Home ព័ត៌មានអន្តរជាតិ ដឹងទេបងប្អូន! តើខ្យល់បក់កើតឡើងដោយសារអ្វី?

ដឹងទេបងប្អូន! តើខ្យល់បក់កើតឡើងដោយសារអ្វី?

118
0

ខ្យល់បក់ គឺជាចលនារបស់ខ្យល់តាមផ្ទៃដេកពីតំបន់សម្ពាធខ្លាំងទៅតំបន់សម្ពាធខ្សោយ។ មនុស្សយើងក៏អាចប្រើប្រាស់ខ្យល់បកនេះជាប្រយោជន៍សម្រាប់ការធ្វើដំណើរតាមសមុទ្រ និងយន្តហោះផងដែរ។ ដូច្នេះហើយតើមានមូលហេតុអ្វីទើបបណ្ដាលឱ្យមានខ្យល់បក? សម្រាប់មូលហេតុនៃខ្យល់បក់នោះគឺ៖ ខ្យល់បក់ (Winds) កើតឡើងដោយសារសម្ពាធខ្យល់ពីរខុសគ្នា។ សម្ពាធខុសគ្នាកាន់តែខ្លាំង ខ្យល់ធ្វើចលនាកាន់តែលឿន។ ភាពខុសគ្នានៃសម្ពាធខ្យល់បណ្តាលមកពីកម្ដៅមិនស្មើគ្នានៅលើផែនដី។ ឧទាហរណ៍ ខ្យល់នៅតំបន់អេក្វាទ័រក្តៅ ហើយស្រាលស្ទុះឡើងលើ បណ្តាលឱ្យតំបន់នេះមានសម្ពាធខ្សោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuqK_KH2rCwOPKTs-bo63Jjutj8fDJF7Pe4b-vGhiNHXdSzT260hFIh6MkOHndKRkMiASwYv8Jv_BBfBb2oN-5moVGT-yhKr2FLL-sLTQnwty22wBPrSIh7zO0Xk-X-JVaH8Cr_8OSpDMJY36sRz7ROWEP0uDUFPNRMF5-DiT20mddB3LnHtZytSsGJ63J/s1280/photo_2024-07-19_13-34-32.jpg

ចំណែកឯខ្យល់នៅតំបន់ប៉ូលត្រជាក់ ធ្ងន់ ហើយធ្លាក់ចុះ ដែលធ្វើឱ្យតំបន់នេះមានសម្ពាធខ្លាំង។ ភាពខុសគា្ននៃសម្ពាធក្នុងបរិយាកាសនៅតំបន់អេក្វាទ័រ និងតំបន់ប៉ូលជាមូលហេតុបណ្តាលឱ្យខ្យល់ធ្វើចលនា។ ជាទូទៅ ខ្យល់ធ្វើចលនាពីប៉ូលទៅអេក្វាទ័រ ពីតំបន់សម្ពាធខ្លាំងទៅតំបន់សម្ពាធខ្សោយ។ ហេតុនេះខ្យល់បក់មាន ២ ប្រភេទធំៗ គឺខ្យល់បក់ប្រចាំទី និងខ្យល់បក់ប្រចាំតំបន់។ ខ្យល់បក់ប្រចាំទី គឺជាខ្យល់ដែលធ្វើចលនាក្នុងរយៈចម្ងាយខ្លី ហើយអាចបក់មកពីគ្រប់ទិសទី រីឯខ្យល់បក់ប្រចាំតំបន់ គឺជាខ្យល់ដែលធ្វើចលនាក្នុងរយៈចម្ងាយវែងតាមទិសមួយជាក់លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyAcJG1UvTLJU-bnJt0Iib64mRsU-Xrd5xvTq3-EEMAp4oLOQeaxfZXWlPAO9JUPwjBd9g9N9lqL-HU1HxEyq4uPD6YUPHupMB4RBCU8a1V_RKSy_I4AkSLK1o3NvEwLZVYKHk_XzQBtP4d4UZVX41wXMLMXEGwB5t6lu14mIk2T5hVjprpoMnGcoFEoXj/s1280/photo_2024-07-19_13-34-47.jpg

