Home ព័ត៌មានជាតិ មានអ្នកស្គាល់គាត់ទេ? លោកនិច ម៉ាក ជនបរទេសមួយរូប ដែលមានទឹកចិត្តស្រលាញ់ អភិរក្សសត្វព្រៃនៅកម្ពុជា ជាង២០ឆ្នាំមកហើយ!

មានអ្នកស្គាល់គាត់ទេ? លោកនិច ម៉ាក ជនបរទេសមួយរូប ដែលមានទឹកចិត្តស្រលាញ់ អភិរក្សសត្វព្រៃនៅកម្ពុជា ជាង២០ឆ្នាំមកហើយ!

78
0

បុរសជនជាតិអង់គ្លេសមួយរូប ដែលត្រូវបានគេស្គាល់ថាជា លោកនិច ម៉ាក បានចំណាយពេលវេលាប្រមាណនឹង ២៣ ឆ្នាំមកហើយ ក្នុងការរួមចំណែកអភិរក្សនិងការពារសត្វព្រៃនៅកម្ពុជា ដែលកំពុងនឹងប្រឈមមុខនឹងការដាក់អន្ទាក់និងឈូសឆាយព្រៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZwuRGu2hvD0FFTQdt9mdmS5qLCIlFHBh3MO-eQtssOiCgfqpfDQ0UUXYAlux1jr0zLf2OJkMdpvrQ0rXsrFi9SDnsfzUx_2qxBkOstBq3-LrWUNXcSEUVLdISai0VRobU_ggmSwfaruD2wjFhntoZIbaR89G5QtsId0A_NFf7NkL1vHAy2qiqvLnuySs/s1080/450632447_503921522009427_5056503183276937111_n.jpg

លោកនិច ម៉ាក នៅក្នុងវ័យ ៧៣ ឆ្នាំ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាអំឡុងឆ្នាំ២០០១ ដើម្បីបម្រើការឲ្យអង្គការក្រៅរដ្ឋាភិបាលផ្នែកអភិរក្សសត្វព្រៃ គឺអង្គការ Wild Alliance។ បច្ចុប្បន្ននេះ លោកគឺជានាយកសង្គ្រោះនិងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំប្រទេសកម្ពុជា។ ក្នុងនាមជាជនបរទេសមួយរូប ប៉ុន្តែអាចនិយាយភាសាខ្មែរបាន បើទោះបីជាវ័យរៀងជ្រេបន្តិចក្តី ប៉ុន្តែលោក ក៏នៅតែអាចឡើងភ្នំ ចូលព្រៃ មានកម្លាំងខ្លាំងក្លាមិនចាញ់វ័យជំទង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4p4Bc_QJNlaTyDns3OZ5mgGzONcHYx7RG3F4dVjXF014SKeyHIKdH3MJMOOw_cV6eoqyB-wjq5swhMshSGfMquV2qkpbOVahiWge6D3v0gHYRknQS4eEfFW1AayWike3RI0C8xgS09-92OaFx3Q25du1sHKQTMOAjaLKGvu85Ey7Vocz42KoV_1Q16g0/s1280/450611601_503915025343410_7849984147628934875_n.jpg
នៅក្នុងកិច្ចសម្ភាសន៍របស់លោកនិច ម៉ាក កាលពីពេលកន្លងទៅបានឲ្យដឹងថា កាលពីតូចលោកជាក្មេងម្នាក់ មិនចូលចិត្តការសិក្សាឡើយ។ ចំណង់ចំណូលចិត្តរបស់លោក និក ចាប់តាំងពីដឹងក្តីមក គឺចូលចិត្ត និងស្និទ្ធស្នាលខ្លាំងជាមួយសត្វ។ កាលនោះលោកតែងបានយកសត្វមកចិញ្ចឹម និងសង្គ្រោះពួកវានៅផ្ទះជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNXpY3UKShVUr2U28pfE1iQmyE2QL9md8qG5dIYaC7z5u0kICftLazdX9-UJF-j5T0ExDr7ehDSEIfebQ4eWzvd4-jB9HbNF-jcUflCYWaPPV3bRDIrT-qF7q6iAT5IIE5jo_sYjNzqpQBfkn3XVpOZegvslE5jBRNX_Rg6P68-ka25xPYSVs9xH8iGdE/s1280/450800965_503920855342827_3670817243070274784_n.jpg

