Home ព័ត៌មានជាតិ ពលរដ្ឋ អាចទៅថត Pre-Wedding នៅតំបន់អង្គរបាន ដោយមិនចាំបាច់សុំច្បាប់អនុញ្ញាត

ពលរដ្ឋ អាចទៅថត Pre-Wedding នៅតំបន់អង្គរបាន ដោយមិនចាំបាច់សុំច្បាប់អនុញ្ញាត

48
0

ថ្លែងក្នុងពិធីធ្វើសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យពលរដ្ឋអាចថត Pre-Wedding នៅតំបន់អង្គរបាន ដោយមិនចាំបាច់សុំច្បាប់អនុញ្ញាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisyZvllhVr33rAmUZU5GCuBTyhezaNNh-I2kl_So6CagtEXbICFuKrRVtX_mKLJuZYewuMIiIFked7E3stTsLNDZix8ExWvgdWWrBQui9M9dOCF0NLzu-P3Z0JNgnct68ynRXWHvPQVJ3py-uCojkEJaxhy-bqhvvGn47mrJ0YwboDgUCc0hGGS4oLrEQe/s1600/image_2024-08-03_10-56-06.png

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសសន៍ថា៖”ប្រជាពលរដ្ឋ ទៅថត Pre-Wedding ថតដាក់ YouTube ផ្សព្វផ្សាយ នៅតំបន់អង្គរ មិនចាំបាច់ស្នើសុំការអនុញ្ញាត និងបង់លុយនោះទេ ប៉ុន្តែត្រូវមានក្រមសីលធម៌ កុំឱ្យប៉ះពាល់វប្បធម៌”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK8Z5EH9LcBF6HMnyDifwfE_EXztd_T_PAf22qto-F17iuZlf9Hvbc0umxEP7UBK59InAuz1SA820s-tEq8wvr8DD8rSto0NXXpamZIFJT6VNB6m7gdD3hQhnVElFgzvJJtTUAuQh-yZGsQ5mJYsjDa771XlcXk4404zm3cS35YbJDfYTAr1OF0sG7LLo-/s860/image_2024-08-03_10-58-01.png

សម្តេចក៏បានសង្កត់ធ្ងន់ថា៖”សម្រាប់លក្ខខណ្ឌតម្រូវឱ្យស្នើសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា គឺអនុវត្តចំពោះការថតរូបសម្រាប់ធ្វើអាជីវកម្មទាំងឡាយណា មានទាំងការថតភាពយន្តខ្នាតធំគ្រប់ប្រភេទ ការថតរូបសម្រាប់ការផលិតជាស្ព័តពាណិជ្ជកម្ម ឬទស្សនាវដីដើម្បីលក់ ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទ គឺត្រូវសុំច្បាប់ហើយ បង់សេវា”។null

ដោយឡែក ចំពោះអង្គភាពសារព័ត៌មានផ្លូវការរបស់ជាតិនិងអន្តរជាតិ ដែលចង់ថតនៅរមណីយដ្ឋានអង្គរសម្រាប់ការផ្សព្វផ្សាយព័ត៌មាន ក៏ត្រូវសុំច្បាប់មកអាជ្ញាធរជាតិអប្សរាដែរ តែមិនតម្រូវឱ្យបង់ថ្លៃឡើយ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw6eXuxmoUnCxHE5r88TgJzArWTxnGT6m-Z8nQxopGEV_tbZp5xlkr2n37sKeExFXVnRyKKxwDT5XLzZrwv9dxQe5OSeQ8tkrLSMgYrKAxaHbHkoyESq_e3YXevIorVvQca3h-q1JItR_4Mb2LgWdD9k9lObmaiZ8XpJTp4gd2oShExasodmGrsFn9SiO8/s2048/image_2024-08-03_10-58-23.png