ជឿជាក់ថាអ្នកលេងបណ្តាញសង្គមប្រាកដជាស្គាល់បណ្ឌិតច្នៃម៉ូត ឯម រៀម មិនខាតព្រោះតែការច្នៃម៉ូតរបស់លោកខុសប្លែកពីអ្នកដទៃនិងទទួលរងនូវការរិះគន់ផ្អើលប្រទេសរហូតមានការអន្តរាគមន៍ពីសមាគមសិល្បករសម្របសម្រួលចំពោះបញ្ហានេះ។ ទោះជាយ៉ាងណា យោងទៅតាមបទសម្ភាសន៍ថ្មីៗនេះលោកថាការច្នៃម៉ូតរបស់ខ្លួនមិនខុសឡើយមិនបានបំផ្លាញវប្បធម៌ខ្មែរ ប៉ុន្តែប្រជាជនខ្មែរមួយចំនួននៅមានកម្រិតខណៈលោកដើរលឿនខ្លាំងពេក។.png)
នៅក្នុងបទសម្ភាសន៍ សខ្មៅ ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី១៨ កក្កដា លោក ឯម រៀម ដែលជាច្នៃម៉ូតទទួលបានអាហារូបករណ៍សិក្សានៅប្រទេសបារាំងបានចូលរួមផ្តល់បទសម្ភាសន៍ទាក់ទិននឹងការច្នៃម៉ូតរបស់ខ្លួនដែលត្រូវបានមហាជនប្រតិកម្មខ្លាំងកាលពីចូលរួមសម្ពោធ MV ទេវរាជ របស់ ទេព បូព្រឹក្ស កាលពីកន្លងមកនេះ។ មុននឹងឈានដល់សំណួរយ៉ាងក្តៅគគុកពីកម្មវិធីលោក ឯម រៀម ក៏បានរៀបរាប់ពីប្រវត្តិរូបរបស់ខ្លួនត្រួសៗផងដែរ ខណៈទទួលបានអាហារូបករណ៍សិក្សានៅប្រទេសបារាំងរយៈពេល៧ឆ្នាំ។.png)
លោក ឯម រៀម បានបង្ហាញថាលោកមិនបានសប្បាយចិត្តទេនៅពេលគេជេរនោះទេហើយក៏មិនបានយកការរិះគន់នេះមកធ្វើជាភាពល្បីល្បាញឡើយ ប៉ុន្តែគ្រាន់តែឆ្ងល់ថាលោកមិនបានធ្វើខុសអ្វីឡើយហេតុអ្វីត្រូវរងនូវមតិរិះគន់សរុបទាំង៣ផេកមានជាង១២K។ អ្នកច្នៃម៉ូតរូបនេះបានលើកឡើងទៀតថា នៅពេលមានមតិរិះគន់ពីមហាជនហើយលោកបន្តសកម្មភាពរបស់ខ្លួនមិនមែនជាការផ្គើននោះទេ ប៉ុន្តែគ្រាន់តែញោះមហាជនប៉ុណ្ណោះ។
បណ្ឌិតច្នៃម៉ូត ឯម រៀម ថាខ្លួនលោកមិនខុសនោះទេនៅក្នុងការស្លៀកពាក់ពេលចូលរួមកម្មវិធីសម្ពោធ MV ទេវរាជ ដោយគិតត្រលប់ទៅវិញប្រជាជនទទួលយកមិនបាន លោកដើរលឿនពេក។ លោកបានបង្ហើបទៀតថា ថ្នាក់ដឹកនាំនិយាយថា ឯម រៀម មិនខុសនោះទេ អត់មានបំផ្លាញវប្បធម៌ខ្មែរ អត់មានបំពុលសង្គមអ្វីនោះទេ។ ឯម រៀម ថាប្រជាជនយើងនៅមានកម្រិតលោកដើរលឿនពេករហូតយកអេតចាយមកស្លៀក វាជាឈុតមួយក្នុងន័យអប់រំដែលចង់បង្ហាញក្នុងកម្មវិធីធំៗដើម្បីឱ្យកាន់តែមានចំណាប់អារម្មណ៍មានអ្នកដឹងច្រើន។

មួយវគ្គនេះលោកទទួលរងនូវការរិះគន់ច្រើនរហូតដល់អង្គុយឆ្ងល់ខ្លួនឯងថា ខ្លួនមិនបានធ្វើខុសទេប្រជាជននៅតែអត់ទទួលយករហូតមានក្រសួងវប្បធម៌ សមាគមសិល្បៈឱ្យមានការសម្របសម្រួលលើកក្រោយកុំឱ្យលោកដើរលឿនពេក។ ជាមួយគ្នាដែរ លោក ឯម រៀម ស្នើឱ្យមហាជនសិក្សាស្វែងយល់ពីខ្លួនព្រោះការច្នៃម៉ូតរបស់ខ្លួនមួយៗសុទ្ធតែមានការស្រាវជ្រាវច្បាស់លាស់ពីសម័យណា សម័យណា ណាមួយលោកក៏ជាគ្រូបង្រៀនច្នៃម៉ូតម្នាក់ដែលបានចែករំលែកចំណេះដឹងទៅកាន់អ្នកជំនាន់ក្រោយនិងបានចូលរួមជួយកម្មវិធីជាតិមួយចំនួនផងដែរ៕










