Home ព័ត៌មានអន្តរជាតិ តើសេដ្ឋកិច្ចថៃនឹងក្លាយជាយ៉ាងណា ពេល App លក់ទំនិញចិនវាយលុ.ក ទីផ្សារ?

តើសេដ្ឋកិច្ចថៃនឹងក្លាយជាយ៉ាងណា ពេល App លក់ទំនិញចិនវាយលុ.ក ទីផ្សារ?

57
0

ប្រទេសថៃ ៖ តើសេដ្ឋកិច្ចប្រទេសថៃនឹងក្លាយទៅជាយ៉ាងណា នៅពេល Temu គឺជា App លក់ទំនិញអនឡាញចិនវាយលុ.ក ទីផ្សារថៃ? នេះជាសំណួរដែលពលរដ្ឋថៃសួរ ក្រោយពេល App របស់ចិនលក់ទំនិញអនឡាញមានតម្លៃថោកៗពេញចិត្តអតិថិជន ។ ប៉ុន្តែវាប៉ះពាល់ដល់ហាងលក់រាយ និងអាជីវករតូចតាច ហើយធ្វើឱ្យប្រាក់បាតហូរទៅប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8-ukyycXvSzalkkTary5wVoDx06Gn9467sZXWXm9tRTHum6kQ-Yxkm0YEHchn2uB1QvREWV2H42LPeXm_ZuWNXmmYRxQdVfIvAMimoeHTA_Lhhak7sFUPoSX07QyA23azAIOw4gQuTjojFzCZER5hmuS9UUUg9YIiqwI7V5CSWsc_L3XwDd0kta2LYXyj/s1280/photo_2024-08-02_10-31-08.jpg

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា Temu គឺជា App លក់ទំនិញរបស់ចិនបានវាយលុកទីផ្សារថៃ ព្រមទាំងលក់ទំនិញតម្លៃថោកៗប៉ះពាល់ដល់ហាងលក់រាយរបស់ថៃទាំងអស់ ។ វាធ្វើឱ្យអតិថិជនថៃរីករាយនឹងការទិញទំនិញចិនតាមរយៈ App ប៉ុន្តែអាជីវករលក់ទំនិញតាមផ្សារបែរជាបារម្ភទៅវិញ និងសួរថា តើអនាគតសេដ្ឋកិច្ចថៃនឹងក្លាយទៅជាយ៉ាងណា?

Temu បានលក់ទំនិញចិនតាមអនឡាញគ្រប់មុខ ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាបារម្ភនោះ គឺ App នេះនឹងប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារចិនលក់ទំនិញថោកជាងថៃ ធ្វើឱ្យទំនិញថៃលក់លែងដាច់ ។ ទំនិញចិនមានតម្លៃថោក ដោយសារបានបញ្ជូនពីរោងចក្រចិនមកកាន់អតិថិជនដោយផ្ទាល់ និងពុំឆ្លងកាត់ឈ្មួញកណ្តាល ហើយចំណាយពេលដឹកជញ្ជូនទំនិញត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ។ បើទំនិញខុសការកុម្មង់ អតិថិជនអាចបញ្ជូនទំនិញនេះទៅចិនវិញក្នុងរយៈពេល៩០ថ្ងៃ ឬអាចទទួលប្រាក់វិញមួយចំនួន និងពុំចាំបាច់ប្រគល់ទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwAwvlzqxgjrmhBVLLGP6iFS0rVx6T2ncecZ4HIpuzPxYEZWabT9fCjRBgU1giE68WxTRDF0woGh_z1pkSYymA-BW5HfWgYkeUPATkiuB3079tL0Wg9lbORQFrFVQRRbixXnxnOlzoP_qLfwemErCcyGlY1BWvL28kWS28AUVkvvklYg5hiNcOqBT7zE3x/s1200/photo_2024-08-02_10-31-08%20(3).jpg

