អាល់ប៊ុមទោលដំបូងរបស់ Jisoo មានចំណងជើងថា «ME» បានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងដោយបានក្លាយជាអាល់ប៊ុមតារាចម្រៀងស្រីកូរ៉េម្នាក់ដែលមានការចាក់ស្តាប់លើស១ពាន់លានដងលើ YouTube Music ។ កំណត់ត្រាថ្មីនឹងពង្រឹង Jisoo ជាតារាចម្រៀងដ៏មានថាមពលនៅក្នុង K-pop ។ អាល់ប៊ុមនេះមានចំនួនពីរបទគឺ Flower និង All Eyes On Me ។

អាល់ប៊ុមទោលដំបូងរបស់ JISOO មានចំណងជើងថា «ME» កំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឧស្សាហកម្មតន្ត្រីជាមួយនឹងការទទួលស្វាគមន៍ដ៏អស្ចារ្យពីអ្នកគាំទ្រទូទាំងពិភពលោក។ អាល់ប៊ុមនេះមិនត្រឹមតែបានទាក់ទាញបេះដូងរបស់អ្នកស្តាប់ ប៉ុន្តែបានបង្កើតកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក ខណៈអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារ ដើម្បីមើលថាតើនាងនឹងធ្វើអ្វីសម្រេចបន្ទាប់។
អាល់ប៊ុមនេះក៏បានក្លាយជាអាល់ប៊ុមដែលមានអ្នកចូលស្តាប់ច្រើនបំផុតដោយតារាចម្រៀងស្រីកូរ៉េនិងបានយកឈ្នះតារាចម្រៀង IU លើតារាង YouTube Music ដែលបានជំនួស Google Play Music ក្នុងឆ្នាំ ២០១៨ ដែលជាសេវាកម្មស្ទ្រីមតន្ត្រីចម្រុះដែលផ្តល់ឱ្យអ្នកប្រើចូលប្រើបទចម្រៀងផ្លូវការ អាល់ប៊ុម វីដេអូតន្ត្រី និងការហាត់រាំ និងលក្ខណៈទូលំទូលាយរបស់វាជាច្រើនទៀតដែលបានធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តតន្ត្រី។
ជាមួយគ្នានេះផងដែរគម្រោងទោលនាពេលខាងមុខ ជាពិសេសនៅពេលនាងចាប់ផ្តើមការងារដំណាក់កាលថ្មីក្នុងអាជីពរបស់នាងដោយគ្មាន YG អ្នកគាំទ្រក៏រង់ចាំតាមដានដូចគ្នាតើ Jisoo នឹងមានអ្វីដែលថ្មីសម្រាប់អ្នកគាំទ្របន្ទាប់ពីបង្ហាញដំរួចអាចនឹងចេញបទចម្រៀងក្នុងឆ្នាំនេះក្រោយពីការសម្តែងរឿង។
Jisoo បានចេញអាល់ប៊ុមទោលដំបូងក្រោមផលិតកម្ម YG កាលពីខែមីនា ឆ្នាំ២០២៣។
អាល់ប៊ុម Me របស់នាងបានឡើងដល់កំពូលនៃតារាងអាល់ប៊ុម Circle ដោយលក់បានជាង១លានបន្ទះក្នុងរយៈពេលពីរថ្ងៃ។ សមិទ្ធិផលនេះបានសម្គាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដូចជាអាល់ប៊ុមលក់ដាច់បំផុតដោយតារាចម្រៀងស្រីនៅកូរ៉េខាងត្បូងការលក់លើសពីមួយលាន។
បទនាំមុខនៃអាល់ប៊ុមគឺ Flower បានឈានចូលតារាងធំៗ និងបានបង្កើតកំណត់ត្រាជាបទចម្រៀងដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតដោយតារាចម្រៀងស្រី K-pop នៅប្រទេសកាណាដា និងចូលតារាងជាច្រើនទៀត។ នៅខែកុម្ភៈ ឆ្នាំ២០២៤ Jisoo បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថា Blissoo សម្រាប់សកម្មភាពទោលរបស់នាង៕










