វាបានក្លាយជាប្រធានបទក្តៅមួយសម្រាប់ការប្រើប្រាស់បន្ទប់ទឹករួមគ្នា គ្មានការបែងចែករវាងបុរស និងស្ត្រី (ឬហៅថា All-Gender Restroom) ។ ពលរដ្ឋរស់នៅប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនបារម្ភថា ការប្រើប្រាស់បន្ទប់ទឹករួមគ្នារវាងបុរស និងស្ត្រី វានឹងគ្មានសុវត្ថិភាពសម្រាប់សុខភាព, គ្មានអនាម័យ និងពុំសមរម្យ ជាដើម ។
ប៉ុន្តែការប្រើប្រាស់បន្ទប់ទឹករួមគ្នា ឬគ្មានការបែងចែករវាងបុរស និងស្ត្រី ត្រូវបានប្រទេសនានាអនុវត្តតាំងពីសម័យបុរាណមកម៉្លេះ ។ តើការបែងចែកបន្ទប់ទឹកបុរស និងស្ត្រី ចាប់ផ្តើមតាំងពីពេលណាមក?.jpg)
ការប្រើប្រាស់បន្ទប់ទឹករួមគ្នា គ្មានការបែងចែកភេទ គឺដោយសារចង់ឱ្យមនុស្សគ្រប់គ្នាមានឱកាសបង្ហាញនូវអត្តសញ្ញាញរបស់ខ្លួនដោយសេរី ។ កន្លងមក ការបិទស្លាកសញ្ញាបន្ទប់ទឹកបុរស និងស្ត្រី នៅតាមទីសាធារណៈ ត្រូវបានមនុស្សមួយចំនួនយល់ឃើញថា គ្មានសមភាពយេនឌ័រ ។ ហេតុនេះ វាធ្វើឱ្យក្រុមភេទទី៣ (LGBTQ+) អន់ចិត្ត ពេលពួកគេចូលបន្ទប់ទឹកសាធារណៈ ។
ប៉ុន្តែវាមិនមែនជាលើកដំបូងទេ ដែលប្រទេសខ្លះនៅតំបន់អាស៊ីអាគ្នេយ៍ធ្វើបន្ទប់ទឹកសាធារណៈគ្មានការបែងចែកភេទ ពីព្រោះបុរស និងស្ត្រី បានប្រើប្រាស់បន្ទប់ទឹករួមគ្នាតាំងពីបុរាណមកម៉្លេះ ។ រីឯការបែងចែកបន្ទប់ទឹករវាងបុរស និងស្ត្រី តាមលក្ខណៈស្តង់ដារនាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើងតាំងពីសតវត្សរ៍ទី១៩ ។.jpg)
កាលពីបុរាណ ការប្រើប្រាស់បន្ទប់ទឹកសាធារណៈ និងការបែងចែកបន្ទប់ទឹករវាងបុរស និងស្ត្រី មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីបច្ចុប្បន្ន ។ ជាក់ស្តែង នៅទីក្រុងរ៉ូមបុរាណ ឬក្រិក គឺស្ត្រីតែងតែប្រើប្រាស់បន្ទប់ទឹកសាធារណៈរួមគ្នាជាមួយបុរស ដោយគ្មានការខ្មាសអៀន ។ លើសពីនេះ វាក៏ជាការចូលរួមក្នុងសង្គមរបស់មនុស្សសម័យនោះផងដែរ ដូចជា ៖ បន្ទប់ទឹកសាធារណៈជាកន្លែងជជែកគ្នារឿងនយោបាយ និងជជែកពីនេះពីនោះ ។
ការផ្លាស់ប្តូរសំខាន់ក្នុងសតវត្សរ៍ទី១៩ ពេលមានបដិវត្តន៍ឧស្សាហកម្ម វាបានធ្វើឱ្យស្ត្រីកាន់តែច្រើនធ្វើការងារដូចបុរស ដូចជា ៖ ការងារក្នុងរោងចក្រ ឬការិយាល័យ ។ ហេតុនេះ នារីទាំងនេះត្រូវការបរិស្ថានមានអនាម័យ គឺពេលនោះហើយ ដែលប្រទេសនានាចាំបាច់ត្រូវចាប់ផ្តើមបែងចែងបន្ទប់ទឹករវាងបុរស និងស្ត្រី ។
ដោយឡែក នៅសហរដ្ឋអាមេរិក ច្បាប់ដំបូងដែលចែងឱ្យបែងចែកបន្ទប់ទឹករវាងប្រុស និងស្ត្រី បានចាប់ផ្តើមប្រើប្រាស់នៅរដ្ឋ Massachusetts ក្នុងឆ្នាំ១៨៨៧ ។ ក្រោយមក នៅចុងសតវត្សរ៍ទី១៩ និងទី២០ ការបែងចែកបន្ទប់ទឹកសាធារណៈ ក៏បានក្លាយជារឿងធម្មតានៅអាមេរិក និងអឺរ៉ុប ។ នៅទីបំផុត ប្រទេសនានាលើពិភពលោក បានកំណត់ឱ្យមានការបែងចែកបន្ទប់ទឹកស្របតាមស្តង់ដារ ។
ហេតុនេះ គេឃើញនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង បានបង្កើតច្បាប់ និងបង្ខំឱ្យការសាងសង់បន្ទប់ទឹកត្រូវតែមានលក្ខណៈស្តង់ដារ និងបែងចែកភេទដាច់ពីគ្នា ។ នេះបង្ហាញថា សង្គម និងវប្បធម៌របស់ប្រទេសនីមួយៗចាប់ផ្តើមផ្លាស់ប្តូរតាំងពីពេលនោះមក ។
ទោះយ៉ាងណា ការបែងចែកបន្ទប់តាមភេទ អាចមិនមែនជាបទដ្ឋានអន្តរជាតិដែលពុំអាចកែប្រែបានទេ ប៉ុន្តែវាអាស្រ័យលើសម័យកាលច្រើនជាង ។ ឧទាហរណ៍ថា បើគេសាងសង់បន្ទប់ទឹកគ្មានការបែងចែកភេទ ហើយអះអាងថា វាមានសុវត្ថិភាព តើមនុស្សអាចត្រឡប់ទៅប្រើប្រាស់បន្ទប់ទឹករួមគ្នាដូចពីមុនដែរឬទេ?










