Home ព័ត៌មានអន្តរជាតិ យកអំបោសមកចងនៅគូទរថយន្តទំនើប និងដាក់ថាជារថយន្តប្រមូលសំរាម ព្រោះតែរឿងនេះសោះ

យកអំបោសមកចងនៅគូទរថយន្តទំនើប និងដាក់ថាជារថយន្តប្រមូលសំរាម ព្រោះតែរឿងនេះសោះ

58
0

ប្រទេសថៃ ៖ វាបានធ្វើឱ្យមហាជននៅប្រទេសថៃមានចម្ងល់យ៉ាងខ្លាំងថា តើជាហេតុការណ៍ពិតប្រាកដ ឬការបង្កើតមាតិកា? នៅពេលឃើញរថយន្តទំនើប១គ្រឿងបើកបរតាមផ្លូវ ប៉ុន្តែដាក់ស្លាកនៅគូទរថយន្តថា «រថយន្តប្រមូលសំរាម» ថែមទាំងចងអំបោសតម្រៀបគ្នាចំនួន៤ នៅគូទរថយន្តទៀតផង ។ ចុងក្រោយ ម្ចាស់រថយន្តទំនើបបកស្រាយថា វាពុំមែនជាការបង្កើតមាតិកាទេ ប៉ុន្តែការធ្វើបែបនេះ គឺចង់ឱ្យបុគ្គលិកលក់រថយន្ត កុំមើលងា.យ មនុស្សតែសំបកខាងក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq_bV_v3XBPaMcY-NEluZXlNiNyecpjm_Z5T0HUBqbcLzg52qKjLjQfYkv3d3k-10ayMKs6536Vd9YLZbkSOS181apxc9Btkk2IoiVcxe7TdWkgi6Nm2sN7ogD-O69s3RMmdC_WM0YYWtkyFxlc2NFfOme2Gux8c-EE9p5TvKiGJSP54dNz9ywn12nzYDk/s849/photo_2024-07-31_07-37-26%20(2).jpg

បើតាមវីដេអូចែកចាយក្នុងបណ្តាញសង្គមថៃឃើញថា វាជារថយន្តទំនើបមានតម្លៃថ្លៃខ្លាំង ប៉ុន្តែបែរជាមានអំបោសបោសផ្ទះដាក់នៅគូទរថយន្ត ដែលធ្វើឱ្យអ្នកដំណើរតាមផ្លូវសួរថា ហេតុអ្វីទើបធ្វើបែបនេះ? ក្រោយពីវីដេអូនេះល្បីល្បាញក្នុងបណ្តាញសង្គម ម្ចាស់រថយន្តទំនើបក៏បកស្រាយពីមូលហេតុដែលខ្លួនធ្វើបែបនេះ ។

យុវជនជាម្ចាស់រថយន្តនិយាយថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកបានចូលក្នុងហាងលក់រថយន្តទំនើបមួយកន្លែងនៅតំបន់ឡាតប្រាវ ទីក្រុងបាងកក ដោយសារលោកមានគម្រោងប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី ។ ប៉ុន្តែពេលលោកដើរចូលក្នុងហាងនេះ គ្មានបុគ្គលិកលក់រថយន្តណាម្នាក់ចាប់អារម្មណ៍បង្ហាញរថយន្តថ្មីប្រាប់លោកឡើយ ហើយពួកគេបែរជាជជែកគ្នា បើទោះជាលោកស្រែកហៅក្តី ក៏ពួកគេមិនដើរមករកលោកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibfYgsqdN4Pl5Z3S9G56wIhcs6wyQCu6KdCkB57bU-GOTYVBJzNhOSt4hW6uQ5unsfiGwSSP9wEDsstfe4oY3e8DSJlXL4Uepwo3KlorpRzhPnoQODK8Q1l3iKGyvgXJvSctj1NSULIKfgNIw33Mcv3K2crvQfKgqmAGIl3G-zNiqlqQKgPgYa1rFUxMuL/s774/photo_2024-07-31_07-37-26%20(4).jpg

ពេលនោះ លោកក៏មានអារម្មណ៍អន់ចិត្ត ហើយនិយាយថា ៖ «បើបុគ្គលិកផ្នែកលក់រថយន្តពុំមកនិយាយជាមួយខ្ញុំទេ ខ្ញុំមិនទិញរថយន្តនេះក៏បានដែរ» ។ ប៉ុន្តែបុគ្គលិកលក់រថយយន្តបែរជាសើចចំអកនឹងពាក្យសម្តីរបស់លោក ។ បន្ទាប់មក លោកនិយាយទៀតថា ៖ «ខ្ញុំជាអតិថិជន» ។