នៅក្នុងវ័យ១៩ ឆ្នាំលោកក៏ផ្តើមនិស្ស័យការងារជាមួយសត្វព្រៃនៅឯសួនសត្វ លើទឹកដីនៃប្រទេសកំណើតខ្លួន គឺចក្រភពអង់គ្លេស ។ បន្ទាប់មក លោកក៏ធ្វើដំណើរស្វែងរកបទពិសោធន៍បន្ថែមនៅលើទឹកដីអាហ្រ្វិកខាងត្បូងទៅលើផ្នែកនេះបន្តទៀត។ រួចក៏បន្តដំណើរទៅកាន់ប្រទេសទី៣ លើអាជីពការងារខ្លួនដោយមិនយកប្រាក់ចំណូល គឺប្រទេសឥណ្ឌា។ បន្ទាប់មកលោកក៏ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ ហើយជាចុងក្រោយក៏បានដល់ប្រទេសកម្ពុជា អំឡុងឆ្នាំ២០០១ និងចាប់ផ្តើមលើអាជីពការងារដែលគាត់ស្រលាញ់មួយនេះ លើទឹកដីកម្ពុជារហូតមកដល់បច្ចុប្បន្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjSeE5fZqW4mSprs-TDroiJoYga7hEs0or7BGyR-JuWAueOR4n9A1z4MzpzDpFqzw9Ch6gkZCV-Zm-wF39FYQbo4tIDlY-aUTKWEAG9rfp2x47bem3TyDLGPykWqOW8a9Oiotv5gYtO4M6O_wlItivsa_4HYOgFqIUgtsdxh7Gfu0VIrWbIViNp5nbL14/s1080/450844613_503911818677064_3445028784951947005_n.jpg

នៅក្នុងបទសម្ភាសន៍មួយ លោកបាននិយាយថា «កម្ពុជា ជាប្រទេសងាយស្រួលសម្រាប់ខ្ញុំ ទាំងអាហារ ការរស់នៅ ទំនាក់ទំនង និងអាកាសធាតុ។ ធាតុពិតប្រទេសខ្ញុំ ត្រជាក់ ប៉ុន្ដែមកដល់កម្ពុជាអាកាសធាតុមិនមែនជាបញ្ហាសម្រាប់ខ្ញុំឡើយ។ គ្រប់យ៉ាងគឺរលូន។ កម្ពុជាខុសពីប្រទេសផ្សេងត្រង់ ប្រជាជនខ្មែរភាគច្រើន រួសរាយរាកទាក់ និងចិត្តល្អណាស់ ចាត់ទុកខ្ញុំដូចជាគ្រួសារគេដែរ។ នៅខ្មែរទោះជាគេអត់ស្គាល់យើងក៏ដោយ ក៏គេស្វាគមន៍និងផ្ដល់ភាពកក់ក្តៅប្លែកពីប្រទេសដទៃ។ បើធៀបទៅស្រុកខ្ញុំវិញ ខុសគ្នាដាច់ស្រឡះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjatkEuEFN2NrrYDo9fkLNyOaQRlgISh4xpxlz6PhuzYJwFi9_xXzvcEX_cg-oPrdTATiPINT_JnFNB13SFbpk0KVJWj_HvymorZ5ovUPAatDy3C66yn8mS7P3eZEgW8WCb6fDb84YznWYzF8tY3Gh5J4B6HfRY_MkmxWIPMyAwMAbulnGlmBM95AFmAmA/s1280/450962986_503920752009504_1950865831363517896_n.jpg

ក្តីស្រម៉ៃតែមួយគត់របស់លោកគឺ លោកពិតជាចង់ឃើញ ពលរដ្ឋគ្រប់រូបចេះថែរក្សា សត្វព្រៃ និងព្រៃឈើ ដែលនៅសេសសល់ សម្រាប់មនុស្សជំនាន់ក្រោយ ព្រោះបើកាលណាគ្រប់គ្នាមិនចូលរួមថែធនធានទាំងនោះ ពិតណាស់ថា នៅពេលវាបាត់បង់ហើយ ពិតជាពិបាកស្ដារមកវិញណាស់៕