Home ព័ត៌មានអន្តរជាតិ អត្រាកំណើតធ្លាក់ចុះពេក! ចិនគ្រោងបន្ថែមមុខជំនាញអាពាហ៍ពិពាហ៍នៅក្នុងវគ្គសិក្សាជាលើកដំបូង

អត្រាកំណើតធ្លាក់ចុះពេក! ចិនគ្រោងបន្ថែមមុខជំនាញអាពាហ៍ពិពាហ៍នៅក្នុងវគ្គសិក្សាជាលើកដំបូង

49
0

ប្រទេសចិន៖ សកលវិទ្យាល័យមួយរបស់ប្រទេសចិនបានបង្កើតថ្នាក់បរិញ្ញាបត្រជំនាញវិជ្ជាជីវៈដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ជាលើកដំបូង គ្រោងនឹងចាប់ផ្តើមចុះឈ្មោះនិស្សិតនៅខែកញ្ញាឆ្នាំ ២០២៤ ខាងមុខនេះ។
យោងតាមសារព័ត៌មានបរទេស CGTN បានឱ្យដឹងថា សកលវិទ្យាល័យវិជ្ជាជីវៈកិច្ចការស៊ីវិលចិន គ្រោងនឹងចុះឈ្មោះសិស្សចំនួន ៧០ នាក់នៅក្នុងវគ្គសិក្សាដំបូង ដោយបង្រៀនស្តីពីការគ្រប់គ្រងសង្គមវិទ្យា វប្បធម៌គ្រួសារ ក្រមសីលធម៌ និងសេដ្ឋកិច្ច រួមជាមួយនឹងការបណ្តុះបណ្តាលជាក់ស្តែងលើផ្នែកដូចជា សមត្ថភាពដោះស្រាយបញ្ហា ការប្រឹក្សាគ្រួសារ ការរៀបចំផែនការអាពាហ៍ពិពាហ៍ និងសេវាកម្មផ្គូផ្គងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi19XH9_IuvXpTkg-RjPF6wAG7ld30X5ry0AaLvdThZhk7HFvRcgffNrJcqnuWJsVvRJhhjlfOePrTmOguJRo3fB6fSXLgZZY18FukySP8Yk5IQl99LqfeulKxoNKCqxnIdKHPHCjf5AxKNla4_zKkATxZyEyv3niJ61YzZbb66ZFP3tq_qedXnmvG1wxuK/s1280/photo_2024-07-31_13-24-51.jpg

លោក Zhao Honggang នាយករងនៃសាកលវិទ្យាល័យកិច្ចការស៊ីវិលចិន បាននិយាយថា ការបណ្តុះបណ្តាលផ្នែកសិក្សានេះនឹងមានប្រហែល ៤៥% ហើយការអនុវត្តជាក់ស្តែងនឹងមានប្រហែល ៥៥% នៃកម្មវិធី។ ដូច្នេះកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តោតសំខាន់លើការរៀបចំផែនការអាពាហ៍ពិពាហ៍ ដែលគ្របដណ្តប់គ្រប់យ៉ាងចាប់ពីការផ្គូផ្គង និងការប្រឹក្សាមុនពេលរៀបការ ការមានកូន ទំនួលខុសត្រូវគ្រួសារ រហូតដល់ការប្រឹក្សាមុនការលែងលះ។ លោក Zhao Honggang បានបន្តទៀតថា “បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចមានឱកាសស្វែងរកការងារធ្វើនៅក្នុងសមាគមឧស្សាហកម្ម ក្រុមហ៊ុនផ្គូផ្គង ក្រុមហ៊ុនសេវាកម្មអាពាហ៍ពិពាហ៍ និងទីភ្នាក់ងារប្រឹក្សាអាពាហ៍ពិពាហ៍ និងគ្រួសារ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixY5Gp67kkILY0UlMWqI6Qca1PCLIavnVrGYmbYs9n0JmrZPBLxB5y4qxlLZsf_O1aQab0AIOWGg8_azOMwZQLksZwPKqPB3r6hTGHtCiy6vx-DI0cAn4ei4PKahs-hsOJDszVJeE1NoYss1ieHzbuhC1GCFLI0AGXBODvNaURYTievxngBgUTCttQfYlz/s1020/photo_2024-07-31_13-25-07.jpg

បច្ចុប្បន្ននេះ វិស័យផ្គូផ្គង និងអាពាហ៍ពិពាហ៍កំពុងខ្វះអ្នកជំនាញដែលបានបណ្តុះបណ្តាលត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ឧស្សាហកម្មផ្គូផ្គងអនឡាញនៅតែរីកចម្រើនខ្លាំងនៅក្នុងប្រទេសចិន។ របាយការណ៍មួយបានប៉ាន់ប្រមាណថាទីផ្សារណាត់ជួបតាមអ៊ីនធឺណិត និងការផ្គូផ្គងរបស់ប្រទេសបានកើនឡើងជិតបីដងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៣។ នៅក្នុងទីផ្សារនេះតម្រូវឱ្យនិស្សិតដែលបញ្ចប់ការសិក្សាអាពាហ៍ពិពាហ៍មានទេពកោសល្យច្នៃប្រឌិតដែលអាចផ្តល់សេវាកម្មរៀបចំផែនការអាពាហ៍ពិពាហ៍ដ៏ទំនើប ក៏ដូចជាការរចនា និងអភិវឌ្ឍសេវាកម្មផ្គូផ្គង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh228uxAWKP51-s95VeZyL4jMS6b_st0fccVr0cVJbFRdtOOKPMh_QycTfh-2YJJMdvuIDfkjJI1mFEx9AjblRXPNUA93B35u0jB6c0H-cX5jhUDrPsRdThHQPaY60uXRZR91P30VF1u8nT9HAKR58I8QfTXeaE8SY0Xg0N3_5GBcIrqUqUR4j_RWgZqZ28/s1000/photo_2024-07-31_13-25-31.jpg

គួរបញ្ជាក់ដែរថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អត្រាអាពាហ៍ពិពាហ៍របស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង បើទោះបីជាមានការកើនឡើងបន្តិចក្នុងឆ្នាំ ២០២៣ ក៏ដោយ។ រដ្ឋាភិបាលរបស់ប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការមួយដើម្បីលើកកម្ពស់ “ទំនាក់ទំនងអាពាហ៍ពិពាហ៍ និងគ្រួសារប្រកបដោយសមភាព ការចុះសម្រុងគ្នា និងស៊ីវិល័យ” ដោយណែនាំកំណែទម្រង់ថ្មីដើម្បីកាត់បន្ថយថ្លៃដើមអាពាហ៍ពិពាហ៍ និងការបង្កើនសេវាប្រឹក្សាអាពាហ៍ពិពាហ៍គ្រួសារ។ ហេតុនេះការបើកឧស្សាហកម្មបណ្តុះបណ្តាលសេវាកម្មអាពាហ៍ពិពាហ៍គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់ប្រទេសចិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYqRus3z8XQtDQlS4-ck11sVZUqGLSeZTgcsuSmvN36JxiiMqW4POpHvzU_1w4DGjsApacU5fSwN3Tu_fOhobhS-UXddCLWapSynliIYfr5LocCYk70MGAZNDlT844m_F2WSFFpAw1rOAwIDYefxBUPuTqsm1zKkegYhfPzs_WDnjLu6Y86x_AWYdLqSz3/s1280/photo_2024-07-31_13-26-22.jpg