Home ព័ត៌មានជាតិ ឈ្វេងយល់ពីសក្តានុពលវិនិយោគក្នុងខេត្តរតនគិរី!

ឈ្វេងយល់ពីសក្តានុពលវិនិយោគក្នុងខេត្តរតនគិរី!

54
0

ខេត្តរតនគិរី មកពីពាក្យ «រតនៈ» ដែលមានន័យថា «កែវ ឬ ពេជ្រ» ហើយ «គិរី» គឺមានន័យថា «ភ្នំ ឬ បុព្វតា»។ ខេត្តរតនគិរី ល្បីថាជាកន្លែងសំបូរត្បូងកន្តឹមនិងកណ្ដៀងប្រណិតៗ ជាប្រភពចំណូលដ៏កាក់កបសម្រាប់អ្នករកត្បូងមួយចំនួន។ ខេត្តនេះ អំណោយផលទៅលើ ៣ វិស័យធំៗ គឺវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ខណៈដែលប្រជាជនប្រមាណជាង ៦០% ទូទាំងខេត្ត សុទ្ធសឹងតែជនជាតិដើមភាគតិច ក្នុងចំណោម ៨ អម្បូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbjadKzJsokDalY9pljwaDLZSxqKZM3Ne7u_YSrPHkCZSKlmJK8xNZvFWlfDTqv6zStDMG2Oineu8TqhCTUI16yKkca2Wz42ZvhTxolaiksgwmb-88kv9l7SlmitXoU0nMqi_HK9KRMMiRoNT5PWr_ycwqkeQ2wCBwDagJaQHolaiQgXm0S6JwmTTe2w97/s959/248070907_3767064136851486_6576535913243472410_n.jpg

ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្តនៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ៥៨៨ គីឡូម៉ែត្រ ដែលមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់វៀតណាម ខាងជើងជាប់ឡាវ និងខាងត្បូងជាប់នឹងខេត្តមណ្ឌលគិរី។ ខេត្តនេះមានផ្ទៃដីសរុប ១០៧២ គីឡូម៉ែត្រការ៉េ ហើយបើយោងតាមជំរឿនឆ្នាំ ២០១៩ ខេត្តនេះមានប្រជាជនសរុបប្រមាណនឹង ២១៧,៤៥៣នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYlKa0Ub5TjiBgc6sl90o2jXQ3wvtA9nafPIxTKO1gfK3XdoLyFeLb7BOB4O_CFEOGTSRqgrH_zdFVhp2pOdQQNAL9vEiZ0bNItKMKDeCQhWrtyNyEXiwg6qp0_Md0p0HeHieWLoJ9DK7vYmFpEgFfhEAFpOAEoAwXHYKqPmPo4jjB6naCrB8ZB_yu0vX6/s2048/449677856_868343488650879_2151024811232966842_n.jpg

ខេត្តរតនគិរីជាខេត្តសក្តានុពលមួយដែលអំណោយផលដោយវិស័យសំខាន់ៗចំនួន ៣ គឺវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ចំពោះវិស័យកសិកម្មនិងឧស្សាហកម្ម បច្ចុប្បន្ននេះគឺមានក្រុមហ៊ុនធំៗជាច្រើនបានវិនិយោគ ជាពិសេសទៅលើដំណាំកៅស៊ូ ស្វាយចន្ទី ម្រេច និងចម្ការប្រេងដូងជាដើម ជាមួយនឹងផ្ទៃដីដំាដុះរាប់ម៉ឺនហិចតាកំពុងតែដំណើរការនៅលើខេត្តរតនគិរី។ បន្ថែមពីនេះ ក៏នូវមានទាំងរោងចក្រកែច្នៃកៅស៊ូចំនួន ៧ទីតំាង សិប្បកម្ម ៩ទីតំាង និងឡសម្ងួត ១កន្លែងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZNeW10ilC9TcNwmdC1-1G1nbRgK_LbyFT3pInN2T8tKwp0lszvx4uOird94NkWnXxGr3UV1vB9REX0uW3-ogneJ-9JbQHY3DKR_6MtioXw2kZgZFm89RDCOGeFn7LCsWAMCkvF2gI7685zNkWTUwYaPi252GH8UbiGUhuSyh_xZqqvo7_m1P8ojsMg7rE/s1395/IMG_2617.JPG

ខេត្តរតនគិរី មានភូមិសាស្ត្រជាតំបន់ខ្ពង់រាបសម្បូរ ភ្នំ ជ្រោះជ្រលង ដងអូរ និងព្រៃឈើគ្រប់ប្រភេទ ហើយមានទន្លេឆ្លងកាត់ចំនួន ២ គឺទន្លេសេសាន និងទន្លេស្រែពក។ ខេត្តនេះមានសក្ដានុពលទេសចរណ៍សំខាន់ៗជាច្រើនកន្លែង សុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ និងវប្បធម៌ដូចជា បឹងយក្សឡោម បេះដូងនៃខេត្តរតនគិរី, ភ្នំឥស្សឹតបតមៈ,ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់កាទៀង, ទឹកជ្រោះអូសៀនឡៃ, ទឹកជួរតាតៃ , វាលរំប្លង់, ដែនជម្រកសត្វព្រៃលំផាត់, ឧទ្យានជាតិវីរៈជ័យ, ភូមិវប្បធម៌ជនជាតិដើមភាគតិចជាដើម។ ម៉្យាងវិញទៀត សេវាកម្មស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងទំនិញនានាមាននៅគ្រប់ទីកន្លែងទូទាំងខេត្ត កំពុងរងចាំទទួលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY7LRuGTw94ja7cdie0rLiHK4-pG0iew2VAS4nlxFAISSTKbEJpNjtZqTPwnepmMk4SoLKUNkybdlrs3ePSP3V-z8HpRtxLhqZ7u1wL1B58nHHK0lKrkeNaa6GZnOLkolDjNxS-QDN-Btv1gzP_bOu_FRhn0NlPSneC1x0AXEKsdAKhL6dDhJ1OBnSoiWx/s1080/IMG_2625.JPG

គួរបញ្ជាក់ថា ខេត្តរតនគិរី បន្សល់ទុកជនជាតិដើមភាគតិចមានប្រមាណជាង ៦០% នៃប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនោះបានបែងចែកជា៨អម្បូរ គឺ ទំពួន គ្រឹង ចារាយ ព្រៅ កាវែត ព្នង កាចក់ និងលន់។ ជនជាតិដើមភាគតិចទាំងនោះនូវតែបន្តថែរក្សា ទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេបានយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្នផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9wge144H7ekGbvc65u37irGoKXDPAO6zhE1tnMUrTp8EzIxXBfBqhdLtaidxYTj-u_r4LHhvAOp6uoO4DDrIz9U2MQQn-oCz87oUgKfj4ZmHN4Nk0l942opR4aIJbnkrTkCr10H5yPcbqAWkageVY9LHOUMd9aIakAEB2mDFWNLDJpm1303NsKAPDW5Vj/s2048/IMG_2628.JPG