Home ព័ត៌មានជាតិ ឃើញហើយរំភើបចិត្ត! សកម្មភាពសប្បាយៗនិងអនុស្សាវរីយល្អៗ របស់ជនបរទេសក្នុងខេត្តសៀមរាប ពោលពាក្យសរសើរមិនដាច់ពីមាត់

ឃើញហើយរំភើបចិត្ត! សកម្មភាពសប្បាយៗនិងអនុស្សាវរីយល្អៗ របស់ជនបរទេសក្នុងខេត្តសៀមរាប ពោលពាក្យសរសើរមិនដាច់ពីមាត់

69
0

វីដេអូចែកចាយពីបណ្តាញសង្គមយ៉ាងច្រើនពោរពាស ដែលបង្ហាញឲ្យឃើញពីទឹកចិត្តស្រលាញ់សម្បត្តិវប្បធម៌អរិយធម៌ខ្មែរក្នុងចំណោមជនបរទេសគ្រប់ៗរូប បានមកលេងកម្សាន្តនៅលើដែនដីនៃប្រទេសកម្ពុជាប្រកបស្នាមញញឹម និងភាពសប្បាយរីករាយ បង្កើតបាននូវអនុស្សាវរីយល្អៗ ខណៈក៏បានធ្វើឲ្យមហាជនខ្មែរមួយប្រទេសមានមោទនភាពនិងថ្លែងអំណរគុណជាពន់ពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_7YR5Ag1kJ8J-jO-KJRs_KxUWsyeLdthytP9i_gvucFfIOG1KTdc-yFOkFGoFCuljpJHQ32WNE6nE7AP9ngkihwTiAD82YQTppdxCWcvXprb1yOuL3rRWYdWc5ESnPBIbFPijHYfPsbcKuVTEzc6XT39LZRwZSxwh1Cve6UaGzGf7rRLV-VGZaPKMq3DQ/s660/Screenshot%202024-07-24%20081710.png

តាមរយៈវីដេអូនៅលើបណ្តាញសង្គម កាលពីពេលកន្លងទៅនេះ គូរស្នេហ៍ជនបរទេសចម្រុះជាតិសាសន៍ជាច្រើនគូរ បានយកប្រាសាទអង្គរវត្តរបស់ខ្មែរ ធ្វើជាសាក្សីផ្តើមស្នេហ៍។ ខេត្តសៀមរាបជាដែនដីបុរាណ ពោរពេញដោយស្នាមញញឹម ដែលគូរស្នេហ៍ជាច្រើនរាប់ភ្លេច បានបំពាក់ចិញ្ជៀនឲ្យគ្នា នៅចំពីមុខប្រាសាទដ៏សាកសិទ្ធរបស់ខ្មែរគឺប្រាសាទអង្គរវត្ត ដែលឆ្លុះបញ្ចាំងពីសេចក្តីស្នេហាឋិតឋេរគង់វង្សនិងអមតៈដូចទៅនឹងប្រាសាទអច្ឆរិយៈខ្មែរមួយនេះ ដែលមានអាយុកាលស្ទើរតែជិតមួយ១០០០ ឆ្នាំទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfSuNuK9s7C5ggYD2WrWcLi6ftFV4SoVElteeShQqVaOVUWGsJ2ssvOt3eqY-imDmngefinNPXfz3hlaxFAnQmKvBIEtFo2R-G1bKv-6PxX3StLLx-T1lVR5gVtYmXsQOoulq31zLrQrA2qxjRv_QJZi7cgyUTzsW6vuuoIf1VdFB90Om4T-TerH5Or5Sz/s732/Screenshot%202024-07-24%20081726.png

បន្ថែមពីនេះ ក៏នៅមានវីដេអូ ដែលបង្ហាញឲ្យឃើញពីសកម្មភាពជនបរទេសចំនួន ២រូប បានរាំលេងកម្សាន្តតាមចង្វាក់កន្ទឹ្រមខ្មែរ នៅលើទឹកដីនៃខេត្តសៀមរាបបានយ៉ាងសប្បាយរីករាយទាក់ចិត្តប្រជាជនខ្មែរគ្រប់ៗរូបអត់សរសើរមិនបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3VtV6FB1ogJ8e8M_YCDQ6zOeoFdlkhbceAl5Nfxps6iD1K1ZZG2UDD6W00C0bXpJI2yDvz3V84oYE5Ve3y0jr0gbGrwyZMTdRLahF8bHkRLJU-jIiLngkcKFEHn7vpUFf4a807vwltGRfYFJjdU7t3oNasXRG_EFIGFAwK0zZcllwTZ7AlTymHNHnhib7/s961/Screenshot%202024-07-24%20081801.png

លើសពីនេះ ការទស្សនាប្រាសាទបុរាណខ្មែរ នាជំនោរវស្សានេះទៀតសោត បង្កើតបានទិដ្ឋភាពដ៏ស្រស់ត្រកាល និងអនុស្សាវរីយដែលមិនអាចបំភ្លេចបាន ទើបវីដេអូមួយទៀតបានលេចឡើងមក បង្ហាញឲ្យឃើញពីសកម្មភាពជនបរទេសស្រីចំនួន៣នាក់ បានលេងទឹកភ្លៀងយ៉ាងសប្បាយរីករាយ នៅម្តុំបរិវេណប្រាសាទក្នុងខេត្តសៀមរាប អមជាមួយនឹងទេសភាពព្រៃប្រឹក្សាដ៏ខៀវស្រងាត់នៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7JxAjWFXw4o6yqXMcuNBhvVGwLoBXQbx10eBZqz-XTOxANyrSr-8NaqnmRJqhRW8evmQlrKiRmK5tjFaTgMFiLiEIbI-wOI0oQubuPAcWQB84lp1iU97UgvTzchju_sX1IaxmFbuZVThz0Sw2frCjlJmE14NRjbntIm200qCQPDn31TGKSAOw4TQOkO6a/s754/Screenshot%202024-07-24%20081743.png

យ៉ាងណាមិញ វីដេអូទាំងនោះបានចែកចាយទៅក៏ទទួលបាននូវការចាប់អារម្មណ៍ជុំវិញពិភពលោក និងមានអ្នកទស្សនារហូតដល់ទៅរាប់លានដងឯណ្ណោះ ដែលទាំងនេះហើយគឺជាការផ្តល់ពិន្ទុពិតៗពីជនបរទេស តាមរយៈទឹកមុខនិងស្នាមញញឹមរបស់ពួកគេ ពេលបានមកកម្សាន្តនៅលើទឹកដីនៃប្រទេសកម្ពុជាផងដែរ៕