តារាសម្តែងចិនដ៏ល្បីល្បាញ Dylan Wang ឬស្គាល់ថាជា Wang Hedi ថ្មីៗនេះលោកបានបើកហាងលក់នំប៉័ងនៅទីក្រុងសៀងហៃ ប៉ុន្តែត្រូវបានគេរិះគន់ដោយសារនំប៉័ងមួយដុំលក់ច្រើនជាង ១១៨ យន់ ប្រហែល១៦ដុល្លារដែលបានក្លាយជាប្រធានបទស្វែងរក ដ៏ក្តៅគគុកនៅលើបណ្តាញសង្គមចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVptX_y6s4n8yc2_bkeJBhdip1vI1nGYU7P-TnZgnkxqp1E3LpQgWEePK_bXZAgV6XYlk5fcNhNhmweBBWQnAdqc07zscZH7MOAyMn_TIjlx83EvBjYMXIZ0Lis5Qyb4wMbeoR-vAaKb7nAtStraQgkQzS9CsPImFSWLm60M4eLivajrQIqzr7T4bDwrc/s960/image_2024-07-17_16-45-00%20(2).png

ម៉ាកយីហោ «D.Desirable» ដែលត្រូវបានបង្កើតឡើងដោយលោក Dylan Wang ថ្មីៗនេះបានសហការគ្នាជាមួយម៉ាកយីហោផ្សេងទៀតដើម្បីបង្កើតហាងនំប៉័ងនៅក្នុងប្រទេសចិន។ បន្ទាប់ពីតម្លៃត្រូវបានលាតត្រដាងអ្នកនិយមលេងអ៊ិនធឺណិតជាច្រើនបានរិះគន់ តម្លៃនេះថាថ្លៃពេក។ ការរិះគន់នេះដោយសារតែនំប៉័ងមួយដុំមានតម្លៃដល់ទៅ ១១៨ យន់ ប្រហែលនឹង១៦ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj94MgVMoWQ2UOUXtLK3bRw55_9EcRdKzDM54LZFBEOTWh1ICYobrpQS8JqOx68SrneyMvWCTqQ0tYY31fQsFZoPYDdJny0HdzNN4I-dMHbjI62yOBwEgJ4LfHs0biiklaCII2Y_GaCUeZzPiXGR8w1WSKukgvgGrTLU86fHFvV_OgLJ9EhQKhOXxVVctg/s864/image_2024-07-17_16-45-00.png

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់ Dylan Wang បានចេញមុខតបតនឹងការរិះគន់នេះដោយលើកហេតុផលថា ទីតាំងហាងស្ថិតនៅលើចំណុចផ្លូវសំខាន់ ហើយហាងនេះត្រូវចំណាយ ពេលប្រហែល៣ខែដើម្បីបើកនិងតុបតែង ហើយថ្លៃជួលហាង ថ្លៃតុបតែងជាដើមយ៉ាងហោចណាស់ ២លានយន់ (ប្រហែលជាង២៧ម៉ឺនដុល្លារ)។ ជាងនេះទៅទៀត នំប៉័ង មួយដុំពីហាងមួយទៀតនៅតាមផ្លូវដូចគ្នានេះមានតម្លៃ៩៨យន់ ប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixdN8h7Yw1I_rMeRwlS_EAqIDIQBpZ05Hce9yRSCXjKWj3vKxrO9Ak5pdGOYHhINTK0qCpE3KIT84XvLYpCZega0RMLokPJdrbfk7f9Qt6HfxRy2BF_PeqXOMyr_pNY-4dgYU0Jmq3qlgh6gZ-KS_hRQVfifNglEHTbfhhEil4IcTc5QdzNYvw68Yaz3A/s1000/image_2024-07-17_16-04-47%20(2).png

អ្នកគាំទ្ររបស់តារាប្រុសរូបនេះលើកឡើងទៀតថា ហាងរបស់ Dylan Wang មានកំណត់ប្រចាំថ្ងៃលើសពី ១០០ដុំនំប៉័ង ហើយរាល់ការទិញនំប៉័ងមកជាមួយអំណោយក្នុងដៃដូចជា កាបូបដែលរួមមាន ខ្សែក ម៉ាកល្បីៗ ថង់ក្លិនក្រអូប និងកាដូផ្សេងៗទៀតជាមួយការថែមសម្រាប់ការបើកដំណើរការតែពីថ្ងៃទី ១៣ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហាប៉ុណ្ណោះ ហើយប្រាក់ចំណេញមិនច្រើនដូចអ្នកខាងក្រៅគិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit1XhyZJrIv2yUbKkrdNKmEujEGHmzulGO1IEm5nevopyOdgNbSBgSV7bczO4108WU3i2ABkebuDgmh5WNzUhM1RsM3K9O1kZ519Vwi3scSw3DMilCsXstt24HgJoU1W5619ETMZ5JPWCH-TVmzt-WTI7wJVNJwQIHI23o0YCVTO6p1prGsf7a3GGhlFA/s1000/image_2024-07-17_16-04-47%20(3).png

តារាសម្តែង Dylan Wang មានអាយុ២៥ឆ្នាំជាអតីតជើងឯកក្នុងកម្មវិធី Super Idol នៅឆ្នាំ២០១៧ បន្ទាប់មកបានក្លាយជាតារាសម្តែងចិនដ៏ល្បីល្បាញបន្ទាប់ពីសម្តែងជាតួអង្គ Daoming Si ។ លោកជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ប្រចាំប្រទេសចិនហើយរឿងភាគទូរទស្សន៍ចុងក្រោយ Only For Love ជាមួយតួឯកស្រី Bailu គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុក៕