Home ព័ត៌មានអន្តរជាតិ សំណាងមកដល់! បុរសឥណ្ឌារកឃើញពេជ្រមានតម្លៃជាង៩ម៉ឺនដុល្លារអាមេរិក

សំណាងមកដល់! បុរសឥណ្ឌារកឃើញពេជ្រមានតម្លៃជាង៩ម៉ឺនដុល្លារអាមេរិក

59
0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន BBC រាយការណ៍ថា បុរសឥណ្ឌាម្នាក់ឈ្មោះ Raju Gound បានធ្វើការក្នុងអណ្តូងរ៉ែអស់រយៈពេលជាង១០ឆ្នាំហើយ ថែមទាំងជំពាក់បំណុលគេជុំទិសទៀតផង ។ ប៉ុន្តែវាសនារបស់លោកបានផ្លាស់ប្តូរភ្លាមៗ ក្រោយពីរកឃើញពេជ្រចំនួន១៩.២២ការ៉ាត់ ក្នុងអណ្តូងរ៉ែនៅរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា ដែលស្មើទឹកប្រាក់ប្រមាណ៨លានរូពី (ឬស្មើ៩៥.៥៥៧ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjARsTZfRgcPG8vfFMZ6kGhILNakmJJEGgJDH8tYJ1i2ZUVKPhHbKpriHyCZcvYrR7ZGRBFXaO3ty9TRMUnvqQaxtv2emPbTl9OyStnPjT8PqWL9xwX6HzdHBZPte4Sg0c1mZT7NAYIf-312iRA4uaUZ1tJjSFLiiG7uDY18ooHb2XeGlsNz80hoAAPqo4J/s1024/photo_2024-07-27_11-52-32%20(4).jpg

លោក Raju និយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ BBC ថា លោកបានជួលអណ្តូងរ៉ែក្នុងទីក្រុង Panna អស់រយៈពេលជាង១០ឆ្នាំ ហើយលោកសង្ឃឹមថា នឹងរកឃើញពេជ្រនៅទីក្រុង Panna ដែលល្បីល្បាញថាសម្បូរពេជ្រ ។ លោកបន្តថា មានមនុស្សជាច្រើនទៀតបានជួលអណ្តូងរ៉ែតម្លៃថោកពីរដ្ឋាភិបាល ដើម្បីស្វែងរកត្បូងមានតម្លៃ ។ ក្រៅពីនេះ ក្រុមហ៊ុនអភិវឌ្ឍន៍រ៉ែជាតិរបស់រដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យពលរដ្ឋ និងក្រុមសហគមន៍ជួលអណ្តូងរ៉ែដែរ ថែមទាំងមានឧបករណ៍ឱ្យប្រើប្រាស់ទៀតផង ។

លោកបន្តទៀតថា កាលពី២ខែមុន ឪពុករបស់លោកបានជួលអណ្តូងរ៉ែក្នុងភូមិមួយនៅក្បែរទីក្រុង Panna ។ គ្រួសារលោកតែងតែជួលអណ្តូងរ៉ែនៅរដូវប្រាំង ព្រោះវាជាពេលទំនេរពីការងារកសិកម្ម និងធ្វើឥដ្ឋ ហើយគ្រួសារលោកក្រីក្រខ្លាំងណាស់ គ្មានប្រាក់ចំណូលផ្សេងឡើយ ។ ដូច្នេះ គ្រួសារលោកក៏នាំគ្នាធ្វើការក្នុងអណ្តូងរ៉ែ ដើម្បីមានប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW1VxUGzSYzTfpLMVCkSMV3yc5mgG-C6oGkrjCkQmkV_3wC-pDBMfaI3XK8ZFc4tYqeuQ7nuJY5O0H7EAi2hYAEkachzH8OaQIByKlYWjdesk3zMITzWVeBtAaj5dkPEU950-be7xkiPwUtEDJlKRgbhYd4FJtvt7hh28nhohst-vIRrRiPs9mBMt_kBHT/s710/photo_2024-07-27_11-52-32.jpg

