នៅថ្ងៃទី១៧ ខែកក្កដា បន្ទាប់ពីការចេញផ្សាយមួយសប្តាហ៍របស់ភាពយន្ត «A LEGEND» 2024 ដែលសម្តែងដោយ Jackie Chan ឬទស្សនិកជនស្គាល់ថា ឈិន ឡុង រកចំណូលបានត្រឹមតែ៧០ លានយន់ ប្រមាណ ៩.៦ លានដុល្លារ។ អ្នកជំនាញព្យាករណ៍ថា ប្រាក់ចំណូលសរុបនឹងកើនឡើងដល់ ៩២ លានយន់ ប្រមាណ១២.៦លានដុល្លារខណៈទុនវិនិយោគមានច្រើនជាង ៣០០ លានយន់ ប្រមាណ៤១លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqeVD2sCoDts9S8X2Mdo_yOZa7J4ZiTerhZL_Py83SJ4ERtlOWwX433UylmikE68JVGQkDIIN-VJPV7w2T_EMZmjF-_cA2kKQCGNNqLqJTBF6amkcm-yf6LS6VbtO_IeiJInyFZ2j55cJVKpeBqDzxLExfD51ZXUnU7ePSe7qfBzT-_BXt0nRTHUjJbaQ/s799/image_2024-07-18_10-29-40%20(3).png

បើតាមក្រុមហ៊ុន Sina Finance ភាពយន្តនេះមិនអាចកំណត់បានថាតើផ្នែកផលិតនឹងខាតដើមទុនឬអត់។ ដោយសារតែមិនដូចខ្សែភាពយន្តចិនផ្សេងទៀត ស្នាដៃរបស់ឈិន ឡុង អាចត្រូវបានរក្សាសិទ្ធិនៅក្នុងរាប់សិប ឬប្រហែល ១០០ ប្រទេស និងដែនដី។ ខ្សែភាពយន្តជាច្រើនដែលលោកបានសម្តែងមិនទាន់បានចាក់បញ្ចាំងក្នុងរោងកុនទេ ប៉ុន្តែបានប្រមូលតម្លៃផលិតកម្មឡើងវិញជាមូលដ្ឋាន។ ហេតុដូច្នេះហើយបានជារៀងរាល់ឆ្នាំ ឈិន ឡុង មានស្នាដៃមួយឬពីរចេញ ហើយកាលវិភាគថតរបស់លោកគឺពេញរហូតដល់ឆ្នាំ ២០៣៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ2vlVlXHkHgp_9mq-8adjtQcM3Jzc2g4T9MUv8KIc_E00Ukqry01UC23p_gI1oXNKz44KegchA1TbtQuhcy8kBTTf8NSQVx6auUGzCCKo_JVnwfUZE9sH2gudUkXcJxK_24foKsza7duf9m5l7m4GD-G3V15GMjE4LDmUg-hwNH0JB2Z2qLlq_rtKAi0/s1717/image_2024-07-18_10-29-42%20(2).png

នៅក្នុងទីផ្សារប្រទេសចិន A LEGEND ជារដូវកាលទី២នេះមិនត្រូវបានទស្សនិកជនវាយតម្លៃខ្ពស់នោះទេដោយទទួលបាន ៥.៥/១០ ពិន្ទុ។ នៅលើសារព័ត៌មាន Beijing News អ្នកតំណាងរោងមហោស្រពនៅទីក្រុងប៉េកាំងបានអត្ថាធិប្បាយថា ការងារនេះខ្វះការទាក់ទាញ ដោយសារខ្លឹមសារចាស់ គួរឱ្យធុញ និងអធិប្បាយ។ លើសពីនេះ ការរចនាសម្លៀកបំពាក់ និងគ្រឿងលម្អក៏មិនល្អ មិនស៊ីគ្នានឹងទេសភាពធម្មជាតិដ៏អស្ចារ្យ ឬ ឈុត ជិះសេះ ដែលធ្វើឱ្យទស្សនិកជនជាច្រើនមានអារម្មណ៍ថាកំពុងមើលរឿងកាលពី២០ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd55b51MQ3LV7bTO6nI08Bswsg4EyqxGKtPcRU48mWKgOWBUM7jLsTfqJ5R4bZUFBhaL5DdErBcynp8wDMZPhIozUM3aQcU2qJ8T8uJU_3z2rQwUMiVFJDqF1M36grbByebEtwaTnHKjBn8GPK9WcNb9g-N0Wj39hcIsZhez-z4Tdm_QhuNADNWerASYI/s1200/image_2024-07-18_10-29-41.png
ទស្សនិកជនមួយផ្នែកមិនពេញចិត្តនឹងការដែលក្រុមការងារបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើតមុខ ឈិន ឡុង វ័យ ២៧ ឆ្នាំដែលមានការសម្តែងក្នុងឈុតស្នេហា។ ក្នុងរឿងនេះឈិន ឡុង ដើរតួជាអ្នកជំនាញបុរាណវិទ្យាម្នាក់។ ភាពយន្តនេះបានទទួលការវាយតម្លៃជាវិជ្ជមានសម្រាប់ចំណុចដូចជា ទេសភាពដ៏អស្ចារ្យនៃខេត្តស៊ីនជាំង និងភាពស្រស់ស្អាតរបស់តួឯកស្រី ហ្គូណាហ្សា (Gulnazar) ។ ការបង្ហាញខ្លួនរបស់តារាកូរ៉េ Kim Hee Sun ក្នុងវិនាទីចុងក្រោយនេះ ក៏បានធ្វើឱ្យអ្នកទស្សនាជាច្រើនរំជួលចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGceU5vb7qwgdHyEDZK8TbB22X_uMlzvO37mho3wHUScb0eiuTsMW6l9hDl2VFjGUnJLwI6Vv8zsi0npmbwwusow3zALYooWjCM2vfkuO1RR0XHGG4tDk_Z4TLCartk03f4spdaNR0XSbdp3lQ0yP7Ag3K7FwTvKwccCyx7kiZ9WSmlxxta-FH19suubE/s1024/image_2024-07-18_10-29-40.png

ឈិន ឡុង និង Kim Hee Sun បានសម្តែងក្នុងភាពយន្តនេះជារដូវកាលទី១ឆ្នាំ២០០៥ ។ ភាពយន្តនេះនិយាយពីរឿងស្នេហាដែលមានអាយុរាប់ពាន់ឆ្នាំ។ កាលពីអតីតកាល ឈិន ឡុង បានដើរតួជាមេទ័ព បាននាំព្រះនាងដែលសម្តែងដោយ Kim Hee Sun ទៅកាន់រដ្ឋឈីន ដើម្បីក្លាយជាស្នំឯករបស់អធិរាជ។ ពេញមួយការធ្វើដំណើរ មេទ័ពបានតស៊ូរវាងកាតព្វកិច្ច និងសេចក្តីស្រលាញ់ចំពោះព្រះនាង៕