នៅថ្ងៃទី១៩ ធនាគារ និងព្រលានយន្តហោះ ហាក់មានភាពមិនប្រក្រតី ក្រោយពីមានការដាច់ប្រព័ន្ធ IT នៅក្រុមហ៊ុនបចេ្ចកវិទ្យាយក្ស Microsoft។
បើតាមការសែត Sky News របស់អង់គ្លេសបានចេញផ្សាយថា៖”ក្រុមហ៊ុនភាគច្រើននៅលើពិភពលោក កំពុងជួបការរំខានសេវាកម្ម មិនថានៅអាកាសយានដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ និងធនាគារនោះទេ។”
ជុំវិញបញ្ហានេះ Microsoft ក៏កំពុងបើកការស៊ើបអង្កេត លើអ្នកប្រើប្រាស់កម្មវិធី និងសេវាកម្ម Microsoft 365។
បើតាម ក្រុមហ៊ុន Microsoft ការដាច់នេះ អាចបណ្តាលមកពីការរំខានសេវាកម្មពីក្រុមហ៊ុនផ្តល់សេវាសន្តិសុខតាមអ៊ីនធឺណិត Crowdstrike៕