    នៅថ្ងៃទី២៧ ខែកក្កដា លោកបានមកធ្វើការក្នុងអណ្តូងរ៉ែតាមធម្មតា ហើយលោកក៏បានជីកដី និងលើកដុំដីលាយថ្មយកមកលាងក្នុងកញ្ច្រែង ។ បន្ទាប់មក លោកបានពិនិត្យថ្មតូចៗរាប់ពាន់ដុំយ៉ាងប្រុងប្រយ័ត្នដើម្បីរកមើលពេជ្រ ស្រាប់តែឃើញអ្វីម្យ៉ាងស្រដៀងកំទេចកែវ និងមានពន្លឺចែងចាំង ។ លោកដឹងភ្លាមថា វាជាគ្រាប់ពេជ្រ រួចហើយក៏យកពេជ្រនេះទៅឱ្យការិយាល័យត្រួតពិនិត្យពេជ្ររបស់រដ្ឋាភិបាលពិនិត្យ ។

    មន្ត្រីការិយាល័យត្រួតពិនិត្យពេជ្របានយកគ្រាប់ពេជ្រនេះមកថ្លឹងបានចំនួន១៩.២២ការ៉ាត់ ដែលស្មើទឹកប្រាក់ប្រមាណ៨លានរូពី (ឬស្មើ៩៥.៥៥៧ដុល្លារអាមេរិក) ។ លោកសង្ឃឹមថា នឹងយកប្រាក់បានពីការលក់ពេជ្រយកទៅសាងសង់ផ្ទះឱ្យគ្រួសារលោករស់នៅ និងបង់ថ្លៃសាលាឱ្យកូនៗ ។ បន្ទាប់មក លោកយកប្រាក់ទៅសងបំណុលគេ ស្មើជាង៥សែនរូពី (ឬជាង៦ពាន់ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTDbI1vaX5SRAxel92pqe06Uti8KazSe21WjH23R_j7L_J5ZX4IP9ojhQ43UmHpNC-bAM1RG8sPVBUAYT4MP6X4Aux-_6lwUyM6WGsSzmIzOvcNhiIG0u_HyvOkEJ3YbpHMcykxEjvEhoRGB02Gyujx86aZUcrOmLDPCH4jtHGPBekJd9t4MZNrGTxZsJ4/s713/photo_2024-07-27_11-52-32%20(3).jpg

    លោកមិនខ្លាចគេដឹងថា លោករកឃើញគ្រាប់ពេជ្រទេ ហើយលោកតាំងចិត្តថា នឹងបែងចែកប្រាក់ដែលបានមកនេះ ទៅឱ្យសាច់ញាតិរបស់លោកចំនួន១៩នាក់ផងដែរ ។ លើសពីនេះ លោកនឹងទៅស្វែងរកពេជ្រនៅអណ្តូងរ៉ែបន្តទៀត ។

    ចំណែកមន្ត្រីការិយាល័យពេជ្ររដ្ឋាភិបាលឥណ្ឌាបាននិយាយមកកាន់ BBC ថា បើពលរដ្ឋរកឃើញត្បូង ត្រូវប្រគល់វាទៅឱ្យការិយាល័យពេជ្ររបស់រដ្ឋាភិបាល ដើម្បីវាយតម្លៃបន្តទៀត ។ អណ្តូងរ៉ែទាំងនេះមានតម្លៃជួល ចាប់ពី២០០រូពី ទៅ២៥០រូពី និងអាស្រ័យតាមពេលវេលាកំណត់ ។ កាលពីឆ្នាំ២០១៨ អ្នកធ្វើការក្នុងអណ្តូងរ៉ែក្នុងទីក្រុង Panna បានរកឃើញពេជ្រស្មើទឹកប្រាក់១៥លានរូពី ប៉ុន្តែការរកឃើញពេជ្រនេះកម្រកើតឡើងណាស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZAziNCNlLf9cx0kd4Lv4AQVoft5X044n0pXMqrfTLiDHZTRf5Mf_XhJM9u362ntqnGtOLW-IzvAe1iyrYfjTHP-2420rx10x-6Ps36pe8imdgHg7EnA74wtfA7Te76sl-ZtUbZhgH4ePG-9SLy0fz67yfz7AdjJZV3imNgT2V5pP53pfTtpSgy-3x4Pp/s703/photo_2024-07-27_11-52-32%20(2).jpg