សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាតារាសម្តែងស្រី Qiao Xin បានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយកូនប្រុសរបស់មហាសេដ្ឋីអចលនទ្រព្យមកពីទីក្រុង Shenzhen ភាគអាគ្នេយ៍នៃប្រទេសចិន។ តារាស្រីរូបនេះកាលពីមុនមានពាក្យចចាមអារ៉ាមស្នេហាជាមួយនឹង YangYang។.png)
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា តារាសម្តែង Qiao Xin និងអ្នកស្នងមរតកមហាសេដ្ឋីនេះត្រូវបានគេឃើញជាមួយគ្នានៅប្រាសាទ Kiyomizudera ក្នុងទីក្រុង Kyoto ដែលត្រូវបានគេជឿថាជាផ្នែកមួយនៃដំណើរកម្សាន្តរបស់ពួកគេទៅកាន់ប្រទេសជប៉ុន។ គូស្នេហ៍មួយគូនេះ ត្រូវបានគេចាត់ទុកថា ជាគូដ៏ល្អមួយ ទាក់ទងនឹងរូបរាង និងប្រវត្តិគ្រួសារ ព្រោះថាតារាសម្តែងស្រីរូបនេះត្រូវបានគេនិយាយថាមកពីគ្រួសារមានធនធានមានឪពុកម្តាយទាំងពីរ ជាសហគ្រិន។.png)
ការលើកឡើងថានាងជាកូនស្រីអ្នកធូរធាព្រោះកន្លងមកគេបានប្រទះឃើញនាងទៅសាលារៀនដោយជិះរថយន្តទំនើប ហើយរស់នៅក្នុងវីឡាដ៏ប្រណីតមួយក្នុងទីក្រុងសៀងហៃ។ លើសពីនេះ តារាស្រីរូបនេះត្រូវបានគេរាយការណ៍ថាជាម្ចាស់វីឡាតម្លៃរាប់លានដុល្លារនៅប្រទេសកាណាដា និងរថយន្តទំនើបៗជាច្រើន។.png)
ទន្ទឹមនឹងនេះដែរ គូស្នេហ៍របស់តារាសម្តែង Qiao Xin ត្រូវបានគេរៀបរាប់ថាមានរូបរាងសង្ហា និងកម្ពស់សមល្មម។ លោកត្រូវបានគេរាយការណ៍ថាបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យអន្តរជាតិដ៏ល្បីមួយ ហើយចូលចិត្តធ្វើខ្លួនសាមញ្ញៗ។ រហូតមកដល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពីទំនាក់ទំនងថ្មីរបស់ Qiao Xin ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយពីនាងផ្ទាល់ ឬស្ទូឌីយ៉ូនោះទេថានាងមានទំនាក់ទំនងស្នេហាឬបានរៀបការរួចហើយ។.png)
គួរបញ្ជាក់ថា តារាសម្តែង Qiao Xin មានអាយុ ៣១ ឆ្នាំគឺជាអតីតនិស្សិតនៃនាយកដ្ឋានសម្ដែង Central Academy of Drama ដ៏ល្បីល្បាញរបស់ប្រទេសចិន។ នាងទទួលបានការទទួលស្គាល់សម្រាប់តួនាទីក្នុងរឿងភាគទូរទស្សន៍មានចំណងជើងថា «Nirvana in Fire» ក្នុងឆ្នាំ ២០១៥៕










