Home ព័ត៌មានអន្តរជាតិ ពស់ថ្លាន់យក្សប្រុងលេបបុរសម្នាក់ ខណៈកំពុងអង្គុយដោះទុក្ខសត្វពុំទាន់រួចរាល់

ពស់ថ្លាន់យក្សប្រុងលេបបុរសម្នាក់ ខណៈកំពុងអង្គុយដោះទុក្ខសត្វពុំទាន់រួចរាល់

93
0

ប្រទេសឥណ្ឌា ៖ បុរសឥណ្ឌាម្នាក់ស្ទើរតែក្លាយជាចំណីរបស់ពស់ថ្លាន់យក្ស ដោយសារវារឹតខ្លួន និងកបុរសរូបនេះយ៉ាងណែន ពេលកំពុងអង្គុយដោះទុក្ខសត្វពុំទាន់រួចរាល់ ។ ប៉ុន្តែសំណាងល្អ មានមនុស្សម្នាឃើញហេតុការណ៍នេះ និងនាំគ្នាជួយសង្គ្រោះជីវិតជនរងគ្រោះទាន់ពេលវេលា ។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍គួរឱ្យរន្ធត់មួយកើតឡើងនៅទីក្រុងចាបាលប៉ូ រដ្ឋម៉ាត់ថាយៈប្រាថេត ប្រទេសឥណ្ឌា គឺពស់ថ្លាន់យក្ស១ក្បាលព្យាយាមលេបបុរសម្នាក់ជាចំណី ។ វាព្យាយាមរឹតជុំវិញខ្លួនបុរសរូបនេះយ៉ាងណែន ខណៈពេលកំពុងអង្គុយដោះទុក្ខសត្វក្នុងព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEDYNov6XoCzUXzxMC2YwHk4J-ymZL06Nyhvvg3XF6WE9T9KBD9est6I3S_gSLjCAl-fpK8f8ESTqxsbxs-YxreKUsniJnooR68im5Tkdp6-NeUxiYZPzJ-eQJWKVdJqWKHOF1WDrJNzplcrBVOu0mEJXIzOMZS3YhTFmmNF8GIKVHlpSUvNIz6uWYMpo3/s549/image_2024-07-27_09-35-45.png

អ្នកភូមិរៀបរាប់ថា នៅថ្ងៃកើតហេតុ បុរសខាងលើបានមកធ្វើស្រែ ស្រាប់តែចុកពោះភ្លាមៗ ទើបចូលបន្ទោរបង់ក្នុងព្រៃ ។ ប៉ុន្តែពេលលោកបម្រុងអង្គុយចុះ និងស្រាតខោពុំទាន់រួចផង ស្រាប់តែមានពស់ថ្លាន់យក្ស១ក្បាលមករឹតខ្លួន និងក ។

វីដេអូនេះត្រូវបានថតដោយអ្នកភូមិដែលឃើញហេតុការណ៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីអ្នកភូមិឮសំឡេងបុរសខាងលើស្រែកឱ្យជួយ ។ ភ្លាមនោះ អ្នកភូមិក៏ជួយគ្នាទាញពស់ចេញពីរាងកាយបុរសរូបនេះ ប៉ុន្តែពស់កាន់តែព្យាយាមរឹតកកាន់តែខ្លាំងជាងមុន ។ ហេតុនេះ ដោយសារពស់រឹតខ្លាំងពេក អ្នកភូមិពុំអាចទាញពស់ចេញពីរាងកាយជនរងគ្រោះបានទេ ទើបអ្នកភូមិម្នាក់យកពូថៅមកកាប់ពស់តែម្តង ។

សារព័ត៌មានឥណ្ឌារាយការណ៍ថា អ្នកភូមិបានកាប់ពស់ថ្លាន់ដាច់ពីគ្នា ប៉ុន្តែវានៅតែពុំព្រមដោះលែងបុរសរូបនេះ ។ សំណាងល្អ អ្នកភូមិក៏អាចជួយបុរសរូបនេះបាននាពេលបន្ទាប់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ គេចាត់ទុកថា វាជាពស់មានគ្រោះថ្នាក់បំផុតលើពិភពលោក និងអាចសម្លាប់មនុស្សបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Hbigrdt4NhMLE_QiB9XBZuMQIeuqrSaQQMYnpTJZD2_Lx9VFoFV-E_JsRaXcAzkuDV4wKCrtHESNFn1i2RiKtLIvxA2M1anJCSZ-ItXZi7HGxOb4n66Jo1m_-MIrmbKFtGRaqwqe4Eb6oQDMNXnBKc2cGPPoHkQ_W41ekOqglucN4S-jjW-70Dxs-rKZ/s720/photo_2024-07-27_09-30-39.jpg

នេះពុំមែនជាលើកដំបូងទេ ដែលពស់បានលេបមនុស្សជាចំណី ។ កាលពីឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ក៏មានពលរដ្ឋម្នាក់បាត់ខ្លួនផងដែរ ក្នុងអំឡុងពេលប្រមូលជ័រកៅស៊ូក្នុងចម្ការកៅស៊ូ ហើយ២ថ្ងៃក្រោយមក អ្នកភូមិក៏បានឃើញពស់ថ្លាន់នៅក្បែរនោះ ក្រោយពីវាលេបមនុស្សរួចរាល់ ។ ពស់ថ្លាន់នោះបានចំណាយពេលរឹតមនុស្សប្រមាណ២ម៉ោង មុនពេលមនុស្សស្លាប់ ។

ហេតុការណ៍មួយទៀតក៏កើតឡើងនៅឥណ្ឌូណេស៊ីដែរ គឺកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ស្ត្រីម្នាក់អាយុ៥០ឆ្នាំ ដែលមានកូន៤នាក់ បានបាត់ខ្លួនពេលដើរក្នុងព្រៃ ។ ក្រោយមក គេបានឃើញសាកសពស្ត្រីរូបនេះនៅក្នុងពោះរបស់ពស់ថ្លាន់យក្សប្រវែង៦ម៉ែត្រ ហើយអ្នកភូមិបានជួយគ្នាវះពោះសត្វពស់ ដើម្បីយកសាកសពចេញ ៕