Huang Zitao ជាតារាចម្រៀងចិននិងជាអតីតសមាជិកក្រុម EXO បានប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈជាមួយ Xu Yiyang អតីតអ្នកហ្វឹកហាត់នៅផលិតកម្ម SM Entertainment ហើយបន្ទាប់ពីមានពាក្យចចាមអារ៉ាមពីអ្នកទាំងពីរអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែពួកគេព្យាយាមមិនដែលបញ្ជាក់ពីអ្វីឡើយ។
Huang Zitao តារាចម្រៀងចិនវ័យ ៣១ ឆ្នាំបានបង្ហោះវីដេអូនៅលើបណ្តាញសង្គមចិនកាលពីថ្ងៃទី១៤ កក្កដា បង្ហាញរូបភាពនៅអេក្រង់ទូរសព្ទជារូបរបស់ Xu Yiyang ដែលមានអាយុ ២៦ ឆ្នាំ និងបានផ្លាស់ប្តូរទៅជារូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។ តារាចម្រៀង Xu Yiyang ក៏បានបង្ហោះវីដេអូស្រដៀងគ្នានេះផងដែរដែលមានរូប Huang Zitao នៅអេក្រង់ទូរសព្ទរបស់នាង។ គូស្នេហ៍មួយគូនេះក៏បានចែករំលែកដំណឹងល្អនៅលើ Weibo ផងដែរ ដោយ Yiyang បានបង្ហោះរូបថតរបស់ពួកគេនៅឯឆ្នេរសមុទ្រជាមួយនឹងទេសភាពពេលថ្ងៃលិច។
Yiyang បាននិយាយកាលពីមុនថានាងបានជួប Zitao ក្នុងឆ្នាំ ២០១៤ ខណៈដែលលោកជាសមាជិកនៃក្រុម K-pop Exo ហើយនាងត្រូវបានជ្រើសរើសឱ្យធ្វើជាសិក្ខាកាមនៅក្រុមហ៊ុនតែមួយគឺ SM Entertainment ។ Zitao បានចាកចេញពី Exo ក្នុងឆ្នាំ ២០១៥ ហើយត្រលប់ទៅប្រទេសចិនវិញ ជាកន្លែងដែលតារាចម្រៀងរូបនេះបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួនគឺ Z.Tao Studio ។ Yiyang គឺជាផ្នែកមួយនៃ SM Rookies ប៉ុន្តែមិនបានបង្ហាញខ្លួនដំបូងឡើយនិង បានចូលរួមជាមួយក្រុមហ៊ុន Zitao Entertainment L.Tao ក្នុងឆ្នាំ ២០១៨ និងបានចេញបទចម្រៀងទោលនៅឆ្នាំ ២០២០។
អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មន៍រីករាយពេលឃើញគូស្នេហ៍មួយគូបើកចំហជាសាធារណៈបន្ទាប់ពីមិនបង្ហាញជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំ ខណៈអ្នកគាំទ្រផ្សេងទៀតរង់ចាំការប្រកាសរៀបការរបស់ពួកគេនៅលើកក្រោយទៀត៕.png)










