Home ព័ត៌មានជាតិ បើទៅលេងខេត្តបាត់ដំបង! កុំរំលងរមណីយដ្ឋានទេសចរណ៍ទាំងនេះឱ្យសោះ

បើទៅលេងខេត្តបាត់ដំបង! កុំរំលងរមណីយដ្ឋានទេសចរណ៍ទាំងនេះឱ្យសោះ

78
0

ខេត្តបាត់ដំបង គឺជាគោលដៅទេសចរណ៍មួយដែលមានទីក្រុងស្រស់ឆើតឆាយអមតាមបណ្ដោយដងស្ទឹងសង្កែ និងជាទីក្រុងមួយដែលមានសំណង់រចនាបថផ្ទះសល់ពីសម័យអាណានិគមបារាំងកំពុងបានក្លាយជាសម្បត្តិបេតិកភណ្ឌជាតិ និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខេត្តនេះមានចម្ងាយ ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះប្រសិនបើអ្នកបានទៅដល់ខេត្តបាត់ដំបងហើយ សូមកុំរំលងកន្លែងល្បីៗទាំងនេះឱ្យសោះ!

១.រមណីយដ្ឋានប្រាសាទបាណន់៖ ប្រាសាទបាណន់គឺជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅពេលមកដល់ភ្ញៀវទេសចរនឹងបានឃើញប្រាង្គប្រាសាទសង់នៅលើកំពូលភ្នំបាណន់ តំរៀបគ្នាមានលក្ខណៈដូច ប្រាសាទអង្គរវត្ដ ប៉ុន្ដែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយគ្រាម និងថ្មភក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl_L4UxkIjbjmFrWcsO90vURyC6CSy6bzMOdFu9hYZAFfaTYhOEqGfqq44-FDVpQspxnFScCiVLVdfWbA28E78fIXQKjWy3EH1iJeKalVeeFnaelYseUDTiuTQiDlTCtFGDXY_BVrkITuCmL0dYqJ72V_bxPUO-ykqwJxjaWtja_af6-mR8bNVi6huiec/s1280/photo_2024-07-18_10-14-24.jpg

នៅក្នុងល្អាងទឹកពិសិទ្ឋិ គេជឿថា អ្នកដែលបានផឹកទឹកនេះ នឹងនាំអ្នកឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ នៅជើងភ្នំ និងកំពូលភ្នំមានព្រៃឈើតូចធំដុះចំរុះគ្នា យ៉ាងក្រាស់ដែលផ្ដល់ម្លប់ដ៏ត្រជាក់សម្រាប់ភ្ញៀវទេសចរ។ អ្នកទេសចរក៏អាចស្ដាប់សំលេងសត្វយំយ៉ាងពិរោះរណ្ដំ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ និងសំរាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់នេះផងដែរ។

២.រមណីយដ្ឋានធម្មជាតិភ្នំសំពៅ៖ ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២។ ភ្ញៀវទេសចរអាចមកទីនេះដើម្បីស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រ ក៏ដូចជាស្រូបយកខ្យល់អាកាសធម្មជាតិ ដើរទិញនំ ចំណី អាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFFjna7Os7bsBBJ-MDyzIwKWPk2f4Dta7SYjQ5QU5HVQ6QGXKyb40TuUPm6JO_JgHIrNN4g4a8jV00PovQOnLK6L1j80TfTWKAlA28xwGgO-8aqQIFWzSsSYdfbmKwTXUyA5tyGGf-wC_eI4Q9B5UCxufGFboJiF0woTrFRYuHtGTZWii9AGFnFfu3UUo/s1600/image-20-1-edited-3.jpg

