កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន បុរសម្នាក់ក្រោយពីយកជើងជាន់លើទង់ជាតិខ្មែរ។
បុរសនេះមានឈ្មោះ ឃិន ភារម្យ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ហេតុការណ៍នេះ បានកើតឡើង នៅទន្លេមុខសាលមហោស្រពខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយបុរសនេសាទនេះយកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ។
បច្ចុប្បន្ន បុរសខាងលើ ត្រូវបានកម្លាំងពាក់ព័ន្ធលើកំពុងសួរនាំ និងអង្កេតទៅលើរឿងនេះ ដោយនៅមិនទាន់មានចំណាត់ការបែបណានៅឡើយនោះទេ៕










