ថ្មីៗនេះ ក្រុមហ៊ុន Royal Railway បានដាក់ដំណើរការសាកល្បងជោកជ័យនៅខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន៤ទូ។
ការសាកល្បងនេះគឺដើម្បីឱ្យក្រុមការងារបច្ចេកបន្តត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម, ទ្វារចេញ-ចូល,ប្រព័ន្ធម៉ាស៊ីនត្រជាក់,ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ។
ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុនលើផ្លូវលើផផ្លូវដែកដ៏វែង ដោយឆ្លងកាត់ខេត្តជាច្រើន ក៏ជាផ្នែកមួយ នៃការពិនិត្យមើលឡើងវិញស្ថានភាពផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត)។
គួរបញ្ជាក់ថា ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) នឹងដាក់ដំណើរការជាផ្លូវការនាពេលដ៏ខ្លីខាងមុខ ក្រោយពីបានផ្អាករយៈពេលវែងចាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩៕










