Home ព័ត៌មានអន្តរជាតិ អស់ទាស់ ! បុរសជប៉ុនមានសង្សារម្តង៣៥នាក់ហើយអាចធ្វើរឿងបែបនេះទៀត

អស់ទាស់ ! បុរសជប៉ុនមានសង្សារម្តង៣៥នាក់ហើយអាចធ្វើរឿងបែបនេះទៀត

200
0

ប្រទេសជប៉ុន ៖ រឿងរ៉ាវនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter (X) នៅជប៉ុនចែកចាយយ៉ាងច្រើនកាលពីឆ្នាំ២០២១ ហើយនៅខែកក្កដា ឆ្នាំ២០២៤ រឿងរ៉ាវនេះ ក៏ត្រូវបានគេយកមកចែកចាយឡើងវិញពេញបណ្តាញសង្គម ដែលនិយាយពីបុរសជប៉ុនម្នាក់សេពគប់ជាមួយស្រីៗរហូតដល់៣៥នាក់ក្នុងពេលជាមួយគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlS5cQTJyNVXrcU0Z1-nusGMtx_NjRenaPYsk2AHsKUV8mgBAwX0NoMKUCWWV3K6Ytl0fNnkgLSUraV18T2qTd298BQy90gP7BJcqVszywebmgVTofhcJYsuPVcc8VR67k4Jcc7v0P7XsFxJgtSy_u743lNpI_sp9JkGV29Ni4wxrL7wdNsb_hb6w3Bbg/s1280/photo_2024-07-13_11-54-07.jpg

បុរសជនជាតិជប៉ុនរូបនេះឈ្មោះ Takashi Miyagawa អាយុ៣៩ឆ្នាំ បានរៀបរាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកបានសេពគប់មិត្តស្រីរហូតដល់៣៥នាក់ ក្នុងពេលជាមួយគ្នា ប៉ុន្តែលោកពុំបានស្មោះត្រង់ជាមួយពួកនាងទាំងអស់ទេ គឺលោកសម្លឹងឃើញតែផលប្រយោជន៍ប៉ុណ្ណោះ ។

លោក Takashi បន្តថា លោកចាប់ផ្តើមមានទំនាក់ទំនងជាមួយស្រីៗជាច្រើននាក់ ក្នុងអំឡុងពេលលោកធ្វើការជាបុគ្គលិកលក់សម្ភារៈបន្ទប់ទឹក ។ លោកក៏ចង់ស្មោះត្រង់ជាមួយស្រីណាម្នាក់ក្នុងចំណោមស្រីៗទាំងអស់ដែរ ប៉ុន្តែលោកបានកុហកថ្ងៃខែកំណើតរបស់ខ្លួនទៅពួកនាងគ្រប់ៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeq8YjD_Gi1EsyfdkUp519ZiFnfXnJNYOxQZXYYD3gRB3nGU7elmF53d61SgyV4PtTySo2CdDqSItw5rnbjeXUy4WN9raVNwl_JfabkATEH4ezT0agDjJyEHNeJM74pLyluerqqSAf335I5pKUhM-OQeblJ5WH_SIOsCEncWf6LjTOR38fXuTApaprv9w/s800/35gfs3.jpg

លោកបញ្ជាក់ថា ជាក់ស្តែង លោកបានប្រាប់សង្សារអាយុ៤៧ឆ្នាំ ថា លោកកើតនៅថ្ងៃទី២២ ខែកុម្ភៈ ។ បន្ទាប់មក លោកប្រាប់សង្សារម្នាក់ទៀតអាយុ៤០ឆ្នាំ ថា លោកកើតនៅខែកក្កដា និងប្រាប់សង្សារផ្សេងទៀតអាយុ៣៥ឆ្នាំ ថា លោកកើតនៅខែមេសា ។

សរុបមក លោកបានកុហកថ្ងៃខែកំណើតរបស់ខ្លួនជាមួយពួកនាង ដោយសារលោកចង់បានកាដូថ្ងៃកំណើតពីពួកនាង ។ នៅទីបំផុត លោកក៏ធ្វើបានជោគជ័យមែន ដោយសារលោកទទួលបានកាដូសរុបស្មើទឹកប្រាក់រហូតដល់១សែនយេន (ឬស្មើប្រមាណជិត៧០០ដុល្លារអាមេរិក) ព្រមទាំងទទួលបានសម្លៀកបំពាក់មានតម្លៃថ្លៃៗទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ZQaGDW6OIy0rOY7Dy4BBzeeL_aCRsAQk2w2hfUYqsWc95J9a-YlBDn_hKq3MOdS0uwxq7iyMC3tT58n-cy9mYS97Po6bgkDW_hdR6Jf8Eo0z0Nvm4o3nGaGX8mL2D0G8AkCXUAPPHncmghMFgPvSAbGxfb92pIf8nB16wnxvG5BH_BNjuGx6DM5fYg4/s1200/photo_2024-07-13_11-54-23.jpg

នារីជាសង្សារម្នាក់របស់លោក Takashi បានប្រាប់សារព័ត៌មានជប៉ុនថា លោកព្យាយាមថើបនាងនៅថ្ងៃទី២ ដែលលោកជួបនាង ។ ពេលនោះ នាងក៏ប្រាប់ទៅលោក Takashi ថា ៖ «ខ្ញុំមិនចង់ធ្វើបែបនេះទេ លើកលែងតែលោកនឹងរៀបការ និងរស់នៅជាមួយខ្ញុំពិតប្រាកដ នាថ្ងៃអនាគត» ។ លោក Takashi ឆ្លើយតបថា លោកស្រឡាញ់ខ្ញុំពិតប្រាកដ ហើយនឹងរស់នៅជាមួយខ្ញុំអស់មួយជីវិត ។

ប៉ុន្តែក្រោយមក សង្សារ២នាក់ទៀតរបស់លោក Takashi បានដឹងរឿងនេះ ហើយពួកនាងក៏ប្រមូលសង្សារទាំង៣៥នាក់របស់លោក Takashi ទៅប្តឹងសមត្ថកិច្ច ។ ក្រោយពីសង្សារទាំងអស់រៀបរាប់រឿងរ៉ាវប្រាប់សមត្ថកិច្ចអស់ហើយ សមត្ថកិច្ចក៏ចាប់ខ្លួនលោកពីបទបោកប្រាស់ស្រីៗនាពេលបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE1IqEd3J6qSEZSJyGpXa1h87niGqhgvezGcZg0-Jl57SjFtNfCdH5oqq4lLyzpfTaUZdVv6R4xbimj13AffB21g1pHuBF1K16p8hUS_ASz2C48RZRC7iPf8BAdWal8ck2ef5pr7jxyCj-dhYYTFpgPNLs6dyCRvE9YUF_U_vfT2cwA4tgeuRuFEKpJvk/s634/photo_2024-07-13_11-54-27.jpg
នៅឆ្នាំ២០២៤នេះ សារព័ត៌មាន TheThaiger បានព្យាយាមត្រួតពិនិត្យបន្ថែមថា រយៈពេលជាច្រើនឆ្នាំកន្លងមក តើហេតុការណ៍ខាងលើក្លាយទៅជាយ៉ាងណា? ប៉ុន្តែសារព័ត៌មានពុំទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងជោគវាសនាបច្ចុប្បន្នរបស់បុរសខាងលើទេ ៕