Home ព័ត៌មានជាតិ ពងក្រពើភ្នំនៅកម្ពុជា រំជួលចិត្តដល់ក្រៅបរទេស ខណៈសារព័ត៌អន្តរជាតិធំៗចុះផ្សាយព្រោងព្រាត!

ពងក្រពើភ្នំនៅកម្ពុជា រំជួលចិត្តដល់ក្រៅបរទេស ខណៈសារព័ត៌អន្តរជាតិធំៗចុះផ្សាយព្រោងព្រាត!

72
0

សេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការរកឃើញសម្បុកក្រពើភ្នំ សរុបចំនួន៥ នៅឯឧទ្យានជាតិជួរភ្នំក្រវាញ ហើយក៏បានភ្ញាស់ពងដោយជោគជ័យចំនួន ៦០ ពងកាលពីពេលថ្មីនេះ ក៏ទទួលបានការចាប់អាម្មណ៍ព្រោងព្រាតពីសំណាក់មហាជន ល្បីរន្ទឺដល់ក្រៅប្រទេស មានសារព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយជាហូរហែរ ក្នុងនោះគឺរួមមានសារព័ត៌មាន CNN, BBC, 1New, Xinhua ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6AjWD92khXolKb4CmMwiAbvWfgC5N_4m-UY-4jvulrexROjidOxB9yzFMX2KLKASTakkWBUT4fYluhKwWCF_BmeUFKz6pZDLbnavd7c2x_jcKoqar9s-tshMKe4FbeB5hLAZM_iB-P_ksyS28yod6ajTgo6UPKmwO8UvtZOX3-fOYd4Lx-pPHRLr-JdoC/s2048/451609392_924278123078155_693899092030596581_n.jpg

សារព័ត៌មានដ៏ល្បីមួយរបស់សហរដ្ឋអាមេរិកគឺ CNN បានចុះផ្សាយថា ពងក្រពើភ្នំចំនួន ៦០ ពង បានភ្ញាស់នៅជួរភ្នំក្រវាញនៃប្រទេសកម្ពុជា ជាក្តីសង្ឃឹមនាពេលអនាគតកាលចំពោះសត្វដែលជិតផុតពូជប្រភេទនេះ ខណៈវាក៏ជាព្រឹត្តិការណ៍បង្កាត់ពូជដ៏ធំបំផុតដែលត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្រ្តក្នុងសតវត្សនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivs7z3UcnXwpxex_a7ZUIhnlfFCneWjtzE73ostIX5G2JcQPTDDwV8wd7JA-TShv7ZZwTAl6nbD7wzShH0Qj7CjRajT9PKdjDHpeVVpCU1Jt8ZncCkouQdEmKz2Oa70EYWMpwAu_HrTTXPPViTJ2oqo_SLzHwg-8EBIZ3fvK6FrPA_F7vYNRQgrllSl-Jg/s2048/451812036_924278293078138_1722215578161723350_n.jpg

គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅនេះ ពងក្រពើភ្នំ ចំនួន ៥ សំបុក មានពងសរុបចំនួន ១០៦គ្រាប់ ត្រូវាបានគេរកឃើញនៅឯឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមានចំនួន៦៦គ្រាប់។ សំបុកទាំងនោះត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍ មូលដ្ឋាន។ ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រក ដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុងធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdb4PcFYsWNTnayhN-63QlYkgPyok-RLNxwSSKzH-DbxUjBHEqTvvb7l3bGJNdLoTjBuFF_p1czsYM_J7zwNqj42Hj3dEd6AAwkKMROk67p_0juyltgZJlylNzNxYDiYgXiXUIRKirf9qg5eNx3wDhDdKRDCYj-Z-gAkFc0HPiPH6N84hiVIONlYei_-QQ/s1944/Untitled-1.png

យ៉ាងណាមិញ សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQgvtfIw4biRvo3BVz9lldv9mgpjjN-tzxwyxuvkj0MrmeuySch9aGiLfpR3feuAg35BdMEm5e9Rc2zspwri5CYWo-lcOmsZccc2ATzSuBZ2FweBzf9F5ZDReBJidiABolHAmU0xCXzPbgAUv6fhbd_-cPq0pMdiyJLceL6HBklHejjptB3TRy3sbMVwng/s2154/Untitled-12.png