Home ព័ត៌មានជាតិ តិចអត់ដឹងនៅប្រទេសកម្ពុជាយើង មានត្បូងប៉ុន្មានប្រភេទស្ថិតក្នុងខេត្តណាខ្លះ?

តិចអត់ដឹងនៅប្រទេសកម្ពុជាយើង មានត្បូងប៉ុន្មានប្រភេទស្ថិតក្នុងខេត្តណាខ្លះ?

91
0

ជឿថាប្រិយមិត្តភាគច្រើនប្រហែលជាដឹងហើយថា ត្បូងដែលមានតម្លៃនៅប្រទេសកម្ពុជាយើងគឺស្ថិតក្នុងខេត្តប៉ៃលិន ប៉ុន្តែមិនដឹងថាមានប៉ុន្មានប្រភេទនោះទេ។ ទោះជាយ៉ាងណាក្រៅពីខេត្តប៉ៃលិន ក៏មានខេត្តខ្មែរចំនួន ៦ ផ្សេងទៀត ដែលមានផ្ទុកត្បូងមានតម្លៃជាច្រើនផងដែរក្នុងនោះមានខេត្តតាកែវ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី សុទ្ធតែជាខេត្តដែលសម្បូរទៅដោយត្បូង។ ជាការពិតណាស់ត្បូងគឺជាវត្ថុមានតម្លៃដែលមួយគ្រាប់តូចៗអាចលក់បានរហូតដល់រាប់រយដុល្លារឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKkZtSc_jWjCsXs8AtK0xnskEc9DmPTJww5PepvU0dU6zSYNWnN3j0RkNoIZegwXMrBU2CymGJWSVNDjOQ-Za_Yf3NLSzbiXEetGP5JsBOkTP17-jdLmwCoXV5BEgOecf8B__2R7ytohkokBho7vMPgaqetZOyvzp8jAdZzer2_ICLHvHnXeVhQWZzFfgp/s1023/image_2024-07-29_15-29-17.png

ដូច្នេះបើយោងតាមគេហទំព័រ Dhindley ត្បូងនៅប្រទេសកម្ពុជាយើងមានប្រមាណ ១១ ប្រភេទស្ថិតក្នុងខេត្តទាំង ៧ ក្នុងនោះត្បូងទទឹមពណ៌ក្រហមដែលស្ថិតក្នុងខេត្តប៉ៃលិនគឺមានតម្លៃជាងគេបំផុត។ ត្បូងទទឹមពណ៌ក្រហមមានពន្លឺភ្លឺច្បាស់ល្អ គឺជាត្បូងកម្រដែលមានគុណភាពខ្ពស់ ច្រើនរកឃើញពីបាតទន្លេជុំវិញខេត្តប៉ៃលិន គឺជាត្បូងដែលគេយកទៅធ្វើគ្រឿងអលង្ការដ៏មានតម្លៃបំផុត។ ក្រៅពីត្បូងទទឹមកម្ពុជាយើងក៏មានត្បូងកណ្តៀងផងដែរ ត្បូងកណ្តៀងជាធម្មតាមានពណ៌ខៀវ ផ្កាឈូក ស្វាយ លឿង បៃតង និងខ្មៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid1xjKvhOoViWfenQEm56sfWPu_sLY9wsSlYr4AOdYMGGTBP2VxhuTbyZvV8LLohGs2SbPBhYXDxXaBIwRRYgRtFgWpaeIoSkb7UCirbuCOi4yH9T4UlgMGxLm5mNJY74jE-w0IHHHk70LbnW2ZrOu60D63d4eDHrP7v9rv2CX539KQ02jA9oY-C5ErPBJ/s960/image_2024-07-29_15-30-49.png

