Home ព័ត៌មានជាតិ ប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាល ហាមពលរដ្ឋទទួលទានផ្សិតជាង១០០ប្រភេទ

ប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាល ហាមពលរដ្ឋទទួលទានផ្សិតជាង១០០ប្រភេទ

46
0

ថ្មីៗនេះ មានករណីពុលផ្សិត បណ្តាលឱ្យមនុស្ស១៧  ចុកពោះ រាក ក្អួត នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4pxlqCgF7mDpGFi7AWTRBBlKwrnV7PDbDdBERhvP3fKrQm2zRd6X__NF98t5D35qzWeDg9KvzLgW_34KPivvxro3zpDl6qTnPE7fvnDDheNJg4xFRLvXf6xY6lSDWx8xcYZolGZg2s2amf_uFDjPZJ9YQJzJEwoOYw4QMzl6Z48HAIIcOfuRCOvSSLUeG/s680/image_2024-07-25_14-10-31.png

ពាក់ព័ន្ធនឹងករណីនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រុម ការងារនៃអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើង នូវករណីពុលនេះ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdPHO-h8R1vQEYs8vBpcsSvZeWuRFOyf0vrLSzw_x8MQoeU67yvsNWmWOtnl_w_qfqoqcWeVO_z1hG1f-ZCWpviiW41TFVxVtwX65JDQ4ND2B_fS250lJGmPeV-91hdGlMpenuBRHAplvH_rUndyXgMosIgJZkK9KPIgaZE4tMy8t3uCbXEmtJlNKGYnha/s1100/image_2024-07-25_14-11-17.png

ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលក៏ចេញណែនាំឱ្យបងប្អូនពលរដ្ឋប្រុងប្រយ័ត្ន ដោយក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុលនៅពេលបរិភោគ។

ក្រសួង ក៏បានសង្កត់ធ្ងន់ថា៖”មុននឹងយកផ្សិតមកចំអិនជាម្ហូបអាហារបរិភោគ ត្រូវស្គាល់ប្រាកដថាផ្សិតនោះមិនពុល ឬសូមស្វែងរក សាកសួរចាស់ទុំដែលស្គាល់ច្បាស់ថា ផ្សិតនោះធ្លាប់បរិភោគដោយសុវត្ថិភាព”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwgAkbqQig5VswCLOU-ZtnXmbdXIm4HR435gracS7VwRSa5yLGqkci2FevnrbCT9f_5fSjMqpkKDzm-x8SFHdttP2YNLtU4sSR4lVvKuMVaJtV9GJPB4YMB06NcJdRomAp71PsoNhvEjJh8hk0SbN6b1QFfZ7fASyISvyuVgQtXcTAL7uRsHo0zmY7drqm/s1280/photo_2024-07-24_07-01-00.jpg