៣.ទឹកធ្លាក់ភ្នំ ៥៣៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ ៥៣ ឬហៅថា ជ្រោះភ្នំ៥៣ មានទីតាំងស្ថិតនៅភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅទីនេះភ្ញៀវទេសចរអាចទស្សនាទេសភាពព្រៃភ្នំ បោះតង់នៅក្នុងតំបន់ធម្មជាតិ ស្តាប់ខ្យល់វាយោរ សម្លេងបក្សាបក្សី ទេសភាពពណ៌ខៀវខ្ចី លេងទឹកឬហែលទឹកក៏បាន ដើរលេងដោយថ្មើរជើងតាមតំបន់ធម្មជាតិភ្នំព្រឹក ផឹកកាហ្វេលើភ្នំ បោះជំរុំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ រៀបចំអាហារដោយខ្លួនឯងយកមកពិសា ឬគយគន់ថ្ងៃរះរហូតដល់ព្រះអាទិត្យអស្តង្គតបានជាមួយធម្មជាតិដ៏ធំសម្បូរបែប ជាទីប្រតិព័ទ្ធរបស់ភ្ញៀសទេសចរនៅជ្រោះភ្នំ ៥៣ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilmN67d3t7tPhUo3fqipW19-Va_2dzCWbDiM0eJFujUlp9XyC_1R_3szvYXbtE5f5Ez6OmdFre2yR_5VMN8ZLcYaTAVd0oaudbA59RENO6y8lj6wqPvzdaWaHPmBWRtp5qqoH2HFhkXp-Fdv7hz4MYTN1lmFWfg3HwOyMQ75PXBjTgTyTTJ7oSDlOBak4/s2048/609656dc83666.jpeg

៤.រមណីយដ្ឋានទឹកធ្លាក់ភ្នំកំពូល៖ ទឹកធ្លាក់ភ្នំកំពូលមានទីតាំងស្ថិតនៅភូមិអូរល្មួន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយប្រហែល ~63km ពីរង្វង់មូលលោកតាដំបងក្រញ៉ូង។ នៅពេលមកដល់ទីនេះភ្ញៀវទេសចរនឹងឃើញទឹកធ្លាក់ភ្នំកំពូល ស្ថិតក្នុងប្រភេទទឹកជ្រោះ ឬទឹកធ្លាក់ ក៏ដូចជាអាចហែលទឹក ឬលេងទឹកក៏បាន, ដើរទស្សនាកសិដ្ឋាន, ញុំអាហារឆ្ងាញ់ៗជាមួយគ្រួសារ ឬមិត្តភក្តិ ដើរលេងថ្មើរជើង, បោះជំរុំឬបោះតង់, និងមានកន្លែងពិកនិចជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifiFs4duBBxFmRHDpfO3itAuTuqwRkEtBEDrhqHyC7b7wh0sY9r24hnOCWLLk8zfRrD-jrquXUSTJSMmA9HD2JYt4DCwbdIQ5uAxXLsFZ5gcWG_NKvnpIFaRLAuhlZiTKQqBigIEqItfHR0f03Md1wWGZOAP1lbEZOGvE27sozDjGUYMvHf2pdxUk9BM8/s1280/photo_2024-07-18_10-15-43.jpg

៥.ចំការទុរេនអូរតង៖ ចំការទុរេនអូរតង គឺជារមណីយដ្ឋានធម្មជាតិតំបន់ភ្នំ ដែលមានប្រលាយដងអូ ដោយបន្ថែមការកែច្នៃឱ្យកាន់តែមានសោភ័ណភាព។ រមណីយដ្ឋាននេះ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចំងាយប្រមាណ៧០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ រមណីយដ្ឋាននេះ មានកន្លែងលេងទឹកថ្លាឈ្វង់ អមដោយផ្ទាំងថ្មក្រាលបាតស្ទឹង និងមានកន្លែងអង្គុយលំហែអមដងស្ទឹងជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhbr4jlrpTWFL8XWIc-r3E4J3QWbBUE9voW-aNc2WjN_8GwwQRxceYJNLDUNHnPSiFOBBM-g4n4WVrfDpGjjMmLH-QWaJmsyHN19RsfqyMGasXCEZ7CqWL1DgVfrsg1TvJwGd8s48-e_bdAUtf3HFXInYDZ7ESGqk0_7gx3R1caekKjULIElgApPrny7k/s1280/photo_2024-07-18_10-16-11.jpg

ដូច្នេះភ្ញៀវទេសចរ អាចពិកនិចលក្ខណៈគ្រួសារតាមមាត់ស្ទឹង និងខ្ចុះដែលមានស្រាប់ទទួលទានអាហារឆ្ងាញ់ៗ និងថតរូបលេងកម្សាន្តផងដែរ។ បន្ថែមពីនេះក៏មានចំការផ្លែឈើចម្រុះដូចជា ទុរេន សាវម៉ាវ តាង៉ែន និងកៅស៊ូជាដើម។ ភ្ញៀវអាចលេងទឹក ឬហែលទឹក, ដើរទស្សនាកសិដ្ឋាន, ទស្សនាទេសភាពព្រៃភ្នំ, ស្រូបយកខ្យល់អាកាស ដើរលេងដោយថ្មើរជើង និងមានចំណុចពិសេសផ្សេងៗទៀត៕