Home ព័ត៌មានអន្តរជាតិ គួរឱ្យសោកស្តាយ! ដៃគូយូរអង្វែងរបស់ក្រុមហ៊ុន Ford និង BMW បានប្រកាសក្ស័យធន់

គួរឱ្យសោកស្តាយ! ដៃគូយូរអង្វែងរបស់ក្រុមហ៊ុន Ford និង BMW បានប្រកាសក្ស័យធន់

86
0

បរទេស៖ ក្រុមហ៊ុន Recaro Automotive Seating ដែលជាដៃគូរផ្គត់ផ្គង់កៅអីកីឡាសម្រាប់រថយន្តម៉ាកល្បីៗដូចជា BMW, Ford ឬ Volkswagen អស់រយៈពេលជាយូរមកហើយ ស្រាប់តែថ្មីៗនេះបានប្រកាសក្ស័យធន់។
យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា ក្រុមហ៊ុន Recaro Automotive Seating បានដាក់ពាក្យសុំក្ស័យធននៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅដោយសារបញ្ហាហិរញ្ញវត្ថុ។ Recaro Automotive Seating គឺជាក្រុមហ៊ុនផលិតកៅអីគ្រប់ប្រភេទដូចជា កៅអីរថយន្ត, កៅអីយន្តហោះ, កៅអីការិយាល័យ, កៅអីហ្គេម និងកៅអីកុមារជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxfa40rr6d45AfYOrVxSbf-3IhKt0ropzetWz-EpiIJWMWvU7L3LagiSGmEiBRaz_vaWI8o7KswUpaOG8STe3TXfX4dSDlG7ThtO1YCDUI38A5WXDVrIJJLo1FXUVkZLPjR6bl55YPGO1M56dTIGEWogd2F6LKoT1u3ZFptImROv9Vh0apc174iLSCl1ib/s573/image_2024-08-05_13-12-56.png

ទោះជាយ៉ាងណាក្រុមហ៊ុនប្រកាសក្ស័យធន់តែកៅអីរថយន្តទេ សម្រាប់កៅអីផ្សេងទៀតគឺមិនប៉ះពាល់ទេ មានន័យថានៅដំណើរការធម្មតា។ គួររំលឹកដែរថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្រុមហ៊ុន Recaro Automotive Seating បានផ្គត់ផ្គង់កៅអីកីឡាដល់ម៉ាករថយន្តធំៗដូចជា BMW, Ford, Volkswagen និងក្រុមហ៊ុនល្បីៗជាច្រើនទៀត។ កៅអីរថយន្តនេះក៏ត្រូវបានដាក់បង្ហាញនៅលើរថយន្តដែលមានសមត្ថភាពខ្ពស់ Type R របស់ក្រុមហ៊ុន Honda ផងដែររួមមាន Civic និង Integra ប៉ុន្តែនៅចុងទស្សវត្សរ៍ឆ្នាំ ២០០០ ក្រុមហ៊ុន Honda ក៏ឈប់ប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Recaro។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIf2y91IHtOJHa_fvwn4M7Vaz0IrOwUjryKT-D6eU3UzuSIS_gRfEtis5FsqwxaccVsiZvXfrsC6C99DG7_n2zF-NqJdmdh6r36Tlj7iwIKvAaWiS1bOCOQrny7RhcJpP579Xhue5fwd1ifyab5-SMIg_ZPwWaWV1IF-YwyKpGnt6AdYGtwXmiJ7rVGuz0/s1280/photo_2024-08-05_11-01-22.jpg

បន្ទាប់មកក្រុមហ៊ុនក៏បានឆ្លងកាត់ម្ចាស់ផ្សេងៗគ្នា ទោះជាយ៉ាងណាមានតែ BMW និង Ford ទេដែលនៅតែប្រើប្រាស់ផលិតនេះអស់រយៈពេលជាយូរមកហើយ។ បច្ចុប្បន្ន BMW បានប្រើប្រាស់កៅអីរបស់ Recaro នៅក្នុងរថយន្តស្ព័រ M របស់ខ្លួន ខណៈដែល Ford ប្រើប្រាស់វានៅក្នុងរថយន្ត Mustang S650។ យោងតាម Drive មូលហេតុមួយក្នុងចំណោមមូលហេតុដែលកៅអីរថយន្ត Recaro ស្ថិតក្នុងវិបត្តិគឺការលេចចេញនូវម៉ាកយីហោកៅអីកីឡា Recaro ក្លែងក្លាយជាច្រើននៅលើទីផ្សារ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញកៅអីក្នុងតម្លៃមួយចំណែកនៃផលិតផលពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCQ51IPPeJ7rfopxlSD4Kr3-0EuXwYlLgG-H3yhkmlUjT3Gg3eaQn_qmb2vy9OEtG4F868bVatNDRyenyO-l2o-ShsDoGNrJ_9003_3d7-yKUMDGMEgEo9D1kQEs7VO25rthjQWxRKYhoqPDPvGa1j_x2BP9X5o2NEB6ICfvlx-sn0cTFcDZqtkKz-jytn/s1280/photo_2024-08-05_11-02-09.jpg

គួរបញ្ជាក់ដែរថា ក្រៅពីកៅអីរថយន្ត Recaro ក្រុមហ៊ុនផលិតកង់ដ៏យូរអង្វែង BBS ក៏បានដាក់ពាក្យសុំក្ស័យធន ដោយសារបញ្ហាហិរញ្ញវត្ថុផងដែរ។ នេះគឺជាអ្នកផ្គត់ផ្គង់កង់សម្រាប់ Audi, Bentley, BMW, Ford, Mercedes-Benz និង AMG, Porsche, Stellantis និង Volkswagen និងជាដៃគូផ្តាច់មុខសម្រាប់ការប្រណាំង F1 ចាប់តាំងពីឆ្នាំ ២០២២ ។ ដូចក្រុមហ៊ុន Recaro ដែរ BBS បានរងទុក្ខយ៉ាងខ្លាំងពីការកើនឡើងនៃចំនួនអ្នកផលិតគែមយ៉ាន់ស្ព័រដែលមានតំលៃថោក និងក្លែងក្លាយដែលចម្លងការរចនានិមិត្តសញ្ញារបស់វា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGSietZ8CRUuNJl-xo0HtXt4gVjzvYgrioAekB5IUdFfokaCS6vTAu_yVjlVitJx8E8a-lT7N5MykZzJ-h0FhZI1xIADlju6-g1xRvN1lLjy6MRu6-wIEAL5eRP0lpbShfIwVojDKPO6hLCZ83Qoz2QCKjsO2BmjiBXeWNC0GOelNOI0CIx-kbn1etsZVb/s1280/photo_2024-08-05_11-03-07.jpg