ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដាក់ពាក្យស្នើសុំឱ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា ទុកជាការធានាសំណងផ្នែករដ្ឋប្បវេណី ជូនជនរងគ្រោះ ក្រោយតុលាការសម្រេចសេចក្តីបានចូលជាស្ថាពរ។
ទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជនស្រី ស៊ីណា ត្រូវបានតុលាការចេញដីការរឹបអូសជាបណ្តោះអាសន្ន ដោយក្នុងនោះ មានដូចជា៖
- រថយន្តម៉ាក SSAMYONG REXTON ផ្លាកលេខ ភ្នំពេញ 2BL-9923
- ដីក្បាលដីលេខ ១២០៧១២០៣-១០០៩ មានទីតាំងស្ថិតនៅភូមិ ខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
- ដីក្បាលដីលេខ ០៨០៨០៩២៤-១០២ មានទីតាំងស្ថិតនៅភូមិពោធិ៍៤ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល
- ដីចំការស្ថិតនៅភូមិបាសិត សង្កាត់ពខ្លាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
- ផ្ទះលេខ២៤ ផ្លូវP10F បុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
- ផ្សារបឹងសាឡាងថ្មី ផ្លូវ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក្រោមការចោទប្រកាន់សរុបចំនួន៤បទល្មើស ដែលបណ្តាលឱ្យមនុស្ស២នាក់បានបាត់បង់ជីវិត៕










