Home ព័ត៌មានអន្តរជាតិ ដឹងមូលហេតុពិតហើយ! រឿងកប៉ាល់ Titanic លិចស្លា.ប់ មនុស្សជាង១ពាន់នាក់ តែគ្មានបំណែកឆ្អឹង

ដឹងមូលហេតុពិតហើយ! រឿងកប៉ាល់ Titanic លិចស្លា.ប់ មនុស្សជាង១ពាន់នាក់ តែគ្មានបំណែកឆ្អឹង

134
0

ហេតុការណ៍សោកនាដកម្មមួយដែលពិភពលោកពុំអាចបំភ្លេចបាន គឺកប៉ាល់ទេសចរណ៍ដ៏ប្រណីត «Titanic» បានជួបឧបទ្ទ.វហេតុ លិចក្នុងបាតមហាសមុទ្រអាត្លង់ទិក កាលពីឆ្នាំ១៩១២ (ឬប្រមាណ១១២ឆ្នាំមុន) ដែលបណ្តាលឱ្យមនុស្សស្លា.ប់ រហូតដល់១.៥១៧នាក់ ។ ក្រោយមក នាវាមុជទឹកឈ្មោះ Titan ក៏ជួបគ្រោះថ្នា.ក់ ដូចគ្នាដែរ ក្នុងអំឡុងពេលភ្ញៀវទេសចរលំដាប់សេដ្ឋីចំនួន៥នាក់ ជិះនាវានេះទស្សនាខ្មោ.ច កប៉ាល់ Titanic ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLlAmTd3tVou62MammuFkKrS5WT4UelWD4oW5z_giPm9XdA2YGYMtawE00R1tyBER1a_IOwJhuAvExdeWH0q-I4YTwBLpusrYE_rJjkSsPiXieT4o56OR4HFLb0pW0qxsP55daXUMfJ1VV8zbMxrOPmJSxzZpVuXXyNmU3TTARIAHCtUELK0gq2hSmbU/s640/1436bda26b0c388ee433156bac597cb2.jpg

វាបានធ្វើឱ្យមនុស្សជាច្រើននាក់សួរថា ហេតុអ្វីរកពុំឃើញបំណែកឆ្អឹងមនុស្សក្នុងមហាសមុទ្រ ខណៈមានមនុស្សស្លាប់រហូតដល់ជាង១.០០០នាក់? ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបែរជារកឃើញសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើននៅតែមានសភាពល្អដូចដើម បើទោះជាសម្ភារៈទាំងនេះធ្លាក់ក្នុងទឹកជ្រៅក្តី ដូចជា ៖ ស្បែកជើង, គ្រឿងអលង្ការ, គ្រឿងសង្ហារឹម, ចានឆ្នាំង និងទ្រព្យសម្បត្តិមានតម្លៃយ៉ាងច្រើនមហាសាលក្នុងទឹកសមុទ្រដ៏ត្រជាក់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ibtwHyKhHhblpXAhEVCzWQE1KzwSHgoYhbsYfYmIDvDlNjEW0-y4WxK6hRsQuix6Q0_V0KlRycGwFzDnt6j-A5l4YpjVTEF1W4VkWvP3hLi3gO9A62QVWUbxDM0NQSvwMs9of2xMEs1p3wjI61MU6U3DxNuIVqVH1Ai5RECnHaD6zMvBHxMYiGoHT5M/s680/Titanic_trans_NvBQzQNjv4BqL98RRDFVTk4c1Rxr9dW1iR5edn4FWowjxgsgcP4Yas0.webp