ជាទូទៅ ខ្យល់បក់ប្រចាំតំបន់គឺជាផ្នែកមួយនៃគំរូចរន្តខ្យល់ដែលធ្វើចលនាកាត់ផែនដី។ ខ្យល់បក់ប្រចាំតំបន់រួមមាន ខ្យល់ជំនួញ ខ្យល់បក់ពីទិសខាងលិច និងខ្យល់ប៉ូលបក់ពីទិសខាងកើត។ មនុស្សយើងអាចប្រើប្រាស់ចរន្តខ្យល់បកជាប្រយោជន៍សម្រាប់ការរស់នៅ ការធ្វើដំណើរ ការត្រួតពិនិត្យផ្នែកឧតុនិយម អាកាសធាតុ និងការប្រើប្រាស់ក្នុងផ្នែកផ្សេងៗទៀត តួយ៉ាងដូចជាខ្យល់ជំនួញ (Trade Winds) ខ្យល់សេតស្ទ្រីម (Jet Streams) ខ្យល់បស្ចិម (Westerlies) ខ្យល់ប៉ូលបូព៌ា (Polar Easterlies) ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoe55y-V_cEDnf1X_rEuyjTEytGre0UqnCalXWCbaR_KF1aCOYwYm6OZZ8WNiVuWoO_qCFCQOPQ9vcXldVYiEh-Mp6OImorNlC6ZxCuUEx7Iw5uget7U57ZEy0U75EWFV2dSVF-FnigPLAksBTvzTWbX1wN4zLG-dBgJJfa7At-_MU2JrmTmPfeMB4VLTH/s1029/photo_2024-07-19_13-34-59.jpg

មូលហេតុដែលគេហៅខ្យល់ជំនួញ គឺដោយសារកាលពីសម័យអាណានិគមអឺរ៉ុប ពួកឈ្មួញអឺរ៉ុបតែងតែធ្វើដំណើរតាមនាវាសមុទ្រ ដោយពួកគេចេះដឹងពីចរន្តខ្យល់ និងប្រើប្រាស់ខ្យល់នេះឱ្យបក់នាំសំពៅ នាវារបស់ពួកគេទៅកាន់ទីឆ្ងាយជិតនានា ដើម្បីរុករកដីថ្មីធ្វើជំនួញជួញដូរជាមួយពិភពខាងក្រៅ ដូចជាអាស៊ី អាហ្វ្រិក អាមេរិក បណ្ដាកោះផ្សេងៗជាដើម ដូច្នេះទើបគេហៅខ្យល់នេះថា «ខ្យល់ជំនួញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqEBXQp2JcZ0ucLdiSvtfj-rW7latLLZJiS3tguFx_RniPcOfvTPLTl9ie56xu0-nl7beri0RYQCbOF9-VtPCPxOSk9N2rUWhD0z7SS7Tc3h0h-pU03NySd8oZuba9Lcyg_GNrZNsEN1f6A1VpSKLa_ktZLfGSA-GZkmFLS52fR2hIvy-PuPDQ8fNVtRrW/s1024/photo_2024-07-19_13-35-56.jpg

អាកាសយានិកក៏អាចសន្សំសំចៃឥន្ធនៈនិងពេលវេលាក្នុងការបើកបរយន្តហោះផងដែរ ប្រសិនបើយន្តហោះនោះធ្វើដំណើរស្របនឹងចរន្តខ្យល់បក់ ពិសេសចរន្តសេតស្ទ្រីម (Jet Streams)។ បច្ចុប្បន្ន មនុស្សយើងបានបង្កើតបង្គោលទូរប៊ីនខ្យល់ (Wind Turbine) ដែលមានស្លាបវិលដែលគេដាំបញ្ឈរទៅលើ ហើយនៅពេលស្លាបវាប៉ះនឹងខ្យល់បក់ វានឹងវិល បង្កើតបានជាចរន្តអគ្គិសនីយកទៅប្រើប្រាស់៕