYsl36FL0f2cvWyMUu0dI9TJmdsB8sQ4cE42qTFdctwodzLlHtRbKB6Y30RE5GGXXjqsMJUDGNmOHqPj74PNH_3PqU_-A1Xl9vyQhW-/s1024/11951428_710341712432537_8591958282512605091_o.jpg

យោងតាមវីដេអូដែលបានដាក់បង្ហោះដោយគេហទំព័រ«រដ្ឋបាលស្រុកបាណន់»គឺបានបង្ហាញទិដ្ឋភាពនៃទីតាំងមួយកន្លែងដែលពោរពេញទៅដោយសត្វជ្រឹងយ៉ាងច្រើនសន្ធឹងសន្ធាប់ ដែលតែងតែប្រមូលម្តុំគ្នានាមាត់ស្ទឹងសង្កែ ជាប់វត្តបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpaEHF1CHYJM907dSajnOmzbTeXrJZ-x9GI34zQpWBHikKgJ55o0KLKUwdyc8I6NO6KvCfRcrn6hjRYZ6EOMisvca8oJPPNRFGZhf6oyh2PPG4mv0MxnVeg4M5K_oaIeydYtqH0vB22EPauKlosfMRa5ZPdvt1MP4xSFkcRSONzRlQme364sUFMBPUkPC7/s855/Screenshot%202024-08-06%20145151.png

យោងតាមប្រភពមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា សត្វជ្រឹងទាំងអស់នោះ មករស់នៅទីនេះ យូរណាស់មកហើយ បើតាមសំដី លោកហឿន សុផល ជាអ្នករស់នៅតំបន់នេះ បានលើកឡើងថា ប្រវត្តិហ្វូងសត្វជ្រឹងទាំងនេះគឺវាមករស់នៅតាំងពីអំឡុងឆ្នាំ១៩៩០ មកម្លេះ ដោយរស់នៅរាយបាយតាមវាលស្រែ។ ប៉ុន្តែដោយសារតែមានការដេញបាញ់ប្រហារ ទើបពួកវាក៏បានប្តូរទីតាំងមករស់នៅ ជាពិសេសគឺតាមដើមឈើក្នុងវត្តបាយដំរាំ និងបន្តមករស់នៅតាមដើមឈើខាងក្រៅក្បែររបងវត្តរហូតដល់សព្វថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEismnuzcXfvF_enO656r6pa7UKOkj6_dIIiNVkIKWV9qa4-Kg71NSYUq-lOXxGBuhp23gx9fB1yN_ArfW6nC90n_Xjb2SFFnp7LlUFDpAXpfngSTy7eWLpVb1Oi3PdEH9LcPcQvhYrLPToxpOlMT-EjbTJk7uSxJJ4OfCoWKJhbl-J2HJpYV0Ezcj01ocM5/s860/Screenshot%202024-08-06%20145202.png

យោងតាមការគូសបញ្ជាក់ពីក្រសួងព័ត៌មាន សត្វជ្រឹងនៅកម្ពុជា ត្រូវបានចែកចេញជា០៣ប្រភេទ គឺជ្រឹងធំ ជ្រឹងមធ្យម និងជ្រឹងកោះ ហើយក៏ជាប្រភេទថនិកសត្វតែ០១គត់ ដែលអាចហោះហើរបាន។ ចំណែកឯចំណីអាហាររបស់វាវិញ មានដូចជា ផ្លែឈើទុំ ផ្កា និងលំអងផ្កា ជាដើម។ បើទោះជាជ្រឹងជាសត្វដែលមិនស៊ីសាច់ជាអាហារ និងជាសត្វស្លូត ដែលខុសពីប្រភេទប្រចៀវមួយចំនួនដែលស៊ីសាច់ជាអាហារក៏ដោយ ក៏ប៉ុន្តែរូបរាងរបស់វា ធ្វើឱ្យមនុស្សមិនសូវចូលចិត្តទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOSRkhaHvg6O3tneVYiIc90IDPsceELDXFF6rGYC_Qf0Fn0n73IgKo0NvVjAkij2Mh4VJDwcyul43ctP9KM2RtkZi87q7lKAdYzXovR51H3NSMuVXZAyujit2YEec7zV56mKfqQJ_5Yp96K4R_tVlYRkoecOJOoIHWbaFPVsak6dz1BBy8n3EHhjvNARBy/s878/Screenshot%202024-08-06%20145214.png

ជារៀងរាល់ថ្ងៃ អ្នកដែលនៅជិតនោះតែងតែលឺសម្លេងស្រែកយំចេកចាចឡើងកងរំពងរបស់ពួកវានៅលើអាកាសប្រៀបបាននឹងសូរតន្ត្រីម្យ៉ាងដែលតែងតែបំពេរអារម្មណ៍ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្លះវិញ គិតថាជាការរំខានទៅវិញផងដែរ៕