តារាចម្រៀង វណ្ណថាន សិល្បករក្នុងទ្រនំបារមីប៉ិនប្រសប់យ៉ាងខ្លាំងទៅលើការលេងឧបករណ៍បុរាណខ្មែរនិងសម័យបានទៅដល់២៨ប្រភេទបានបង្ហើបពីភាពខុសគ្នារវាងអ្នកគាំទ្រនៅប្រទេសអាម៉េរិកនិងនៅប្រទេសកម្ពុជា។ លោកទទួលបានអារម្មណ៍ថា លោកមានហ្វេនពិតប្រាកដនៅសហរដ្ឋអាម៉េរិក ចំណែកឯនៅប្រទេសកម្ពុជាលោកពុំទាន់មានហ្វេនពិតប្រាកដច្រើននោះទេ ភាគច្រើនហ្វេនស្គាល់លោកតាមតារាចម្រៀង វណ្ណដា និងសិល្បករផ្សេងទៀតរបស់ផលិតកម្មបារមី។ 
តាមរយៈវីដេអូមួយតារាចម្រៀង វណ្ណថាន បានទទួលសំណួរមួយថាតើទស្សនិកជននៅសហរដ្ឋអាម៉េរិក និងទស្សនិកជននៅកម្ពុជាខុសគ្នាដូចម្តេច? ម្ចាស់បទ«កំលោះស្រុកខ្មែរ» បានឆ្លើយដោយមិនលាក់លៀមជាមួយនឹងចម្លើយដោយស្មោះត្រង់ថា «សម្រាប់លោកហ្វេននៅស្រុកខ្មែរលោកមិនទាន់មានហ្វេនផ្ទាល់ខ្លួនច្រើននោះទេ ពួកគាត់ស្គាល់លោក គាំទ្រនៅក្នុងបទចម្រៀងប៉ុន្តែនិយាយដោយត្រង់មិនទាន់មានហ្វេនពិតប្រាកដ Real fans ធំតែម្តងនោះទេ»។
តារាចម្រៀង វណ្ណថាន បានលើកឡើងទៀតថា « ប៉ុន្តែពេលលោកទៅអាម៉េរិកលោកប្លែកអារម្មណ៍ដោយសារតែលោកទទួលបានហ្វេនពិតប្រាកដរបស់លោកនៅទីនោះ» វណ្ណថានបន្ថែមទៀតថាហ្វេននៅស្រុកខ្មែរពួកគាត់ក៏ជាហ្វេនរបស់លោកដែរគ្រាន់តែថាហ្វេនភាគច្រើនមកពីសិល្បករផ្សេងៗដូចជាមកពី វណ្ណដា ជាដើមរួមជាមួយសិល្បករផ្សេងៗពីផលិតកម្មបារមី។ នៅពេលទៅមើលការប្រគំតន្រ្តីអ្នកគាំទ្រឃើញលោក ស្គាល់លោកថាមកពីណា ក្រុមមួយណា»។.png)
គួរបញ្ជាក់ផងដែរថា វណ្ណដា និង វណ្ណថាន ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងការចេញទៅសម្តែងនៅលើទឹកដីសហរដ្ឋអាម៉េរិកជាលើកដំបូង។ អ្នកទាំងពីរបានធ្វើឱ្យតន្រ្តីហ៊ីបហបខ្មែរកាន់តែរីកដុះដាលមានការទទួលស្គាល់ទ្វេដង។អ្នកទាំងពីរបានសហការចេញបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងពីមហាជនគឺបទ «កំលោះស្រុកខ្មែរ» និងបទ «មិនអាចវិលវិញ»។
គួរបញ្ជាក់ថា តារាចម្រៀង វណ្ណថាន មានឈ្មោះកំណើត លី វណ្ណថាន់ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងដែលមានឪពុកជាតន្រ្តីករបុរាណម្នាក់។ តារាចម្រៀងរូបនេះធ្លាប់បាននិយាយថា លោកមិនបានរៀនជ្រៅជ្រះនោះទេព្រោះគ្រួសារមានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក៕
” alt=”” />










