Home ព័ត៌មានអន្តរជាតិ អត្ថប្រយោជន៍ដែលមិននឹកស្មានដល់ប្រសិនបើអ្នកកាត់បន្ថយជាតិស្កររយៈពេល ២ សប្តាហ៍

អត្ថប្រយោជន៍ដែលមិននឹកស្មានដល់ប្រសិនបើអ្នកកាត់បន្ថយជាតិស្កររយៈពេល ២ សប្តាហ៍

61
0

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការកាត់បន្ថយការប្រើប្រាស់ជាតិស្ករប្រចាំថ្ងៃ គឺបានក្លាយជានិន្នាការសុខភាពដ៏ពេញនិយមមួយ។ មនុស្សជាច្រើនបានឃើញអត្ថប្រយោជន៍ដែលមិននឹកស្មានដល់នៃការកាត់ជាតិស្ករពីរបបអាហាររបស់ពួកគេ។ ប៉ុន្តែតើអ្នកដឹងទេ ប្រសិនបើអ្នកកាត់បន្ថយជាតិស្កររយៈពេល ២ សប្តាហ៍ តើនឹងមានអ្វីរឿងខ្លះកើតឡើង? សម្រាប់ចម្លើយនោះគឺ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi30kWea4oREMywfUeNdII_aJCBTHojY4Q-s7kZqYnJpsyDT_-WLBIBhimJjRDPJQnHzv8_WwEXpvQwf6o49wMBDXwOBRts5ry0xlKCK-PkDSWTD2S6CZgXdibG-KemIJPeMETIJHpnMsP5M3rcfkaQjiBcMyyi0kz5lrTE8v8r-3-Bg8sWU0qsu_C9zGsr/s1280/photo_2024-07-31_16-27-07.jpg

ដំណាក់កាលទី ១ ថ្ងៃដំបូង៖ ការមិនញ៉ាំអាហារ ឬផឹកភេសជ្ជៈដែលមានជាតិស្ករអាចពិបាកបន្តិច ដោយសាររាងកាយរបស់អ្នកត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរភ្លាមៗ។ ក្នុងអំឡុងពេលនេះ អ្នកអាចមានរោគសញ្ញាដូចជា បាត់បង់ចំណង់អាហារ, អារម្មណ៍ប្រែប្រួល ដោយសារកង្វះជាតិស្ករអាចបណ្តាលឱ្យឆាប់ខឹង និងផ្លាស់ប្តូរអារម្មណ៍យ៉ាងឆាប់រហ័ស ក៏ដូចជាឈឺក្បាល, និងអស់កម្លាំងល្ហិតល្ហៃជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR2HKP2ioS4wCnRvU1WU2CJfjMGRC0sKoBjDv5csWgbw01pAnlfCttO12zcT6hbPh8mh3oelShbCHmuVjvQ7qlSEOqQyFsiApizzbKo4D7RZa8VS6_l0GNcN26Afvb-6gPCNAhQ94Jd2pd0DeeZDyddFTK2xzTWEV-eMNqy1T-AAUB3hqghL6_AfzIbTdD/s500/image_2024-08-01_14-24-19.png

ដំណាក់កាលទី ២ ប្រហែលមួយសប្តាហ៍កន្លងផុត៖ មនុស្សជាច្រើនចាប់ផ្តើមកត់សម្គាល់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងខ្លួនរបស់ពួកគេដូចជាកម្រិតថាមពលប្រសើរឡើង ព្រោះដោយសារគ្មានជាតិស្ករក្នុងឈាមបណ្តាលឱ្យថាមពលរបស់អ្នកកាន់តែមានស្ថិរភាពពេញមួយថ្ងៃ។ លើសពីនេះគុណភាពនៃការគេងក៏កាន់តែប្រសើរឡើងផងដែរ ដោយសារកម្រិតជាតិស្ករទាប ធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ងងុយគេង ប្រសិនបើកម្រិតជាតិស្ករខ្ពស់អាចរំខានដល់គុណភាពនៃការគេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx8f8J-Hk9xC2ociVf0aCC0AMKCmnuGBTl-7tCBBdwZqTmxuARZQenoD6ekgNdL9hlTHWiemCKojzp8pgk8etNrp4YB0sTLv__ofwDvp10f7w6FHXPaY2XATkoGnebpvhwQ10YbfuU1BUwQms1wspwZLuZM0xXOH100w8xIEBYEOAjeKSGTp7hcsn8T3FM/s1000/image_2024-08-01_14-24-33.png

ដំណាក់កាលទី ៣ នៅចុងបញ្ចប់នៃ ១៤ ថ្ងៃ៖ អ្នកអាចកត់សម្គាល់អត្ថប្រយោជន៍មួយចំនួនដូចជា ស្រកទម្ងន់ជាងមុន, ស្បែកមានសុខភាពល្អជាងមុន, សុខភាពរំលាយអាហារកាន់តែប្រសើរឡើង, ធ្វើឱ្យប្រសើរឡើងនូវអារម្មណ៍ និងភាពច្បាស់លាស់នៃផ្លូវចិត្ត, ក៏ដូចជាជួយឱ្យអ្នករីករាយនឹងជម្រើសដែលអ្នកបានជ្រើសរើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPCjIwHe5IBg_zExF3GexTekEEjdejVAf7dEh1KURTKsEHipgRKXplGiInD7W0wk9rHe3AukMXTLRl_Stkh1ay0KGAP11LoqvCsK8FXx6qC35Ib6O7HcvrDqfcWvNArtGhGdV8B0APSzL3AWzBaFXe4Nd44fvMIxm1I0SUJVKQOjdTBzE1jmD7-oum9PDG/s1000/image_2024-08-01_14-24-43.png

ហេតុនេះកាត់បន្ថយជាតិស្កររយៈពេល ២ សប្តាហ៍គឺមានសារៈសំខាន់ៗជាច្រើនចំពោះសុខភាពរាងកាយ និងសម្រស់របស់អ្នក ដោយវានឹងអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃជាច្រើនមុខដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង និងជំងឺលើសឈាម។ លើសពីនេះវាក៏ជួយឱ្យសុខភាពមេតាបូលីសប្រសើរឡើងផងដែរ។ ដូច្នេះការលុបបំបាត់ជាតិស្កររយៈពេល ១៤ ថ្ងៃគឺអាចផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនដែលមិននឹកស្មានដល់៕