ហេតុនេះ អតិថិជនអាចទិញទំនិញចិនមានតម្លៃថោកជាច្រើនតាមរយៈ App នេះ ។ ប៉ុន្តែនាថ្ងៃអនាគត វានឹងប៉ះពាល់សេដ្ឋកិច្ចថៃមិនខាន តើហាងលក់រាយ និងអាជីវករតូចតាចអាចលក់ទំនិញបានទៀតដែរឬទេ? ក្រុមហ៊ុនចិនមានដើមទុនច្រើនសាងសង់រោងចក្រ ទើបធ្វើឱ្យពួកគេអាចលក់ទំនិញមានតម្លៃថោកខ្លាំង ។ រីឯទំនិញថៃមិនអាចលក់ថោកបានទេ បើអាជីវករថៃនាំចូលទំនិញបរទេសមកលក់ គឺត្រូវបង់ពន្ធ និងស្នើសុំឯកសារផ្សេងៗ ខណៈ App របស់ចិនឈ្មោះ Temu ពុំបានបង់ពន្ធ ។

បើហាងលក់ទំនិញ ឬអាជីវករថៃតូចតាចពុំអាចប្រកួតប្រជែងជាមួយទំនិញចិន ហើយចាប់ផ្តើមបិទទ្វារហាង វានឹងធ្វើឱ្យពលរដ្ឋថៃជាច្រើនគ្មានការងារធ្វើ ហើយអាជីវកម្មទាំងអស់នឹងបិទទ្វារជាបន្តបន្ទាប់ ។ Temu នឹងប៉ះពាល់ដល់ពលរដ្ឋថៃគ្រប់រូប ហើយពលរដ្ឋថៃគួរតែឈប់ដោនឡូត App នេះមកប្រើប្រាស់ដើម្បីទប់ស្កាត់បញ្ហានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CIug2YbQPNs4HV7F1fH8mzqwIgr83thhLJmgbHzlmX2bhnVGMKfTwKO-pDdHchV-RM_r8-6YYAYYDOO_uQIEb-ApVGUb5e8IwBhcpfhxzE7EkXwzHRysCPp8NBE3gnJUfXLSD3UdUKYnG79lnktlbNCYkPZSEoz3onAHAb-Q8n47yq9aqq8HWxxUNbfI/s1280/photo_2024-08-02_10-31-08%20(2).jpg

ក្រុមហ៊ុនចិនបានចំណាយពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះអាចដណ្តើមទីផ្សារអនឡាញនៅអាមេរិក រហូតដល់១៧% ហើយក្រុមហ៊ុនអាមេរិកឈ្មោះ Amazon ក៏បារម្ភពីទំនិញចិនវាយលុកទីផ្សារផងដែរ ។ មនុស្សភាគច្រើនសួរថា កន្លងមក App របស់ Shopee, Lazada និង TikTok បានធ្វើឱ្យប៉ះពាល់ដល់ការលក់ទំនិញនៅតាមផ្សារហេតុអ្វីពុំបារម្ភដូច Temu?

ចម្លើយគឺ App ទាំងនេះបានលក់ទំនិញថៃច្រើន និងមានទំនិញចិនតិចតួចប៉ុណ្ណោះ ប៉ុន្តែ App របស់ចិនឈ្មោះ Temu លក់តែទំនិញចិន និងគ្មានការបើកក្រុមហ៊ុននៅប្រទេសថៃ ។ ហេតុនេះ លុយដែល Temu ទទួលបានពីលក់ទំនិញឱ្យអតិថិជនថៃ នឹងហូរទៅប្រទេសចិន ១០០% និងគ្មានការបែងចែកឱ្យភ្នាក់ងារណាឡើយ ។ លើសពីនេះ ទំនិញចិនលក់តាម Temu ពុំបានបង់ពន្ធឱ្យរដ្ឋាភិបាលថៃទេ ហើយពលរដ្ឋនឹងរង់ចាំមើលថា តើរដ្ឋាភិបាលថៃចាត់វិធានការបញ្ហានេះរបៀបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWvqamCqKURCY_6IcI-4XBmmorgzro2WRjw6GRjLfMlR2DbncXPuhSM5K6Wtly_OxhuAwRYRnD-P11e_9KExyd6PI9ebv3wKPWZ4HQ4jNQzKKRWYX47hyJTfs6ep-ZlJLC2iSXj3ddGx3pG74M6RnEi7QV61LfXi98ai2YDw9kQBzOZN21UOxY3G5eTkcx/s1500/image_2024-08-02_10-41-51.png