នៅលើពិភពលោកយើងនេះគឺមានអ្វីប្លែកៗជាច្រើនដែលមិនគួរឱ្យជឿ ជាពិសេសគឺមហាសមុទ្រដែលគ្មានឆ្នេរតែម្តង។ យើងគ្រប់គ្នាដឹងហើយថា មហាសមុទ្រទាំងអស់សុទ្ធតែមានឆ្នេរមានកោះមានត្រើយ ប៉ុន្តែដឹងអត់ថានៅលើពិភពលោកយើងនេះក៏មានមហាសមុទ្រតែមួយប៉ុណ្ណោះដែលមិនមានឆ្នេរដែរ ពោលគឺគ្មានឆ្នេរគោក គ្មានកោះត្រើយដូចមហាសមុទ្រដទៃទៀតឡើយ ដោយសារតែវាមានលក្ខណៈពិសេសបែបនេះ។ ដូច្នេះមុននឹងយើងដឹងអំពីលក្ខណៈពិសេសរបស់វា យើងត្រូវដឹងឈ្មោះ និងទីតាំងរបស់វាជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxxPoXU-T303_b23d_SoNz1jm1IZJBbeKeyNOXsKD8n-dOytl_TP4Z0fOvnV-W0OydUxeVgohXn8he688Z1YF-wfBYo7ppps_MitkIU11tVZAfxZ07VlbcS1V1LSNsmZIQBXJCVsJJb3S_w9-vsdSntWnESgQc5IUmD8IESHQG0cyxjCk3lAmAEy7HgJHK/s720/image_2024-07-25_13-31-37.png

មហាសមុទ្រតែមួយគត់ក្នុងលោកដែលគ្មានឆ្នេរនោះមានឈ្មោះថា Sargasso ដែលវាមានទីតាំងស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិក ខាងលិចសហរដ្ឋអាមេរិក។ Sargasso គឺជាមហាសមុទ្រដ៏ធំល្វឹងល្វើយសម្បូរទៅដោយប្រភេទសារ៉ាយ Sargassum ដែលអណ្តែតនៅក្នុងមហាសមុទ្រជុំវិញពិភពលោក។ សារ៉ាយទាំងនេះមិនត្រឹមតែអណ្តែតជុំវិញមហាសមុទ្រដោយសេរីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បន្តពូជលូតលាស់នៅលើសមុទ្រធំៗជាច្រើនផងដែរ។ Sargassum គឺជាប្រភពអាហារ និងជាជម្រកដ៏សំខាន់មួយរបស់ពពួកសត្វសមុទ្រផ្សេងទៀតដូចជាអណ្តើក បង្គា ក្តាម និងត្រីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXhLbkkZcM0AgTo-iL_kOn_R4m9GFVhlhOUyqYZaDfxCxUqjKkUWc_vvBYHMROeokwXFGYX_e2ry4xIN_sntQOZLmOT5xAzF331YiF1RrgGbLuWGQVD5_TY6V8YjPKBRsWy9BQ-Fe5MxgBLfTEZdBdulFJhqWSDYGyNO2PfDV9TpNdJyeHeJ7h95Z0bBc/s960/image_2024-07-25_13-32-31.png

មូលហេតុដែលសមុទ្រ Sargasso ត្រូវបានគេហៅថាជាសមុទ្រគ្មានឆ្នេរ គឺដោយសារវា ត្រូវបានកំណត់ដោយចរន្តទឹក ខណៈសមុទ្រទាំងអស់ជុំវិញពិភពលោកផ្សេងទៀតត្រូវបានកំណត់ដោយព្រំប្រទល់ដី។ ហេតុនេះមហាសមុទ្រ Sargasso គឺព័ទ្ធជុំវិញដោយចរន្តទឹកចំនួន ៤ ដោយភាគខាងលិចខណ្ឌដោយស្ទ្រីមឈូងសមុទ្រ ហើយនៅភាគខាងជើងខណ្ឌដោយចរន្តទឹកមហាសមុទ្រអាត្លង់ទិកខាងជើង និងនៅខាងកើតខណ្ឌដោយចរន្តទឹកសមុទ្រកាណារី (Canary) ក៏ដូចជានៅភាគខាងត្បូងខណ្ឌដោយចរន្តទឹកតំបន់អេក្វាទ័រអាត្លង់ទិកខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibwiKYkJGtoJy1ZiYf3nOPCJ2ssgVwvVaDWIeLWXGVEkeaNrOzw1OBKb2T3lV-uc1yCT2hin7m7yTVe_YrcsRaGksLSj4dDgLJ2ESpykUuM_BehEDOl6a02OfV2lCIrOmwSmvEG9aPO47LK9viVKCNbveP92MgTNpD0y3gZSifbtbQKYpf2jszQWRFhCeZ/s512/image_2024-07-25_13-31-47.png

ដូច្នេះចរន្តទឹកទាំងបួននេះបានរួមគ្នាបង្កើតជាប្រព័ន្ធបង្វិលទឹកតាមទ្រនិចនាឡិកា ជាហេតុធ្វើឱ្យមហាសមុទ្រ Sargasso ត្រូវបានគេហៅថាជាសមុទ្រគ្មានឆ្នេរ។ គួរបញ្ជាក់ដែរថា Sargasso គឺជាសមុទ្រដែលមានសត្វកម្រជាច្រើនរស់នៅទីនោះដូចជាត្រីម៉ាលីនពណ៌ស ត្រីឆ្លាម porbeagle និងត្រីបាឡែន Humpback ដែលត្រីទាំងនេះសុទ្ធតែជាប្រភេទត្រីជិតផុតពូជ។ សមុទ្រនេះមានទំហំសរុប ៤ លានគីឡូម៉ែត្រក្រឡាអមដោយទឹកពណ៌ខៀវយ៉ាងស្ងប់ស្ងាត់ និងស្រស់ស្អាតបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixrJ1jeyELlmEK2pS86aZCpBpzUihE3D1zdnT2QU-nLfWiqc5VfhYk_cWMbGOSPEKPD3giQnFrjxjiTCGFJ-x4AmBnWoU0uEa15Hf7vHaHrBXFzCafjXNPJ4PCASF7HCqEU1PON0YNigngd-vF_dkS8N08Xc2myg8s7Mgn8Gt2VAJMIn-xjPoLmvZSPR8c/s640/image_2024-07-25_13-33-49.png