បន្តិចក្រោយមក ក៏មានបុគ្គលិកលក់រថយន្តម្នាក់ទៀតរត់មករកលោក និងរៀបចំឯកសារទិញ-លក់រថយន្តជូនលោក ។ លោកមានអារម្មណ៍ខឹងខ្លាំងណាស់ ហើយការធ្វើបែបនេះ ដោយសារចង់ឱ្យបុគ្គលិកទាំងនេះសូមទោសអតិថិជន ។ លោកចង់ប្រាប់ពួកគេថា ទោះជាអតិថិជនចូលក្នុងហាងលក់រថយន្តទំនើប ទិញរថយន្ត ឬពុំទិញក្តី អ្នកលក់ត្រូវមានតួនាទីបង្ហាញផលិតផលទៅអតិថិជន និងកុំមើលងាយការស្លៀកពាក់ ពីព្រោះអតិថិជនមានសិទ្ធិស្មើៗគ្នា គ្មានអ្នកណាខ្ពង់ខ្ពស់ជាងអ្នកណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIluboS68LffAdh6-BU9appOQqKsmbwmaUUl53xa-HZLSSr0q1ZAadn7nHiPclJEB_zbBHE1wKl0zL9oIn6GIQ0iIpiL8fs9FpoQZNMaT_oOyNRjH5qfFRMTW4OzdbuigavrrDkmeUVGE89mHsqU-WYCLzQ8zZcH-fYXKU7al549cxyv3b25mvfIFmJwlK/s1132/photo_2024-07-31_07-37-26.jpg

ម្ចាស់រថយន្តទំនើបរៀបរាប់ថា ៖ «ខ្ញុំឈរនៅហាងរថយន្តអស់មួយសន្ទុះ ហើយមើលឆ្វេង-ស្តាំ គ្មានបុគ្គលិកមករាក់ទាក់អតិថិជនសោះ ។ ដូច្នេះ ខ្ញុំក៏សួរថា តើមានបុគ្គលិកផ្នែក Sell ទេ? ស្រាប់តែបុគ្គលិកលក់រថយន្តមើលមកខ្ញុំបែបមើលងាយ ហើយខ្ញុំក៏និយាយបន្តថា បើគ្មានផ្នែក Sell ទេ ខ្ញុំពុំទិញរថយន្តទេ» ។ ភ្លាមនោះ សង្សាររបស់ខ្ញុំបានឮបុគ្គលិកលក់រថយន្តនិយាយត្រាប់តាមពាក្យខ្ញុំទៀតផង ។ ខ្ញុំចង់ឱ្យពួកគេសូមទោស ខ្ញុំពុំត្រូវការអ្វីទេ ព្រោះពេលនោះ ខ្ញុំខ្មាស់គេខ្លាំងណាស់» ។

ចំណែកការយកអំបោសមកដាក់នៅគូទរថយន្តបែបនេះ ម្ចាស់រថយន្តប្រាប់ថា លោកធ្វើតាមព្រះមហាក្សត្រនៅប្រទេសឥណ្ឌា ដែលទ្រង់បានធ្វើដំណើរទៅទីក្រុងឡុងដ៍ ។ ពេលនោះ ព្រះមហាក្សត្រឥណ្ឌាតែងព្រះកាយជាពលរដ្ឋសាមញ្ញ ហើយក៏ដើរចូលក្នុងហាងលក់រថយន្តទំនើបមួយកន្លែងដើម្បីសួរព័ត៌មានលម្អិត ។ ប៉ុន្តែបុគ្គលិកលក់រថយន្តគិតថា ទ្រង់ជាជនជាតិឥណ្ឌាក្រីក្រគ្មានប្រាក់ ហើយពួកគេក៏បណ្តេញព្រះមហាក្សត្រឥណ្ឌាឱ្យចេញក្រៅហាង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKJCdeEjzPR63PsPE33QGt3fr-wf9YXDerulglaWF038Qh8Eg6Je4Ccb-Ij5My4ao1oDh-kzkDfoM_h6bX7olc_BOnsOvifLcF1_wAL23qnCdnXdvyg8VxNOFAB5wd3YKeLbvU-MtLg0bCa9wKjKgb50-0EyrmxkidHIfy1sPh1UQQQxVo1ajBAoyiyg8g/s741/photo_2024-07-31_07-37-26%20(3).jpg