ថ្មីៗនេះ YG Entertainment បានទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រទូទាំងពិភពលោកនៅពេលដែលពួកគេបានបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី ២ឆ្នាំ ២០២៤។ ជាពិសេស ប្រាក់ចំណេញរបស់ YG ចាប់ពីខែមេសាដល់ខែមិថុនាគឺត្រឹមតែ ៣០០លានវ៉ុនប្រមាណជាង២១ម៉ឺនដុល្លារដែលបណ្តាលឱ្យមានការរំពឹងទុកផ្សេងៗគ្នាអំពីដំណើរការរបស់ទីភ្នាក់ងារនេះ ខណៈអ្នកខ្លះថា YG អាចប្រឈមនឹងការក្ស័យធនដែរឬទេ?។.png)
នៅពេលនេះ BABYMONSTER, TREASURE និង AKMU គឺជាសិល្បករសកម្មបំផុតនៅក្រោម YG ។ Seunghoon សមាជិកក្រុម WINNER ទើបតែបានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមទោល «My Type» ហើយ WINNER ក៏ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញក្នុងនាមជាក្រុមពេញលេញនៅពេលដែល Mino បំពេញកាតព្វកិច្ចយោធារួចរាល់។ទោះបីជាសិល្បករ YG កំពុងធ្វើសកម្មភាពច្រើនក៏ដោយ ប៉ុន្តែប្រាក់ចំណេញដែលពួកគេរកបានក្នុងត្រីមាសទី ២ ត្រូវបានគេចាត់ទុកថាទាបបើធៀបនឹងភ្នាក់ងារធំៗផ្សេងទៀតដូចជា SM, JYP និង HYBE ។ ដូច្នេះហើយ ទើបអ្នកគាំទ្របារម្ភថា YG កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។.png)
បើតាមអ្នកជំនាញ YG កំពុងបាត់បង់កម្ដៅដោយសារការផ្អាកក្រុម BLACKPINK។ ដោយសារសមាជិក BLACKPINK កំពុងផ្តោតលើការផ្សព្វផ្សាយទោលរបស់ពួកគេ អ្នកគាំទ្រប្រហែលជាត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២៥ ដើម្បីឃើញក្រុមរបស់ពួកគេត្រឡប់មកវិញ។ លើសពីនេះ ការចាកចេញរបស់ G-Dragon ពី YG កាលពីចុងឆ្នាំ២០២៣ ក៏បានប៉ះពាល់ដល់ទីភ្នាក់ងារនេះយ៉ាងខ្លាំងផងដែរ។.png)
ជាការឆ្លើយតប អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិថា «និយាយឱ្យត្រង់ទៅ Yang Hyun-suk មិនបានបង្កើត YG ទេអ្នកបង្កើត YG គឺជា Teddy និង BIGBANG, បើគ្មាន BLACKPINK YG គ្រាន់តែជាក្រុមហ៊ុនខ្នាតមធ្យមមួយ, Yang Hyun-suk បានបំផ្លាញអ្វីៗទាំងអស់, YG នឹងតស៊ូដូចនេះមួយរយៈទៀត, BABYMONSTER នៅតែជាក្រុមថ្មីថ្មោង។ TREASURE, AKMU និង WINNER មិនរកលុយបានច្រើនទេ, ខ្ញុំគិតថា YG ត្រូវការក្រុមចម្រៀងប្រុសថ្មី, YG នឹងក្ស័យធនទេ? រួមទាំងមតិយោបល់ជាច្រើនទៀត»។










