កុលសម្ព័ន្ធគឺជាក្រុមមនុស្សបុរាណដែលតែងតែរស់នៅក្នុងព្រៃ ឬតំបន់ណាមួយដែលនៅឆ្ងាយដាច់ស្រយាលពីគេឯង ដោយមនុស្សទាំងអស់នេះភាគច្រើនគឺមិនអើពើពីពិភពលោកដ៏ទំនើបខាងក្រៅឡើយ។ ពួកគេរស់នៅតាមរបៀបបុរាណ ដោយមិនមានអគ្គិសនីប្រើប្រាស់ដូចយើងសព្វថ្ងៃនោះទេ ពោលគឺត្រូវពឹងផ្អែកលើពន្លឺព្រះអាទិត្យ និងដុតភ្លើងនៅពេលយប់ ហើយជាទូទៅពួកគេគឺជឿលើអបិយជំនឿ និងមន្តអាគមណាស់។ 
ទោះបីជាបច្ចុប្បន្ននេះពិភពលោកយើងមានការអភិវឌ្ឍ និងជឿនលឿនប៉ុណ្ណាក៏ដោយ ក៏កុលសម្ព័ន្ធជាច្រើនក្រុមនៅតែរស់នៅក្នុងជីវិតសាមញ្ញៗ ខណៈកុលសម្ពន្ធ័ខ្លះក៏ស្វាគមន៍មនុស្សថ្មីៗជានិច្ច ហើយកុលសម្ពន្ធ័ខ្លះទៀត ក៏បានបាញ់ព្រួញ ឬសម្លាប់មនុស្សប្លែកៗដែលមិនមែនជាគ្នីគ្នារបស់គេ ហើយថែមទាំងស៊ីសាច់មនុស្សទៀតផង។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់កុលសម្ពន្ធ័មួយក្រុមដែលត្រូវបានគេចាត់ទុកថា កាច.សា.ហាវ និងគ្រោះថ្នា.ក់បំផុតលើលោក។

កុលសម្ពន្ធ័ដែលកាច.សា.ហាវ និងគ្រោះថ្នា.ក់បំផុតក្នុងលោកនោះគឺកុលសម្ពន្ធ័ Sentinelese ដែលរស់នៅលើកោះ North Sentinel ជាកោះមួយក្នុងចំណោមកោះ Andaman និង Nicobar ក្នុងមហាសមុទ្រឥណ្ឌា។ Sentinelese គឺជាកុលសម្ព័ន្ធដែលបដិសេធទាំងស្រុងនូវរាល់ទំនាក់ទំនងជាមួយមនុស្សខាងក្រៅ នៅពេលមានមនុស្សខាងក្រៅចូលមកកោះនេះដោយខុសច្បាប់ ពួកគេនឹងបាញ់ធ្នូ ក៏ដូចជាយកកាំបិត ឬអាវុធស្រួចៗទៅចាក់មនុស្សខាងក្រៅទាំងនោះតែម្តង ដែលបណ្តាលឱ្យបាត់បង់ជីវិត ឬរងរបួសធ្ងន់ធ្ងរជាដើម។ 
ជាការពិតណាស់ កុលសម្ពន្ធ័មួយក្រុមនេះត្រូវបានគេចាត់ទុកថាជាកុលសម្ពន្ធ័គ្រោះថ្នា.ក់បំផុតមួយក្នុងលោក ដោយសារកាលពីឆ្នាំ២០១៨ ពួកគេបានព្រួតគ្នាសម្លា.ប់ YouTuber ដ៏ល្បីម្នាក់របស់អាមេរិកឈ្មោះ John Allen Chau អាយុ ២៦ ឆ្នាំនៅពេលលោកចូលមកកោះនេះដោយខុសច្បាប់ដើម្បីផ្សព្វផ្សាយសាសនា។ ហើយនៅឆ្នាំ ២០០៦ ក្រុមកុលសម្ពន្ធ័នេះក៏បានសម្លាប់ និងរំលោភបំពានទៅលើភ្ញៀវទេសចរស្រី ២,៣ នាក់ដែលបានមកលេងកោះនេះផងដែរ។ បើយោងតាមអ្នកស្រាវជ្រាវកុលសម្ពន្ធ័ Sentinelese ធ្លាប់បានសម្លាប់មនុស្សខាងក្រៅអស់ជាច្រើននាក់មកហើយ ក្នុងនោះក៏មានកុមារ និងមនុស្សចាស់ទៀតផង៕