ពួកវាច្រើនមានភាពរឹងស្រដៀងទៅនឹងត្បូងទទឹមដែរ ហើយក៏ជាជម្រើសដ៏ល្អសម្រាប់ការច្នៃត្បូងនេះដាក់ក្នុងសម្លៀកបំពាក់។ បន្ថែមពីនេះប្រទេសយើងក៏មានត្បូងហ្សីកុន ត្រូវបានគេរកឃើញនៅខេត្តរតនគិរី គឺជាត្បូងធម្មជាតិក្នុងចំណោមរ៉ែចំណាស់ជាងគេបំផុតនៅលើផែនដី។ ត្បូងហ្សីកុនច្រើនមានពណ៌ទឹកក្រូច និងត្នោតអមដោយពន្លឺភ្លឺត្រចះត្រចង់មានភាពស្រស់ស្អាតខ្លាំង ជាជម្រើសដ៏ល្អសម្រាប់ក្រវិល និងចិញ្ចៀន។ ក្រៅពីត្បូងដ៏អស្ចារ្យទាំងបីប្រភេទនេះ ប្រទេសយើងក៏មានថ្មគ្រីស្តាល់ ច្រើនរកឃើញនៅខេត្តកំពង់ធំ និងតាកែវ។ ថ្មគ្រីស្តាល់មានច្រើនពណ៌គឺលឿង ទឹកក្រូច ស្វាយ ខៀវ ដែលវាល្អសម្រាប់ការធ្វើជាគ្រឿងអលង្ការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfy3j_sPkXjLdUA9JQe9OpcJebIJe6N_NbkB46dOxvTV37Dx8GSUUi9w76WM5EfjagDCetMQ0SUq5k7LigcBcYhz1rD0HfOPydAQuohJY-knBpv_FkrK2ZjXIPIctPI4R2z6jV2AzouPivGragTGHcHryeKKBVSzdaRiwUPq3OpYwPkYY-nOxLIetOuAZm/s1024/image_2024-07-29_15-29-35.png

លើសពីនេះកម្ពុជាក៏មានត្បូងបៃតង (PERIDOT) ច្រើនរកឃើញក្នុងខេត្តមណ្ឌលគិរីក្បែរប្រទេសវៀតណាម។ ត្បូងនេះមានភាពទាក់ទាញ និងមានតម្លៃសមរម្យជាងគេ ជាជម្រើសដ៏ល្អសម្រាប់ក្រវិល និងចិញ្ចៀន។ ចំណែកត្បូងផ្សេងទៀតដូចជា TOPAZ, AGATE, GARNET, AQUAMARINE, Obsidian, និង Tektites សុទ្ធតែជាត្បូងមានតម្លៃទាំងអស់នៅក្នុងប្រទេសកម្ពុជាយើង ដែលវាច្រើនរកឃើញក្នុងខេត្តតាកែវ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង គឺជាត្បូងរ៉ែថ្មដែលមានច្រើនពណ៌ អមដោយពន្លឺភ្លឺចែងចាំង សុទ្ធតែជាប្រភេទត្បូងកម្រនៅលើផែនដី និងជាត្បូងដ៏មានតម្លៃ ដែលមានអាយុកាលរាប់សតវត្សមកហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilBPgSIZABr2uS1rLgDsjDFUpQzGDNsqYeF0FD4Fq5COyIDIAA3vb3RuDjmTEZF9GtPSiFU_POYYYhBd-OhGyshQQ6Ixge-sFPMtpDGsOj3pcU8xPP_A1Yi967FgPD9SpZspvb9TwUi7irEMaWq0iSTkk8Ob0yZCYkeYq94G5oc9DeDC21CLwYitHssVAb/s1280/image_2024-07-29_15-30-32.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfRebzyIjLPxj3VcEwlJN0nEXBTs5wFHVW0gZCecmsjWL2Fm8fjI-_2CNAMq0n2u0D_zTYm3Vr4LkdDCaflrk-Sd1dwdmAvsTZ9U_hmofGneMeTFrxh5PCHVE_LV7j95dk-gwhcLGDga1m4t2jYzqpnDYttPNfC2bhUH1a1syPNMIJqjuJroHLrEwqJQA/s960/image_2024-07-29_15-30-55.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyQZKeNJfV1uLcUItBvxqjJXlOBKCiSjT1zwPzK3SlQCI_3jZMcTZkhagjl5U24jaENBjNpkm3bLbbx17z2z98enZqu50V8FQAINV9rVfw09stawxspFSdZiO6qaqNE5wFyqzXRS8C9X2dw_TJ6t03EbhLjrFo4KGJaXTEgLIgfdUToWUkpsrqDzRt7FTX/s960/image_2024-07-29_15-31-04.png