ដូចមហាជនជ្រាបមកហើយថា Trending Temple Run ជីវិតពិតនៅប្រាសាទក្នុងប្រទេសកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីពីសំណាកភ្ញៀវជាតិនិងអន្តរជាតិមានការចូលរួមថតជាច្រើនផ្ទុះពេញបណ្តាញសង្គម។ ទោះយ៉ាងណា តារាសម្តែង នី មុន្នីនាថ ក៏បានចូលរួមនិន្នាការនេះដូចគ្នាប៉ុន្តែជួបហេតុការណ៍មួយត្រូវបានហាមឃាត់មិនឱ្យថត Temple Run នៅទីតាំងប្រាសាទបាយ័នដោយសារតែទីនោះមានទីសក្ការៈបូជា។
តាមរយៈវីដេអូជាង៣នាទី នី មុន្នីនាថ បានបង្ហាញពីក្រោយឈុតឆាកនៃការចូលរួមលេងហ្គេម Temple Run នៅក្នុងជីវិតពិតដោយបានថតនៅប្រាសាទមួយចំនួននៅខេត្តសៀមរាបដោយបានដាក់ចំណងជើងថា «ពិតប្រាកដទេហាមឃាត់មិនឱ្យថតហ្គេម temple run នៅប្រាសាទបាយ័ន»។ ក្នុងវីដេអូបានបង្ហាញពីសំឡេងនៃការហាមឃាត់លេងហ្គេមមួយនេះនៅប្រាសាទបាយ័នប៉ុន្តែមិនមានការបង្ហាញមុខនោះទេ។.png)
មុន្នីនាថ បាននិយាយថាគឺមានការហាមមិនឱ្យថត Temple Run នៅប្រាសាទបាយ័នទាំងជនជាតិខ្មែរនិងជនជាតិបរទេសដោយសារតែមានទីសក្ការៈបូជា។ តារាស្រីរូបនេះបានបង្ហាញចម្ងល់របស់ខ្លួនដោយសារតែឃើញជនជាតិបរទេសមកថតហ្គេម Temple Run ច្រើនមែនទែនហើយនាងក៏មកថតហ្គេមនេះហេតុអ្វីត្រូវបានហាមឃាត់ ដោយបានលើកហេតុផលថាជនបរទេសបានថតមកហើយ ហើយត្រូវបានហាមឃាត់ដែរប៉ុន្តែនៅតែយកទៅផុសអ៊ីចឹងទៅ។
តារាសម្តែងរូបនេះបាននិយាយដែរថា នាងពិតជាមិនដឹងមែន មិនដឹងថាមានការហាមឃាត់នៅតំបន់នោះ ដោយខាងក្រសួងបានប្រកាសដែរថាក្នុងការលើកលែង ការថតវីដេអូឬមួយអ្វីដែលមិនប៉ះពាល់ប្រាសាទ ដូចជាការស្លៀកពាក់ស៊ិចស៊ីឬក៏ស្លៀកពាក់បុរាណតែខុស ប៉ុន្តែនាងមិនបានស្លៀកពាក់បុរាណនោះទេដែលមិនមានផលប៉ះពាល់ក្នុងការថតវីដេអូបង្ហាញអ្វីដែលជារបស់ខ្មែរ។
កញ្ញា បានលើកឡើងដែរថា ប្រសិនបើមិនមានឱ្យថតការលេងហ្គេម Temple Run នៅប្រាសាទបាយ័នពិតប្រាកដមែន អាជ្ញាធរអប្សរាគួរតែដាក់ផ្លាកមួយដើម្បីឱ្យខ្មែរនិងជនជាតិបរទេសគាត់បានដឹងថាកន្លែងនេះគឺមិនអាចថតបានទេ ដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍ទៅកាន់ភ្ញៀវដទៃទៀតនៅពេលទៅមានគោលបំណងថតហ្គេមនេះបែរជាមានការហាមឃាត់ទៅវិញ៕










