នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ កម្លាំងទាហាន នៃកងពលដឹកជញ្ជូន៩៩ និងកងពតូចលេខ៧០ បានចេញប្រតិបត្តិការទៅស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ (អាចធ្លាក់) នៅភូមិសាស្រ្តអូរជាំស្លា ឃុំថ្មដា ស្រុកវាលវែល ខេត្តពោធិ៍សាត់។
បើតាមការសន្និដ្ឋាន ឧទ្ធម្ភាគចក្រមួយគ្រឿងនេះអាចធ្លាក់នៅជើងភ្នំខ្មោច នៅក្នុងឧទ្ធម្ភាគចក្រមានមនុស្ស២នាក់ មួយឈ្មោះ ស៊ុន ថ្លា ប្រធានក្រុម មួយទៀតឈ្មោះ ខេង ឆៃយុទ្ធ ជាពិលុត។
តែយ៉ាងណាមិញ នៅក្នុងប្រតិបត្តិការស្វែងរកនេះ នៅមិនទាន់មានរកឃើញតម្រុយអ្វីនៅឡើយនោះទេ ខណៈកម្លាំងទាហានកំពុងស្វែងរកយ៉ាងយកចិត្តទុក្ខដាក់៕