កប៉ាល់ទេសចរណ៍ Titanic បានលិចនៅក្បែរតំបន់ប៉ូលខាងជើង ដែលទឹកសមុទ្រមានជម្រៅរហូតដល់៣.៨០០ម៉ែត្រ ពីកម្ពស់នីវ៉ូទឹកសមុទ្រ ដោយសារកប៉ាល់នេះបើកទៅបុកភ្នំទឹកកក កាលពីឆ្នាំ១៩១២ ។ គេសន្និដ្ឋានថា មនុស្សនៅលើកប៉ាល់ ស្មើជាង១.០០០នាក់ ត្រូវបានស្រូបចូលក្នុងទឹកសមុទ្រក្នុងអំឡុងពេលកប៉ាល់លិចក្នុងសមុទ្រត្រជាក់ខ្លាំង ព្រមទាំងមានសាកសពនៅជាប់កប៉ាល់ផងដែរ ប៉ុន្តែបែរជាគ្មានបំណែកឆ្អឹងបន្តិចសោះនៅលើកប៉ាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVgyU40X2pgynfYhGtAbhADDXjkFZReeGjutbQFb4QX0LLOXJYdKvuUwbalNu3dNnPvWuw7pdQrIWHyF5SX_BaVODaAmkcfqw2Vhwel-elAYRcxMvoUHqQWEseiZSD6XNee7PH-e4GEJXBj-9iIHDmoLep-V8rVO7-Fz5ugxnia5w4tJ1Sv0iEP2gJtY/s1400/Titanic-wreck-submersible-Alamy-1400px.webp

លោក Robert Ballard អ្នកជំនាញផ្នែកស្រាវជ្រាវមហាសមុទ្រទឹកជម្រៅ និងជាអ្នករកឃើញខ្មោចកប៉ាល់ Titanic មុនគេកាលពីឆ្នាំ១៩៨៥ បានចេញមកបកស្រាយថា សមាសធាតុគីមីរបស់ទឹកសមុទ្រស្ថិតក្នុងជម្រៅជ្រៅបំផុតនោះ គឺវាជាកត្តាសំខាន់អាចរំលាយឆ្អឹងរបស់មនុស្សបាន ។ ហេតុនេះ ទើបគេរកពុំឃើញឆ្អឹងមនុស្សជាង១.០០០នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់ Titanic និងនាវាមុជទឹក Titan ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95IW3p3INfTwPDqohNXvOs6pPYUn_XJi2c8qLzKWtKTcEi3DYlScYoewE0vSk1s8u1HDyMwZ6I0c_PgEi-EERGb4rgbyZcMWYd6pqN5WfMc5zwqUxnql0yMXh7xIET3yBjp-eEdDhzTDrHtbPmKmUG_SrOBkUkMJ87j_XW2nGfmrwNvfpRHWpnM5YMRQ/s696/photo_2024-07-15_09-56-22.jpg
នៅតំបន់នេះ ដោយសារទឹកសមុទ្រមានជម្រៅជ្រៅខ្លាំងពេក និងខ្វះសារធាតុកាល់ស្យូមកាបូណាតដែលជាសារធាតុផ្សំរបស់ទឹកសមុទ្រ គឺវាពុំដូចគ្នានឹងទឹកសមុទ្រស្ថិតលើផ្ទៃទឹក ដែលពោរពេញទៅដោយសារធាតុប្រភេទនេះទេ ។ សារធាតុកាល់ស្យូមកាបូណា គឺជាសមាសធាតុផ្សំដ៏សំខាន់របស់ឆ្អឹងមនុស្ស និងសត្វ ។ ដូច្នេះ នៅពេលមានមនុស្ស ឬសត្វ ត្រូវបានត្រីសមុទ្រស៊ីសាច់អស់នៅសល់តែឆ្អឹង ពេលនោះ ទឹកសមុទ្រនឹងរំលាយឆ្អឹងទាំងនេះអស់គ្មានសល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX4tEg9KFamunPJKcZ_eD5VIqPU4MXV-QzNpcKGafr0xO4VFJAzRMJcVr_U7L69N8fo9phb90JrR1UdA7igTnNS6-FrqHwbA9vEl75zODJ7Ljz06LXoPlvEmgOPR1dE26nn27pZahgiuc8r7_3TCNdnlD73MNiY55Y-6YnztTALognjDVyH64yDsWcs08/s2048/120416_r22064_g2048.webp

លោក Robert Ballard បន្តថា បើទោះជារកពុំឃើញបំណែកឆ្អឹងមនុស្សដើម្បីបញ្ជាក់ថា ធ្លាប់មានមនុស្សជាច្រើនធ្លាក់ក្នុងសមុទ្រជាមួយកប៉ាល់ Titanic ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចជា ៖ ស្បែកជើង និងវត្ថុមានតម្លស ។ នេះជាភស្តុតាងបង្ហាញថា ពួកគេធ្លាប់មានជីវិតនៅលើកប៉ាល់សោកនាដកម្មនេះ ៕