តាំងពីដើមឆ្នាំ ២០១៤មក លិខិតឆ្លងដែនកម្ពុជា មានសុពលភាពរហូតដល់១០ឆ្នាំ ដោយចំណាយ១០០ដុល្លារ ១៥ថ្ងៃក្រោយទើបអាចទទួលបានលិខិតឆ្លងដែនយកទៅប្រើប្រាស់។
ដើម្បីអាចធ្វើលិខិតឆ្លងដែនខ្មែរបាន ពលរដ្ឋត្រូវមានសញ្ញាតិខ្មែរ និងត្រូវមានឯកសារដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ដើម)។
ដោយឡែកនៅក្នុងករណីលិខិតឆ្លងដែនផុតកំណត់ ឬផុតសុពលភាព១០ឆ្នាំ ពលរដ្ឋតម្រូវឱ្យភ្ជាប់មកជាមួយនូវ លិខិតឆ្លងដែនខូច រហែក ឬផុតសុពលភាព រួចធ្វើសំណើស្នើសុំផ្ដល់លិខិឆ្លងដែនសារជាថ្មី និងបំពេញនិតិវិធី និងលក្ខខណ្ឌដូចការស្នើសុំលិខិតឆ្លងដែនដូចលើកទី១៕










