Samsung បានធ្វើការផ្តល់ជូន Galaxy Z Flip 6 Olympic Edition ទៅដល់អត្តពលិកប្រមាណ១០៥០០នាក់ ទុកជាការដូអនុស្សាវរីយ៍ សម្រាប់ការចូលរួមព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ ២០២៤។
Samsung Galaxy Z Flip 6 Olympic Edition នេះ ត្រូវបានរចនាឡើងដោយស្រោបពណ៌ទឹកមាស និងមានរំលេចដោយនិមិត្តសញ្ញាកងរង្វង់ 5 នៃកីឡាអូឡាំពិកនៅពីខាងក្រោយ។
នៅក្នុងទូរសព្ទដៃនេះ Samsung ក៏ដាក់បញ្ចូលជាពិសេស ដែលអនុញ្ញាតឱ្យអត្តិពលប្រើប្រាស់សម្រាប់យកភេសជ្ជៈដោយឥតគិតថ្លៃនៅក្នុងម៉ាស៊ីនលក់ដែលមានទីតាំងនៅទូទាំងព្រឹត្តិការណ៍នេះ។
សម្រាប់ Galaxy Z Flip 6នេះ ត្រូវបានផលិតឡើង សម្រាប់តែការផ្តល់ជូនអត្តពលិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ព្រឹត្តិការណ៍អូឡាំពិកប៉ារីសនេះតែប៉ុណ្ណោះ គឺមិនមានដាក់លក់ជាសាធារណៈនៅលើទីផ្សារនោះទេ។
គួរបញ្ជាក់ផងដែរ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ២០២៤នេះ កម្ពុជា ក៏បានបញ្ជូនអត្តពលិក៣នាក់ទៅចូលរួមមានផងដែរ ដែលរួមមាន៖
• កីឡាករអត្តពលកម្ម ឈុន ប៊ុនថន
• និងវិញ្ញាសាហែលទឹកចំនួន ០២នាក់ គឺកីឡាករ កូសុង ដឺ ឡាប៉ារង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា ការីណា៕










